ការ​តាំង​ពិ​ព័រ​ណ៍​នូវ​មុខ​ម្ហូប​អាហារ​ជប៉ុន

មូល​ហេតុ​ដែល​ធ្វើ​អោយ​ភ្ញៀវ​ទេសចរណ៍មក​​ប្រទេសជប៉ុន​ត្រូវ​ភ្ញាក់​ផ្អើរ​ដោយលំ​នាំ​ម្ហូបអាហារ​​ក្លែង​ក្លាយ។ នៅ​មុខ​ទ្វារ​ចូល​ ភោជនីយដ្ឋាន​អ្នក​នឹង​ជួប​នូវ​រូប​ភាព​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ទាំង​នេះ។

រូប​ភាព : http://www.nea-english.com/blog/?p=5857

ប្រាកដណាស់​នេះ​គ្រាន់តែ​ជារបស់​ក្លែង​ក្លាយ។​

ប៉ុន្តែ​របស់​ក្លែង​ក្លាយ​នេះ​ពិតជា​ធ្វើ​អោយ​ទាក់​ទាញដូច​ទៅ​នឹង​ម្ហូបពិតៗ វាធ្វើ​អោយ​ភ្ញៀវ​ទេសចរណ៍​មាន​ការ​ចាប់​អារម្មណ៍។ សិល្បៈម្ហូប​អាហារ​ក្លែង​ក្លាយ​នេះចាប់​ផ្តើម​នៅ​ប្រទេសជប៉ុន​ និង​មាន​តែ​នៅ​ប្រទេសជប៉ុន​តែ​ប៉ុណ្ណោះ។

ដើម្បី​បង្កើន​សិល្បៈម្ហូប​អាហារ​ក្លែង​ក្លាយនេះ​ឡើង​មួយ​កម្រិត​ផ្សេង​ទៀត​ ក្រុម​ហ៊ុន​ Iwasaki – bei បាន​រៀប​ចំ​កម្ម​វិធី​ប្រកួត​ទូ​ទាំង​ ប្រទេ​ស។ JAPO សូម​ណែនាំ​ម៉ូត​មុខ​ម្ហូប​មួយ​ចំនួន​ដែ​លពិសេស​នៅ​ ក្នុង​ការ​ប្រកួត​នេះ។

រូប​ភាព : http://netgeek.biz/archives/66341

ភ្នំ​ភ្លើង​ការី​ផ្ទុះ​ ប្រាកដ​ណាស់​នេះ​គ្រាន់​តែ​ជា​គំ​និត​ដែល​ស្ថិត​នៅ​ ក្រោម​ម៉ូត​មុខ​ម្ហូប​ ប៉ុន្តែ​ប្រសិន​បើអាចធ្វើ​អោយ​គ​ំ​និត​នេះ​ក្លាយ​ទៅ​ ជា​ការ​ពិ​តនឹង​អស្ចារ្យ​យ៉ាង​ណា។

រូប​ភាព : http://netgeek.biz/archives/66341

មុខម្ហូប​តៅ​ហ៊ូត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​រូប​ភាពល្បែង​ Mahjong (ល្បែង​លេង​របស់​ជន​ជាតិ​ចិន)។ ទាំង​មុខម្ហូប​ និង​គំ​និត​សុទ្ធតែ​មាន​ប្រភព​ពី​ប្រទេសចិន​​ នេះ​ពិតជា​ការ​ប្រៀបធៀបដែល​គួរ​អោយ​ចាប់​អារម្ម​ណ៍។ ប្រសិន​បើ​ពិត​ជា​មាន​នូវ​មុខ​ម្ហូប​នេះខ្ញុំ​ប្រាកដ​ជា order។

រូប​ភាព : http://netgeek.biz/archives/66341

តើ​អ្នក​ណា​ចង់​ញ៉ាំ​នំដែល​ស្តោង​នេះ​ទេ?

រូប​ភាព : http://netgeek.biz/archives/66341

តើ​នេះ​ជា​អ្វី? តើ​វា​គឺ​ជា​កូន​ Godzilla ដែល​តែង​តែ​បំ​ផ្លាញ​ទី​ក្រុង​មែន​ទេ? ប្រសិន​បែប​នេះ​យើង​អាច​ធ្វើ​វា​ទៅ​ជា​មុខ​ម្ហូប​ Tempura ហើយ​ញ៉ាំ​ភ្លាម​ដើម្បី​ការ​ពារ​ Tokyo ណា។

រូប​ភាព : http://netgeek.biz/archives/66341

នេះ​គឺ​ជា​របៀប​ញ៉ាំ Sushi ត្រូវ​ហើយ​ជា​ក់​ស្តែង​បំផុត​ចតាំង​ពី​មុន​មក។

រូប​ភាព : http://netgeek.biz/archives/66341

នេះ​គឺ​ជា​ដំ​ណាក់​ការ​ធ្វើ​ Sushi ជាក់​ស្តែង​ដោយ​កាត់ជាបន្ទះ​នីមួយៗ​។

រូប​ភាព : http://netgeek.biz/archives/66341

ពង​ត្រី​សាម៉ុង​ច្រើនបែបនេះ​ពិត​ជា​ថ្លៃ​ណាស់​ហើយ។ ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​ទោះ​បី​ជា​ពង​ត្រី​ពេញ​ក្នុង​ចាន ពួក​យើង​ក៍​មិន​អាច​ញ៉ាំ​បាន​ដែរ។

រូបភាព​មុខ​ម្ហូប​ទាំងនេះសុទ្ធតែ​ជារបស់​ក្លែង​ក្លាយ មិន​មាន​ផ្នែក​ណា​មួយ​ដែល​អាច​ញ៉ាំ​បាន​នោះ​ទេ​។ ដោយ​សារ​តែ​វា​មិន​មែន​ជា​មុខម្ហូប​ពិត​ហេតុ​នេះ​អាច​រៀបចំ​តាំង​​ពិ​ព័រ​ណ៍មុខ​ម្ហូ​​ប​ឆ្ងាញ់ហើយ​មិន​ចាំ​បាច់​ក្លាច​ការ​ខូច​ខាត។

រូប​ភាព​មុខ​ម្ហូប​ទាំង​នេះមាន​តម្លៃ​ខ្ពស់ហេតុ​នេះ​មិន​មែន​ភោជនីយ​ដ្ឋាន​ណានៅ​ប្រទេសជប៉ុន​សុទ្ធ​តែមាន​លុយ​គ្រប់​ដើម្បី​ទិញ​មក​តាំងនោះ​ទេ។ ប្រសិន​បើ​អ្នក​ជាម្ចាស់ ម្ចាស់​ហាង​ដែល​កំរិះ​ ហើយ​សម្រេច​ចិត្ត​តាំង​នូវ​របស់​ពិត​ជំនួស​ លទ្ធផល​នឹង​ទៅ​ជា​បែបនេះ។

រូប​ភាព : http://netgeek.biz/archives/66341

ព្រាប​ដែល​គួរ​អោយ​ស្អប់​ទាំង​នេះ…

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: