កូនឆ្កែណែនាំការចម្អិនម្ហូបដូចជាចុងភៅជំនាញ
កម្មវិធីបង្រៀនចម្អិនម្ហូបអាហារសព្វថ្ងៃពិតជាមានច្រើននៅជុំវិញខ្លួនយើង ហើយអ្នកអាចងាយស្រួលមើលឃើញក៍ដូចជា ស្វែងរកវានៅលើ TV ឬក៍ Internet។ ប៉ុន្តែប្រសិនបើអ្នកចង់រៀនធ្វើម្ហូបនូវមុខម្ហូបជប៉ុនតែទាមទារវាត្រូវមានលក្ខណៈពិសេស និងមិនធ្វើអោយមានភាពធុញទ្រាន់នោះអ្នកមិនអាចរំលងនូវប៉ុស្តទូរទស្សន៍ដែលបង្រៀនធ្វើម្ហូបលើ Youtube នឹងត្រវបានណែនាំដូចខាងក្រោមនេះ។
រូបភាព : stbooking
ប៉ុស្តទូរទស្សន៍ដែលបង្រៀនធ្វើម្ហូបមានឈ្មោះថា Cooking with Dog (មានន័យថាចម្អិនម្ហូបអាហារជាមួយកូនឆ្កែ)។ ដូចជាឈ្មោះរបស់វានៅក្នុង Video អ្នកតែងតែឃើញកូនឆ្កែដែលមានឈ្មោះថា Francis និងចុងភៅស្រីជនជាតិជប៉ុនម្នាក់អាថ៌កំបាំងលាក់ឈ្មោះ។ នេះជា Video ណែនាំពីប៉ុស្តទូរទស្សន៍នេះ។
ចាប់ផ្តើមក្នុងការចម្អិនម្ហូបអាហារចុងភៅនឹងបង្ហាញនូវសកម្មភាពចំណែក Francis និងអង្គុយនៅជិតនាងហើយរៀបរាប់ ដំណាក់កាលធ្វើសម្រាប់អ្នកជាភាសាជប៉ុន។ ពេលខ្លះកូនឆ្កែក៍មានអារម្មណ៍ថាងងុយដេកហើយបិទភ្នែក ប៉ុន្តែអ្នកមិនចាំបាច់បារម្មណ៍ទេដោយសារតែសម្លេងណែនាំនៅតែបន្តយ៉ាងស្ទាតជំនាញ និងត្រូវតាមជំហាននីមួយៗ។ ពេលខ្លះនាងថែមទាំងដាក់ Francis ដើរតួនាទីពីរចំណែកនាងគ្រាន់តែជំនួយពីក្រោយ ពិតប្រាកដគឺគ្រាន់តែប្រើម្រាមដៃពីរដើម្បីជួយមិនលេចមុខដូចជា Video បន្ទាប់៖
កម្មវិធីត្រូវបានចាប់ផ្តើមនៅដើមខែកញ្ញា ឆ្នាំ២០១៧ ហើយសុរបគេបានប្រើប្រាស់ជាង ២០០វិធីសាស្រ្តធ្វើម្ហូប ហើយជាទូទៅ Video ថ្មីនីមួយៗនឹងត្រូវបានបញ្ចាំងនៅថ្ងៃសៅរ៍ជារៀងរាល់អាទិត្យ។ រហូយមកដល់សព្វថ្ងៃមាន ១,៤លានអ្នកចុះឈ្មោះតាមដានប៉ុស្តទូរទស្សន៍ចម្អិនម្ហូបនេះលើ Youtube។
ខ្ញុំមានអារម្មណ៍ថាពិតជារំភើបពេលដែលមើលវិធីសាស្រ្តធ្វើនូវមុខម្ហូបជប៉ុនរបស់ចុងភៅស្រី។ ប៉ុន្តែខ្ញុំពិតជាមានសំណើចលើការសម្តែង និងសម្លេងភាសាជប៉ុនមានភាពចម្លែករបស់ Francis។ សូមចុះឈ្មោះ ប៉ុស្តទូរទស្សន៍ Youtube “Cooking with Dog” ដើម្បីរៀននូវវិធីសាស្រ្តធ្វើម្ហូបងាយស្រួល និងជាមុខម្ហូបជប៉ុនភ្លាមបាន។
ប្រសិនបើអ្នកយល់ថាអត្តបទមានភាពចាប់អារម្មណ៍ និងជាព័ត៌មានមានប្រយោជន៍សូមចែករំលេកទៅអោយមិត្តភក្តិរបស់អ្នកបានដឹង។
Neko