ការ​ធ្វើ​កែវ​ទឹក​ក្រឡុកធម្មតា​ទៅ​ជា​កម្រិត​ស្តង់​ដារ

ប្រទេសជប៉ុនគឺជា​ប្រទេសដែល​មាន​ទេសភាព​ធម្ម​ជាតិ​ដ៏ស្រស់ស្អាតនៃ​រដូវ​ទាំង​បួនផ្លាស់​ប្តូរ ហើយ​មាន​មុខ​ម្ហូប​ពិសេសៗជា​ច្រើន។ ភ្ញៀវ​ទេសចរណ៍​ដែល​មក​លេង​ប្រទេសជប៉ុន​ក្រៅ​ពី​ទស្សនាទេសភាព នោះ​ការ Check-in ជាមួយនឹង​មុខម្ហូប​ជា​ច្រើន​មុខ​ពិសេសៗ របស់​ប្រទេសជប៉ុន​ក៏​ស្ថិត​នៅ​ក្នុង​ List-to-do ដែល​គេចូល​ចិត្ត។

ហើយ​ក្នុង​ពេល​ថ្មី​ៗ​នេះមាន​ភេសជ្ជៈមួយ​ប្រភេទ​ដែល​កំ​ពុង​តែ​ល្បីនៅ​ក្នុង​រូប​ភាព “អ្នក​ដែល​ចូល​ចិត្ត​ថត​រូប” នៃ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន។ នោះ​គឺ…

ទឹក​ក្រឡុក “ឥន្ធនូប្រាំពីរពណ៌” ពិត​ជា​ស្រស់​ស្អាត​ និង​ទាក់​ទាញ​ភ្នែក។

ជនជាតិ​ជប៉ុន​ហៅ​ថា Design Smoothe មិន​ត្រឹម​តែ​ល្បី​នៅ​ក្នុង Instagram ជប៉ុន​ហើយ​ថែម​ទាំង​ល្បីសម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៀត។

ហាង​កាហ្វេតែ​មួយ​គត់​ដែល​មាន​ Design Smoothe និង JTRRD Cafe នៅ Tenmabashi Osaka។

ប្រសិន​បើ​មាន​ឱកាសមក​លេង Osaka អ្នក​គួរ​តែ​មក​លេង​ទី​ក្រុង​ Osaka នឹង​ផឹក​នូវ​ភេសជ្ជៈដែល​មាន​ជីវជាតិហើយ​ថែម​ទាំង​ស្អាតទាក់ទាញ។ ពិសេសនារី​ដែល​ចូល​ចិត្ត​លេង Instagram និង Facebook ប្រហែល​ជា​មិន​អោយ​រំលងទេ។

* ពត៌មាន​ហាង​៖

ឈ្មោះ​ហាង​៖ JTRRD Cafe

អាស័យដ្ឋាន​៖ ជាន់​ទី​មួយ​នៃ​អគារ Tatsuta, លេខ 3-4-5​Tenmabashi, Kita-ku, Osaka។

លេខទូរស័ព្ទ៖ 06-6882-4835

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: