ប្រសិន​បើ​មាន​ឱកាសទៅ​ដល់​ប្រទេសជប៉ុន​ អ្នក​ចង់​ញ៉ាំ​មុខ​ម្ហូប​អ្វី?

ខ្ញុំ​អាច​រៀប​រាប់​ខាង​ក្រោម​នេះ​នូវ​ឈ្មោះ​មុខ​ម្ហូប​ដែល​ពេញ​និយម​ដូចជា Sushi, Tempura, Ramen, Udon, Yakiniku…

មុខ​ម្ហូប​ដែល​បាន​រៀប​រាប់​ខាង​លើ​សុទ្ធ​តែ​គួរ​អោយ​ចាប់​អារម្មណ៍ ប៉ុន្តែ​មុខ​ម្ហូប​ដែល​ល្បី​ឈ្មោះ​បំ​ផុត​នៅ​ប្រទេសជប៉ុនបច្ចុប្បន្ន​គឺ 板焼き – Teppanyaki (ពិធី​ជប់​លៀងសាច់អាំង​នៅ​លើ​បន្ទះ​ដែក)។

អ្នក​អាច​ញុាំ​នូវ​មុខ​ម្ហូប​ដែល​មាន​កម្រិត​ខ្ពស់ “ថ្លៃ​ថ្នូរ​” នេះនៅ The Westin Hotel ស្ថិត​នៅ​តំ​បន់ Tokyo Ebisu។

រូប​ភាព http://www.yadoran.jp/magazine/80608

នេះ​គឺជា​សណ្ឋាគារ​ផ្កា​យ​ប្រាំ​នៅ​ប្រទេសជប៉ុន​។ នៅ​ជាន់​លើ​នៃ​សណ្ឋាគារ​គឺជា​ភោជនីយ​ដ្ឋាន​មាន​បម្រើ​សេវា Teppanyaki។

រូបភាព http://restaurant.ikyu.com/101017/review/

​ក្រៅ​ពី​ការ​រីក​រាយ​ជាមួយ​ភាព​ថ្លៃ​ថ្នូរ​នៅកន្លែង​ធ្វើ​ម្ហូប​នៃ​ភោជនីយ​ដ្ឋាន​ អ្នក​អាច​មើល​ទៅ​បង្អួច​ដើម្បី​ទស្សនា​ទេសភាពទាំង​មូល​នៃ​ Tokyo នៅ​លើ​ទី​ខ្ពស់។

អ្នក​ដែល​ចូល​រួម​ពិធី​ជប់​លៀង​អង្គុយ​ជុំ​វិញតុ​ដែកអាំង​សាច់ មើល​បុគ្គលិក​ភោជនីយ​ដ្ឋាន​កំ​ពុង​តែចម្អិនលើ​បន្ទះ​អាំង​។

រូបភាព http://www.yebisu.westin-tokyo.co.jp

សាច់​គោ​ត្រូវ​អាំង​ឆៅខ្លះ​តាម​ស្តង់​ដារ ធានាថា​សាច់​គោ​ទន់​ឆ្ងាញ់​ទាក់​ទាញ​ចិត្ត។

Team Japo សូម​អនុ​ញ្ញាត​ចែក​រំ​លែក​អោយ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​តាម​រយៈវីដេអូរ​ខាង​ក្រោម​នេះ

អ្នក​មាន​ចាប់​អារម្ម​ណ៍​បន្ទះ​សាច់​អាំង​ និង​សម្លេង​កំ​ពុង​តែ​អាំង​ នេះ​ពិត​ជា​សម្លេង​ដែល​ធ្វើ​អោយ​អ្នក​ឃ្លាន។

ទន្ទឹម​នឹង​នេះ​ជាមួយ​នឹង​គុណ​ភាពនោះតម្លៃ​ក៍​ខ្ពស់​ដែរ (ប្រហែល​ ១៥.០០០-៣០.០០០យ៉េន​ក្នុង​មួយ​យប់)។

អ្នក​ចង់​សាក​ល្បង​អារម្មណ៍ “ថ្លៃ​ថ្នូរ​” យ៉ាង​ណា​នៅ​ពេល​ដែល​ទៅ​ដល់​ប្រទេស​ជប៉ុនទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: