គន្លឹះក្នុងការសម្រកទម្ងន់របស់ជប៉ុនទោះបីហូបច្រើនក៏ដោយ
ជប៉ុនជាប្រទេសដែលបង្កើតមុខម្ហូបប្លែកជាច្រើន។
នៅពេលដែលនិយាយដល់ចំណុចនេះ ប្រហែលអ្នកកំពុងតែគិតដល់ Natto ? Natto ល្បីណាស់មកហើយ ថ្ងៃនេះពួកយើងនឹងនិយាយអំពីគ្រឿងផ្សំមួយដែលចម្លែកមានឈ្មោះថា “អណ្តាតរបស់បិសាច” – Konjac (Konnyyaku) ។
រូបភាព : http://blog.livedoor.jp/zzcj/archives/51741425.html/
តើរបៀបបរិភោគយ៉ាងម៉េចវិញ? ហេតុអ្វីមុខម្ហូបនេះបែរជាល្បីដល់ថ្នាក់នេះ។ សូមស្វែងយល់ជាមួយនឹង JAPO ទាំងអស់គ្នា។
ជាដំបូង នេះជាដំណឹងល្អសម្រាប់មិត្តនារីដែលចង់សម្រកទម្ងន់។ ដោយសារ Konjac មិនផ្ទុក Calories នោះទេ អ្នកអាចហូបប៉ុន្មានក៍បាន ដោយមិនចាំបាច់ខ្លាចធាត់។ ជាទូទៅ Konjac ៣០០ ក្រាម ផ្ទុកត្រឹម ២១ kcal ប៉ុណ្ណោះ ប៉ុន្តែចំពោះសាច់ Steak ៣០០ ក្រាម មានផ្ទុករហូតដល់ទៅ ៩០០ kcal ។
អ្វីដែលអស្ចារ្យគ្រាន់តែហូប Konjac ៣០០ ក្រាម គឺឆ្អែតបាត់ទៅហើយ មិនត្រឹមតែប៉ុណ្ណឹង…
សូមកុំគិតថា Calories ទាបមិនសូវមានសារធាតុចិញ្ចឹម គ្រាន់តែបរិភោគ Konjac អ្នកអាចផ្គត់ផ្គង់ដល់សារពាង្គកាយនូវសារធាតុដូចជា កាល់ស្យូម, បូតាស្យូម, សូស្យូម, ទង់ដែង ផូស្វ័រ ម៉ាញេស្យូម ជាតិស្ពាន់ ជាតិដែក និងសែលុយឡត។ ទោះបីមិនមាន Protein ច្រើន និង Vitamin ប៉ុន្តែសារធាតុដែលបានរៀបរាប់ខាងលើ ដើរតួនាទីសំខាន់សម្រាប់ធ្វើឲ្យស្បែកស្អាត។
ដូច្នេះហើយ ហូប Konjac ជារៀងរាល់ថ្ងៃនឹងជួយអ្នកសម្រករាង ថែមទាំងថែរក្សាសុខភាពស្បែកភ្លឺទន់។
ដោយសារតែប្រសិទ្ធភាពដ៏ល្អនេះ ធ្វើឲ្យវត្ថុធាតុដើមមួយនេះល្បីឈ្មោះ។
របៀបបរិភោគ
Konjac ត្រូវបានចម្អិនពីមើម Konjac
រូបភាព : http://kotobank.jp/word/ភាសាជប៉ុន-506501
នៅប្រទេសជប៉ុនមនុស្សទាំងអស់តែងតែឆាវាជាមួយ Shoyu សម្រាប់បរិភោគ។
រូបភាព : http://blog.goo.ne.jp/aslanxx//e/a586379b922ca59774ca0f4cfe7a01d5
ឬក៍អាចស្រុះជាមួយនឹងទឹកក្តៅបន្ទាប់មកដាក់សៀង Miso ពីលើ។
រូបភាព : http://www.recipe-blog.jp/profile/133347/recipe/944078
ប្រសិនបើចង់ឲ្យវាមានព័ណ៌បន្តិចអ្នកអាចឆាជាមួយបន្លែមើមផ្សេងទៀត។
រូបភាព : http://www.recipe-blog.jp/profile/80602/blog/13846550
នេះជារបៀបបរិភោគតាមបែបប្រពៃណីជប៉ុន ក្រៅពីនេះ នៅមានវិធីចម្អិនផ្សេងទៀត។
មុខម្ហូបនេះហៅថា Ito Konjac ពាក្យ Konjac នេះគេនឹងធ្វើឲ្យទៅជាសរសៃរស្តើងដូចជាគុយទាវ ហើយបន្ទាប់មកអាចបរិភោគជាមួយនឹងស៊ុប។
រូបភាព :http://www.nakakifood.net/?mode=cate&cbid=1979784&csid=0
ចុះនេះមិនមែនជាមុខម្ហូប Spaghetti ទេ? មុខម្ហូបនេះមិនសូវមាន Calories ឬពិតជាលេងសើចមែន។
មិនមែនបែបនេះទេ ម្ហូបនេះនៅតែជា Konjac ប៉ុន្តែត្រូវបានចម្អិនចេញជា Spaghetti ។ មុខម្ហូបនេះសម្រាប់អ្នកដែលបរិភោគអាហារតមនៅប្រទេសអុីតាលី។
Spaghetti Konjac ត្រូវបានធ្វើពី Ito Konjac ប្រភេទពណ៌ស។ ប្រសិន Spaghetti ធម្មតាប្រហែល ៧៧៩ kcal នោះអ្នកគ្រាន់តែបរិភោគត្រឹម ១៩៦ kcal ប៉ុណ្ណោះ ប្រសិនបើបរិភោគមុខម្ហូបនេះ។
Konjac គឺជាមុខម្ហូបពិសេសដែលអាចជួយឲ្យអ្នកសម្រកទម្ងន់បាន ដោយមិនចាំបាច់កាត់បន្ថយការបរិភោគរបស់ខ្លួន។ នៅតែអាចបរិភោគច្រើន ហូបអាហារឆ្ងាញ់ៗ ប៉ុន្តែនៅតែស្គម ដែលជាបំណងប្រាថ្នារបស់នារីគ្រប់រូប។
នៅប្រទេសមួយចំនួនគ្រឿងផ្សំពិសេសនេះមានលក់នៅហាងលក់ម្ហូបរបស់ជប៉ុន អ្នកអាចទិញសម្រាប់ចម្អិន។
Abe Kengo