មិនមែនជា “មីកំប៉ុង” តែជា “បាយកំប៉ុង” – មានតែនៅប្រទេសជប៉ុនមួយគត់
ពេលនិយាយពី Bento គឺជាការរំលឹកដល់វប្បធម៌ពិសេសមួយរបស់ប្រទេសជប៉ុន។
ជនជាតិជប៉ុនញុាំ Bento ពេលដែលមិនចង់ញុាំបាយនៅផ្ទះ ឬក៏យក Bento មកញុាំជាអាហារពេលថ្ងៃនៅកន្លែងធ្វើការ ឬនៅសាលារៀន…
មនុស្សជាច្រើនអាចធ្វើ Bento នៅផ្ទះ ប៉ុន្តែជាទូទៅមិនស្អាតដូចជាទិញនៅហាងទេ។ មិនត្រឹមតែបច្ចេកទេសចម្អិនម្ហូប ចង់ធ្វើប្រអប់ Bento ស្អាតត្រូវមានជំនាញតុបតែង លាយផ្សំទឹកសុីអុីវដើម្បីអោយពណ៌មើលទៅស្អាត… នឹងភាពអត់ធ្មត់ដោយសារតែត្រូវចំណាយពេលច្រើន។
ដើម្បីដោះស្រាយបញ្ហានេះជនជាតិជប៉ុនបាន “ធ្វើ” ចេញជាមុខម្ហូប “បាយកំប៉ុង” ពិតជាអស្ចារ្យ។
ត្រូវហើយគឺជា “បាយកំប៉ុង” ដូចទៅនឹង “មីកំប៉ុង” ដែលអ្នកតែងតែញុាំ។
នេះគឺជាមុខម្ហូបដែលបានធ្វើរួចរាល់
ពិតជាស្អាតណាស់មែនទេ
ពឹងទៅលើការបែងចែកជាកំប៉ុងនីមួយៗទោះបីជាត្រូវប៉ះទង្គិចដោយការធ្វើដំណើរ មុខម្ហូបក៍មិនត្រូវលាយឡំចូលគ្នាដែរ។
ប្រសិនថែមបន្លែ នឹងផ្លែឈើចូលកំប៉ុង Bento ពិតជាស្អាតខ្លាំងមែនទែន។
រូបភាព http://hikari-days.com2659.html
រូបភាព http://deskgram.net/explore/tags/
រូបភាព http://pecolly.jp/user/photos_detail/3421721
នៅផ្ទះអ្នកអាចងាយស្រួលធ្វើវាបានមែនទេ?
អ្នកអាចធ្វើបាយប្រអប់ដាក់ក្នុងកំប៉ុងហើយទៅ Picnic ជាមួយនឹងគ្រួសារ និងមិត្តភិក្តផងដែរ។ កុំភ្លេចសាកល្បងផងណា ។
Kengo Abe