មុខម្ហូបដែលឆ្ងាញ់ “បិទភ្នែកឃើញរដូវស្លឹកឈើជ្រុះ” នៅប្រទេសជប៉ុន
រដូវស្លឹកឈើជ្រុះនៅប្រទេសជប៉ុនគឺជាពេលដែលអ្នកអាចភ្លក់រសជាតិឈ្ងុយឆ្ញាញ់ទាក់ទាញជាច្រើន។
ជប៉ុនមានឃ្លាដែលល្បីស្តីពីរដូវស្លឹកឈើជ្រុះ_ “Shokuyoku no aki” រដូវស្លឹកឈើជ្រុះគឺជារដូវដែលឃ្លានអាហារ។ មានន័យថា រដូវស្លឹកឈើជ្រុះនូវប្រទេសជប៉ុនគឺជាពេលដែលអ្នកអាចភ្លក់រសជាតិឈ្ងុយឆ្ញាញ់ទាក់ទាញជាច្រើន។ នៅពេលអ្នកទៅ លេងប្រទេសជប៉ុននៅរដូវនេះ មុខម្ហូបមួយចំនួនខាងក្រោមនេះ អ្នកមិនអាចរលងបាន។
ផ្សិត Misutake
ផ្សិតនេះត្រូវបានគេដាក់ឈ្មោះអោយថាជា “ស្តេចម្ហូបនៅ រដូវស្លឹកឈើជ្រុះ” ដោយសារតែរសជាតិឈ្ងុយឆ្ងាញ់របស់វាធ្វើ អោយវាមានតំលៃថ្លៃ អាចមានតំលៃរហូតដល់ ១០០$។ ផ្សិត Misutake មិនអាចដាំដោះបានទេ តែវាដុះដោយខ្លួននៅរដូវ រដូវស្លឹកឈើជ្រុះ។ ដូចនេះប្រជាជនជប៉ុនទុកវាជាម្ហូបល្អប្រណិត ជាងគេ ហើយប្រើវាដើម្បីដាំជាមួយបាយ ស៊ុបDashi Teishoku (set ម្ហូបប្រពៃណីរបស់ជប៉ុន) chwanmushi (ស៊ុតចំហុយផ្សិត)…
ត្រីSanmaដុត
នេះគឺជាមុខម្ហូបពិសេសជាគេរបស់ជប៉ុននៅរដូវនេះ ដោយសារតែវាពងនិងមានភាពស្រស់ឆ្ងាញ់ជាងគេនៅរដូវនេះ។ គេតែងតែងដុតត្រីSanmaជាមួយអំបិល ក្រូចShuzu និងសៀងដើម្បីរក្សារសជាតិស្រស់ឆ្ងាញ់របស់ត្រី។ វាមានរសជាតិស្រស់ផ្អែម សាច់ទន់ជាងត្រីClupeidae ត្រីSardines។ បើសិនជាចង់ហូបដូច Sashimi ក្រាន់តែជ្រលួសវាជាមួយនឹងWasibiទៀត គឺបិទភ្នែកឃើញ “រដូវស្លឹកឈើជ្រុះ” នៅប្រទេសជប៉ុនហើយណា។
ផ្លែទម្លាប់
ផ្លែទម្លាប់គឺជាផ្លែឈើតំណាងអោយអាហាររដូវស្លឹកឈើជ្រុះ។ អ្នកអាចហូបវានៅផ្អែមស្រស់សំបូរទឹក រឺក៏ផ្លែក្រៀមទុកពិសារ ពេលក្រោយ។ តែល្អបំផុតគឺហូបវាកាលនៅស្រស់ សាច់ផ្លែត្រលោប ទន់ឈ្ងុយ នាំអោយអ្នកនៅរសជាតិពិសេសចម្លែករបស់វា ធ្វើអោយ អ្នកដឹងពីអារម្មណ៍រដូវស្លឹកឈើជ្រុះ។ ពេលខ្លះគេយកវា ទៅឆ្នៃជាបង្អែមYokan។
ដំឡូងផ្អែម
ក្លិនឈ្ងុយរបស់ដំឡូងផ្អែមបានរលឹកអោយប្រជាជនជប៉ុនថា រដូវស្លឹកឈើជ្រុះបានមកដល់ហើយ។ នៅក្នុងរដូវនេះដំឡូងមាន ភាពទន់ រសជាតិផ្អែមឈ្ងុញគួរអោយចាប់អារម្មណ៍។ លើសពីនេះ នៅពេលដែលដុតវានៅលើភ្លើង ក្នុងសំបកឆេះខ្មៅគឺជារស់ជាតិ ពីសេសនិងគួរអោយចង់ញុំ។ រទេសរុញតាមផ្លូវគឺជាកន្លែង ដែលអ្នកអោយទិញដំឡូងបាន។ ក្រៅពីនេះគេអាចយកដំឡូង ទៅឆ្នៃជានំ Yokun និងស្ករDaigaku-imo។
នំល្ពៅក្រហម
មុខម្ហូបដែលពេញនិយមតាមដងផ្លូវនារដូវស្លឹកឈើជ្រុះគឺនំល្ពៅក្រហមបំពង។ នេះគឺជារសជាតិដែលជាប់ក្នុងអារម្មណ៍េតាំងពី កុមារភាពជាមួយនឹងភាពផ្អែមឈ្ងុយរួមផ្សំជាមួយនឹងភាពស្រួយរបស់នំ។ ក្រៅពីវិធីធ្វើ Croquette ផ្សំជាមួយសាច់និងម្សៅគ្រឿងទេស ដើម្បីបង្កើតបានជាជំនិតនំតូចៗស្រួយឆ្ងាញ់ ល្ពៅក្រហមក៏ត្រូវបាន ប្រើក្នុងការចំអិនស៊ុប ចំហុយ និងការី…
ស៊ុបឆ្នាំងដី Oden
នៅពេលដែលអាកាសធាតុចាប់ផ្តើមប្រែត្រជាក់នាយប់ឡើង ក្លិនឈ្ងុយរបស់ស៊ុបឆ្នាំងដី Oden សាយភាយទៅគ្រប់ទីកន្លែងរបស់ ភោជនីដ្ធាន។ ស៊ុបឆ្នាំងដី Oden មានច្រើនជម្រើសសំរាប់ជ្រើសរើស ដូចជាស៊ុតត្រាំ daikon នំត្រី ស្ពៃ តៅហូ សាច់ សីុសងទៅលើចំណង់ ចំណូលចិត្តរបស់អ្នកហូប យើងអាចបង្កើតនូវស៊ុបឆ្នាំងដីដោយខ្លួន ឯង។ ជាមួយនឹងគ្រឿងផ្សំមួយចំនួយល្អដល់សុខភាពដូចជាសារ៉ាយ សមុទ្រ ឬKonnyaku ផ្តល់នៅភាពទាក់ភ្នែកនិងអាជីរសដល់ស៊ុុប៕
ប្រភព: Bokksu, Gurunavi…
តាម Banh Bao/Kenh14