កន្លែងដែលលក់ប្រភេទ Sushi ពិសេស
នៅប្រទេសជប៉ុន ទន្ទឹមនឹងរបស់ដែលមានរូបរាងធំ នោះពួកគេក៍ចូលចិត្តធ្វើជាផលិតផលដែលមានរូបរាងតូចដូចជាចាបក្រដាសបាត់យ៉ាងតូច។ ហើយប្រសិនបើអ្នកចង់ស្វែងរកមុខម្ហូប ដែលមានទំហំតូចជាងធម្មតាសូមទៅដល់ Asakusa កន្លែងនេះមានអ្វីដែលអ្នកកំពុងតែរក។
រូបភាព : www.tofugu.com
ភោជនីយដ្ឋានមួយដែលមានឈ្មោះ Sushiya (ភាសាជប៉ុន) មានលក់មុខម្ហូប Sushi ខុសគ្នា។ ប៉ុន្តែអ្វីដែលធ្វើអោយភោជនីយកាន់ តែល្បីឈ្មោះនោះគឺដោយសារនៅទីនេះមានមុខម្ហូប Sushi តូចជាងគេនៅលើពិភពលោកហើយវាថែមទាំងឥតគិតថ្លៃទៀត…
រូបភាព : Japantravel
មួយដុំ Sushi តូចធ្វើឡើងដោយអង្ករតែមួយគ្រាប់ជាមួយ នឹងបន្ទះ Topping តូចខាងលើ។ មុខម្ហូបដែលមានសារ៉ាយ nori ទ័ពជុំវិញគ្រាប់អង្ករពិសេសគឺគួរអោយស្រលាញ់។ បុរសដែលបានធ្វើនូវមុខម្ហូបតូចនេះគឺជាចុងភៅ Hironori Ikeno។
សាកល្បងកម្រិតផ្តោតអារម្មណ៍ និងអត់ធ្មត់ដែលគាត់ បានចំណាយពេលទៅលើមុខម្ហូប Sushi តូចនេះ ពិតជាធ្វើអោយមានការកោតសរសើរ។ ប្រាកដណាស់ក្រៅពីមើលទៅវាស្អាតនោះមុខម្ហូបក៍ឆ្ងាញ់។
ទោះបីជាវាឥតគិតថ្លៃ ប៉ុន្តែជាមួយនឹងលក្ខខណ្ឌនោះគឺ វិក័យប័ត្ររបស់អ្នកចាប់ពី ៥០០០យ៉េន ឡើងលើ ហើយត្រូវបានបម្រើក្រៅពីម៉ោងដែលលក់ដាច់របស់ភោជនីយដ្ឋាន និងសម្រាប់អោយគូរស្វាមីភរិយា កូនក្មេង ឬជនបរទេស។
នេះគឺជាភោជនីយដ្ឋានតាមបែបគ្រួសារ ហើយអ្នកដែលធ្វើការនៅទីនោះពិតជាជិតស្និត ពោពេញទៅដោយថាមពល និងរស់រាយរាក់ទាក់ជាមួយភ្ញៀវ។ ឧទាហរណ៍ពេលដែលអ្នកចូលបន្ទប់ទឹក នឹងមានមនុស្សឈរនៅពីក្រៅបន្ទាប់មកប្រគល់អោយអ្នកក្រណាត់ជូតដៃ ប្រសិននេះមិនមែនជាការរស់រាយរាក់ទាក់ជាមួយភ្ញៀវ ខ្ញុំក៍មិនដឹងថាហៅវាជាអ្វីដែរ។ ហើយនេះគឺជា Video ជិតមុខម្ហូប Sushi នៅភោជនីយដ្ឋាននេះ។
Sushiya no Nohachi ស្ថិតនៅចម្ងាយពី Ga Tawaramachi ប្រហែល ៣០០មែ៉ត្រ គ្រាន់តែដើរចម្ងាយយ៉ាងខ្លី ហើយភោជនីយដ្ឋានបើកទ្វារពីម៉ោង ៥ល្ងាចរហូតដល់ម៉ោង ២ព្រឹក ហេតុនេះគឺជាដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តនូវមុខម្ហូបតូចមកញ៉ាំ។
ក្រៅពីនេះភោជនីយដ្ឋានបិទទ្វារនៅថ្ងៃអាទិត្យ ហេតុនេះអ្នកទាំងអស់គ្នាគួរតែរៀបចំពេលវេលាសមរម្យដើម្បីមកញ៉ាំ Sushi តូចនេះរបស់ Sushiya no Nohachi ណា!
ចំណែកខ្ញុំចូលចិត្តនូវរបស់ទាំងអស់ដែលមានទំហំតូចដោយសារតែមើលទៅពិតជាគួរអោយស្រលាញ់ថែមទាំងធ្វើអោយខ្លួនឯងមានអារម្មណ៍ថាមានមាឌធំ ហើយប្រសិនបើអ្នកដូចជាខ្ញុំ អ្នកប្រាកដជាមានអារម្មណ៍ថាពេញចិត្តជាមួយនឹង Sushi ដ៍តូចខាងលើ។
ប្រភព : vi.japantravel.com
Neko