[Habushu] ប្រភេទ​ស្រា​ប្រពៃ​ណី​ដែល​ធ្វើ​ពី​ពស់​ពិសរបស់​ជប៉ុន

ប្រសិន​បើ​នៅ​កម្ពុជា​​មាន​ស្រាពស់នោះ​នៅ​ជប៉ុន​ក៍​មាន​ស្រា​ស្រដៀង​នេះ​ដែរ។ វា​មាន​ឈ្មោះ​ថា Habushu ក្រៅ​ពីនេះ​អ្នក​អាច​ហៅ​វា​ជាមួយ​នឹង​ឈ្មោះ​ស្រា Hubu ឬ​ក៍​ស្រា​ពស់ប្រពៃ​ណី Okinawan ហើយ​ខាង​ក្នុង​មាន​ពស់​វែកនៅ​ក្រោម​បាត​ដប។

រូប​ភាព : travel.stackexchange

នៅ​ក្នុង​វិទ្យា​សាស្រ្ត​គេ​ហៅ​វា​ថា​ Flavoviridis Protobothrops ឬ​ងាយ​ស្រួលជាង​នេះ​គឺ Habu តាម​ភាសា​ជប៉ុន នេះ​គឺជា​ប្រភេទ​ពស់​ដែល​រស់​នៅ​លើ​កោះ Ryukyu របស់​ជប៉ុន​។ ក្នុង Habushu វា​ត្រូវ​បាន​ផ្សំ​ជាមួយ​អ្វី​ម្យ៉ាង​ដែល​ពិសេស​នៅ​លើ​​កោះ ​Ryukyu – នោះ​គឺ Awamori របស់​ Okinawa ធ្វើ​ពី​ឳសថ​ ទឹក​ឃ្មុំ​ និង​ស្រា​អង្ករ។

រូប​ភាព : វិទ្យាសាស្រ្ត.tv

មាន​វិធី​ពីរ​យ៉ាង​ដែល​ធ្វើ​ស្រា​ពស​់​នេះ វិធី​ទី​មួយ​គឺដាក់​ពស់​ចូល​ទៅ​ក្នុង​ដបបន្ទាប់​មក​ចាក់​ស្រា​ចូល​ធ្វើ​អោយ​វា​ស្លាប់​ដោយ​សារ​តែ​ស្រា​ ឬ​ក៍​ប្រើ​វិធី​ទី​ពីរគឺ​សម្លាប់​ហើយ​វះ​ពោះ​វា​ នឹង​យក​ពោះ​វៀន​ចេញបន្ទាប់​មក​ទើប​ដាក់​ក្នុង​ដប។ ក្រៅ​ពី​ធ្វើ​អោយ​វា​ស្លាប់​លឿន​នោះ​វិធី​ទី​ពីរ​ត្រូវ​បាន​យល់​ថា​ផ្គត់​ផ្គង់​ប្រភេទ​ស្រាដែល​មាន​រស​ជាតិ​ឆ្ងាញ់​ជាង​ និង​កាត់​បន្ថយ​ខ្លិន​ដែល​ធ្វើ​អោយ​ពិបាក​ផឹក​។

ក្រោយមក​អ្នក​ផលិត​នឹង​ដាក់ Hubu នៅ​ក្នុង​អា​ង​មាន​ផ្ទុក​ Ethanol ក្នុង​មួយ​ខែ​ដើម្បី​រក្សា​វា​។ បន្ត​ដំ​ណាក់​កាល​ទាំង​នេះ រាល់ Hubu ត្រូវ​បាន​ដាក់​នៅ​ក្នុង​ស្រា​ដែល​លាយ​ផ្សំ ៥៩% ក្នុង​ ៤០​ថ្ងៃ​ និង​ចុង​បញ្ចប់​ដាក់​ក្នុង​ការ​លាយ​ផ្សំ Awamori ៣៥% ដើម្បី​ត្រៀម​​យកវា​ទៅ​លក់។

រូបភាព : www.seratus.id

ធ្វើ​យ៉ាង​ណា​ដើម្បី​ភ្លក់​ស្រា​ Habushu ត្រឹម​ត្រូវ​ និង​ឆ្ងាញ់​បំ​ផុត​? ដោយ​សារ​តែ​វិធី​ផលិត​របស់គ្រួ​សារ​នី​មួយៗគឺខុស​គ្នា​។ អ្វី​ទាំង​នេះមាន​ន័យ​ថា​អ្នក​អាច​ទទួល​បាន​ស្រាល្អ​​មួយ​ដបនាំមក​នូវ​រសជា​តិ​ស្រា​ស្រទន់ ឬក៍​សំណាង​អាក្រក់​ពេល​ដែល ​មាន​ស្រា​ខ្លិន​អាក្រក់ពី​ពោះ​វៀន​របស់​ពស់។

ប្រសិន​បើ​អ្នក​ចង់​ភ្លក់ស្រា​ល្អ​បំ​ផុត​របស់​ស្រា​អង្ករ​ Okinawa  នោះ​អ្នក​អាច​សាក​ល្បង​ទិញ​មួយ​ដប​ដែល​មាន​ពស់។ ប៉ុន្តែភាគ​ច្រើន​កន្លែង​ផលិត​នឹង​ណែនាំ​អ្នក​អោយ​ទិញ​មួយ​ដប​ដែល​គ្មាន​ពស់​ខាង​ក្នុង​។

ដោយ​សារ​តែ​ស្រា​អាច​ធ្វើ​អោយ​ពិស​ដែល​នៅ​សល់​ក្នុង​ខ្លួន​របស់​ពស់បាត់ ហេតុ​នេះ​អ្នក​កុំ​ព្រួយ​បារម្មណ៍​ថា​ផឹក​ចូល​ទៅ​នឹង​ត្រូវ​ពិស។ ក្រៅ​ពី​នេះពួក​គេ​ជឿ​ថា​មួយ​កែវ​ Habushu អាច​ជំ​នួយ​ខាង​សមត្ថិភាព​ផ្លូវ​ភេទនៃ​បុរស​ មូល​ហេតុ​ដោយ​សារ​តែ​ពស់​ Habu មាន​សមត្ថិ​ភាពផ្លូវ​ភេទរហូត​ដល់​ទៅ ២៦​ម៉ោង​។

ក្រៅ​ពី​នេះ​សូម​ផ្គត់​ផ្គ​ង់​ព័ត៌មាន​បន្ថែម​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ថា​

អ្នក​អាច​នឹង​រក​ឃើញ Habushu តាម​ផ្លូវ​ Kokusai Dori កន្លែង​លក់​ទំ​និញ​នៅ​ទី​ក្រុង​ Naha កន្លែង​ដែល​លក់​របស់​ជា​ច្រើន​ ភេសជ្ជៈ និង​របស់​ដែល​ធ្វើ​ដោយ​ដៃ​។

កុ​ំ​ភ្លេច Like និង Share ប្រសិន​បើ​អ្នក​យល់​ឃើញ​ថា​អត្ត​បទមាន​ការ​ចាប់​អារម្ម​ណ៍។

ប្រភព : www.atlasobscura.com

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: