អ្នកអាចស្រវឹងនៅហាង Tokyo ត្រឹមតែតម្លៃ ១០០០ យ៉េន
តើអ្នកធ្លាប់បានឮពាក្យ Senbero នៅក្នុងភាសាជប៉ុនឬនៅ? នោះជាការរួមបញ្ចូលនៃពាក្យ Sen មានន័យថា “១០០០” និង Berobero មានន័យថា “ស្រវឹង”។
ក្នុងពេលថ្មីៗនេះ Izakaya (ហាងស្រា) នៅប្រទេសជប៉ុន ពិសេសគឺនៅ Tokyo បានផ្គត់ផ្គង់នូវសេវា Senbero អនុញ្ញាតអោយអ្នកស្រវឹងអោយអស់ដៃពេលមានត្រឹមតែ ១០០០យ៉េនក្នុងហោប៉ៅ។ ខាងក្រោមនេះសូមណែនាំអោយអ្នកទាំងអស់គ្នាកន្លែងដែលសាកសមជាមួយហោប៉ៅលុយរបស់អ្នកណាដែលចូលចិត្តផឹកស្រា ប៉ុន្តែមិនមានលុយសម្រាប់ចូលហាងដែលថ្លៃ។
រូបភាព : webmagazine
១. Motsuyaki Ban (Yutenji)
រូបភាព : deskgram
កន្លែងនេះត្រូវបានគេស្គាល់ថាជាកន្លែងផលិតស្រាក្រូចឆ្មា ប្រភេទ Cocktail ជាប្រភេទស្តង់ដាររបស់ប្រទេសជប៉ុនដែលធ្វើពី Shochu, Soda និង សុីរូ៉។
រូបភាព : deskgram
ស្រាក្រូចឆ្មានៅទីនេះមានតម្លៃ ៣០០យ៉េន ហើយសាច់អាំងគ្រាន់តែចំណាយ ១០០យ៉េន។ ពួកគេថែមទាំងមាននូវមុខម្ហូបផ្សេងទៀតដូចជាសាច់ជ្រូកចំហុយ កន្ទុយជ្រូ និងមុខម្ហូបផ្សេងទៀត។ អ្នកអាចញ៉ាំឆ្អែតពោះរបស់ខ្លួនត្រឹមតែ ១០០០យ៉េននៅទីនេះ។ ខ្ញុំពិតជាចង់ណែនាំអោយអ្នកមកទីនេះប្រសិនបើអ្នកចង់ញ៉ាំបានច្រើនពេលដែលផឹកស្រា។
រូបភាព : instapuk
អាស័យដ្ឋាន៖ Motsuyaki Ban
ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ Yutenji, Meguro, Tokyo
ម៉ោងបើកទ្វារ៖ [ថ្ងៃច័ន្ទ – ថ្ងៃសុក្រ] ម៉ោង ៤ល្ងាច – ១១យប់ (ការកក់ម្ហូបចុងក្រោយនៅក្នុងម៉ោង ១០ៈ១៥នាទីយប់)
[ថ្ងៃសៅរ៍] ម៉ោង ៣ល្ងាច – ១១យប់ (ការកក់ម្ហូបចុងក្រោយនៅក្នុងម៉ោង ១០ៈ១៥នាទីយប់) [ថ្ងៃអាទិត្យ] ម៉ោង ៣ល្ងាច – ១០យប់ (បិទទ្វារម៉ោង ៩ៈ១៥នាទីយប់)
ឈប់លក់ពេញមួយថ្ងៃ៖ ថ្ងៃចូលឆ្នាំ និងថ្ងៃបុណ្យ Obon
២. Iseya (Kichijoji)
រូបភាព : pissr.com
ភោជនីយដ្ឋាន Yakitori (សាច់មាន់អាំង) នេះអាចរកឃើញនៅ Kichijoji។ អ្នកនឹងងាយស្រួលស្វែងរកភោជនីយដ្ឋានដោយសារតែ មានចង្កៀងកោមព័ណ៌ក្រហមភ្ជួរជុំវិញ។ ភោជនីយដ្ឋាននេះមិនត្រឹមតែល្បីឈ្មោះសម្រាប់ប្រជាជននៅទីនោះទេហើយថែមទាំងល្បីចំពោះខេត្តដែលស្ថិតនៅជិតខាងថែមទៀត។
រូបភាព : timeout.com
អ្នកអាចញ៉ាំសាច់មាន់ដោតចង្កាក់អាំងមានតម្លៃ ៨០យ៉េនក្នុងមួយចង្កាក់។ Izakaya ច្រើនលក់សាច់មាន់ចង្កាក់ជាគូរ ប៉ុន្តែ Iseya ផ្គត់ផ្គង់ជម្រើសជាច្រើនផ្សេងគ្នា។ នៅទីនេះស្រាដែលថោកជាងគេនោះគឺ Shochu មានតម្លៃ ២២០យ៉េន ហេតុនេះកន្លែងនេះសម្រាប់អ្នកដែលចង់ផឹកស្រា បន្តិចម្តងៗហើយញ៉ាំនូវមុខម្ហូបមួយចំនួនរបស់ Yakitori ដែលឆ្ងាញ់។
អាស័យដ្ឋាន៖ Iseya
1-2-1 Gotenyama, Musashino, Tokyo
ម៉ោងបើកទ្វារ៖ ១២ៈ០០ថ្ងៃត្រង់ – ១០ៈ០០យប់
បិទទ្វារ៖ ថ្ងៃអង្គារ
លេខទូរស័ព្ទ៖ 0422-47-1008
៣. Sakaba Fukuro (Ikebukuro)
រូបភាព : tripadvisor.com.vn
ហាងស្រាដែលល្បីឈ្មោះនេះបានបើកទ្វាររយៈពេល ៥០ឆ្នាំ។ Ly Highballs ក្រូចឆ្មានៅទីនេះមានតម្លៃ ២០០យ៉េន និង Hoppy គឺ ២២០យ៉េន។
រូបភាព : tripadvisor
ពួកគេបម្រើនូវមុខម្ហូបច្រើនបែបរបស់ Izakaya ដូចជាចំហុយ និងសាច់មាន់ក្រៅពីនេះពួកគេថែមទាំងមានលក់សាច់ត្រីបាឡែន។ មុខម្ហូបនៅទីនេះមានតម្លៃចាប់ពី ៣០០យ៉េនរហូតដល់ ៨០០យ៉េន ជាមួយនឹងតម្លៃថោកបែបនេះពិតជាសាកសមសម្រាប់យើងអាចហៅថែមប៉ុន្មានមុខទៀតហើយអាចចេញលុយជាមួយគ្នា។
អាស័យដ្ឋាន៖ Sakaba Fukuro
1F-3F, 1-14-2 Nishi – Ikebukuro, Toshima 2F . 3F
ម៉ោងបើកទ្វារ៖ ៨ៈ០០ព្រឹក – ២ៈ៣០ល្ងាច (ម៉ោងកក់មុខម្ហូបចុងក្រោយគឺ ១ៈ៣០ល្ងាច) ម៉ោង ៣ៈ០០ល្ងាច – ១២ៈ០០យប់ (ម៉ោងកក់មុខម្ហូបចុងក្រោយគឺ ១១ៈ៣០យប់)
៤. Oojiro (Shinbashi)
រូបភាព : tabelog
នៅទីនេះល្បីឈ្មោះជាមួយសាច់ផ្លៅដែលត្រូវបានហាន់យ៉ាងក្រាស។
រូបភាព : tripadvisor
មុខម្ហូប និងភេសជ្ជៈសុទ្ធតែមានតម្លៃសមរម្យប្រហែល ៣០០យ៉េន។ អ្នកក៍អាចទទួលបាន Shochu Highballs និងស្រា ៣០០យ៉េនក្នុងមួួយកែវ ទាំងអស់នេះពិតជាសាកសមជាមួយនឹង អ្នកដែលចង់ផឹកច្រើន។
អាស័យដ្ឋាន៖ Oojiri
3-10-6 Shinbashi, Minato, Tokyo
ម៉ោងបើកទ្វារ៖ ៤ៈ០០ល្ងាច – ១១ៈ០០យប់
បិទទ្វារ៖ ចុងសប្តាហ៍ និងថ្ងៃបុណ្យ
៥. Sake Tachinomi Kitaya (Akabane)
រូបភាព : tripadvisor.com
អ្នកនឹងរកឃើញ Kitaya ដោយសារតែវាំងនូនបង្អួចព័ណ៌ខៀវពិសេស និងចង្កៀងកោមព័ណ៌ក្រហមខាងលើ។ តារាងមុខម្ហូបត្រូវបានផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហេតុនេះអ្នកអាចញ៉ាំនូវមុខម្ហូបប្លែកពីគ្នានៅពេលដែលមកដល់ហាងនេះលើកទីពីរ។ ពួកគេមានលក់ត្រីធូណាស្រស់ ដែលបានយកផ្ទាល់ពីផ្សារត្រី Tsukiji ល្បីឈ្មោះជារៀងរាល់ព្រឹកជាមួយនឹងតម្លៃ ១៦០យ៉េនក្នុងមួយចាន។
អាស័យដ្ឋាន៖ Sake Tachinomi Kitaya
1-8-1 Akabaneminami, Kita, Tokyo
ម៉ោងបើកទ្វារ៖ [ថ្ងៃច័ន្ទ – ថ្ងៃសុក្រ] ៩ៈ០០ព្រឹក – ១១ៈ០០យប់ [ថ្ងៃសៅរ៍] ៧ៈ០០ព្រឹក – ១១ៈ០០យប់ [ថ្ងៃអាទិត្យ] ៧ៈ០០ព្រឹក – ១០ៈ០០យប់។
Senbero មិនត្រឹមតែថោកហើយវាថែមទាំងនាំមកនូវ Izakaya គ្រប់គ្រាន់សម្រាប់អ្នកដែលចូលចិត្តស្រាដែលមានជាតិអាកុល។ អ្នកអាចសាកល្បងទៅ Izakaya ខាងលើប្រសិនបើអ្នកនៅសល់ត្រឹមតែ ១០០០យ៉េនក្នុងកាបូប អ្នកនឹងមានការភ្ញាក់ផ្អើរពេលដែលអាចស្រវឹងដោយមិនចំណាយច្រើនបែបនេះ។
ប្រភព : mishimoshi.nippon
Neko