ដាច់ផ្ងារ…! មើលទៅស្មានថាជាឈើ ប៉ុន្តែបែរជាគ្រឿងផ្សំមិនអាចខ្វះបាននៅក្នុងមុខម្ហូបជប៉ុន
ឥឡូវនេះខ្ញុំសូមសួរអ្នកមួយសំណួរណា! មើលទៅរូបភាពខាងក្រោមនេះ សូមទាយមើល៎ ថានេះគឺជាអ្វី?
រូបភាព anything-from-japan.com
អ្នកនឹងគិតថា នេះគ្រាន់តែជាឈើមួយមែនទេ? ខុសហើយណា! មើលទៅបែបនេះទេ ប៉ុន្តែវាគឺជារបស់ដែលអាចញ៉ាំបាន។ នេះប្រហែលជាមុខម្ហូបមួយដែលប្លែកបំផុតនៅប្រទេសជប៉ុន។ ត្រូវហើយអ្វីដែលមាននៅក្នុងរូបភាពខាងលើនោះគឺជា Katsuobushi ត្រូវបានគេស្គាល់ផងដែរថាជាត្រីធូណាក្រៀម។
រូបភាព https://www.tofugu.com
នេះគឺជាផ្នែកមួយក្នុងចំណោមគ្រឿងផ្សំធ្វើម្ហូបប្រពៃណីរបស់ជប៉ុន Katsuobushi ជាគ្រឿងទេសសំខាន់ក្នុងមុខម្ហូបមួយចំនួន(ដូចជា Okonomiyaki និង Takoyaki) ហើយវាក៏ជាគ្រឿងផ្សំសំខាន់នៅ ក្នុងទឹកស៊ុប Miso និង Soba/Udon ផងដែរ។
វិធីដែលផលិតត្រីធូណាក្រៀម គឺមានភាពពិបាកច្រើន។ ដំបូងត្រីត្រូវបានកាត់ជាចំណិតៗ បន្ទាប់ពីនេះត្រូវឆ្អើរលើភ្លើង និងក្រោមកំដៅថ្ងៃ។ បន្ទាប់មកទៀតត្រីត្រូវបានយកចូលរក្សាទុកក្នុងបន្ទប់មួយបិទជិតដើម្បីអោយត្រីឡើងផ្សិត ក្នុងដំណាក់កាលនេះ គេត្រូវកាវផ្សិតចេញពីសាច់ត្រីជាញឹកញាប់រហូតដល់ត្រីមិនចេញផ្សិតទៀត។ ទីបញ្ចាប់ចំណិតត្រីនឹងប្រែទៅជារឹងដូចចំណិតឈើ ឬដុំថ្មអីចឹង។
គ្នានអ្នកណាហូបចំណិតត្រីធូណាក្រៀមនេះទេ តែគេត្រូវហាន់ ជាបន្ទះស្តើងៗ ដោយឧបករណ៍មួយមានឈ្មោះថា Katsuobushi Kezuriki។
រូបភាព kikkoman.com
ប្រសិនបើអ្នកគ្មានពេលធ្វើ អ្នកអាចទិញផលិតផលសាច់ Katsuobushi ដែលបានធ្វើរួច។
រូបភាព umamitopia.com
សូមនិយាយបន្ថែមទៀតថា ក្រៅពីធ្វើសុបគេអាចយក Katsuabushi ធ្វើជាម្ហូបដូចខាងក្រោម
រូបភាព alibaba.com
ដើម្បីអោយលោកអ្នកដឹងបន្ថែមពីសាច់ត្រីធូណាក្រៀមសូមមើលវីដេអូរខាងក្រោម
មុខម្ហូបជប៉ុនមានការអភិវឌ្ឍន៍រាល់ថ្ងៃ តែរសជាតិប្រពៃណីនៅ តែបានរក្សាទុក ព្រោះថាមានម្ហូបខ្លះគ្មាន Katsuobushi ទេប្រៀប ដូចជាបាត់បង់ដួងព្រលឹងជប៉ុនចឹង។
ដូចនេះប្រសិនជាអ្នកមានឱកាសទៅកាន់ប្រទេសជប៉ុនសូមកុំភ្លេចរស់ជាតិរបស់ត្រីធូណាក្រៀម វាមានរសជាតិឆ្ងាញ់ខ្លាំងណាស់។
Neko