អ្នក​ដែល​ចូល​ចិត្ត​អាហារ​ឆ្ងាញ់ៗ​គួរ​តែ​ស្គាល់​មុខ​ម្ហូប​នេះ

ប្រជាជនជប៉ុនចូលចិត្តទទួលទានអាហារ​ស្រស់ ដោយ​សារ​តែ​វា​អាចរក្សានូវ​រសជាតិ​ដើមរបស់​មុខ​ម្ហូប ដូច​ជា​ត្រី​ ពង​មាន់ រហូត​​ដល់​សាច់​គោជាដើម។

នៅជប៉ុនអាហារត្រូវបាន​ត្រួត​ពិនិត្យ​ច្រើន​ដំ​ណាក់​កាលទើប​​អាច​ដាក់​​លក់​​នៅ​​លើ​​ទីផ្សារ​ ដូច្នេះហើយ ថ្វីត្បិត​តែ​ហូប​ឆៅ ប៉ុន្តែអ្នក​មិន​ចាំ​បាច់​ព្រួយ​បារម្មណ៍​​បញ្ហា​អនាម័យ​​​របស់​មុខ​​ម្ហូប​នោះ​ទេ។

ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​មិន​ធ្លាប់ហូប​អាហារឆៅ ដំបូងអារម្មណ៍​អាច​នឹង​ខ្លាច ប៉ុន្តែ​ប្រ​សិន​បើ​អាច​ហូបបានប្រាកដជាញៀន។

នៅពេលដែលអ្នក​ហូបឆៅ​ ទើប​អ្នក​អាចមាន​អារម្មណ៍​ថាខ្លាញ់​រលាយ​​ក្នុង​មាត់ និង​ទទួល​បាន​នូវ​រស​ជាតិ​ធម្ម​ជាតិ​គួរអោយ​ទាក់​ទាញ។ ក្នុង​ចំ​ណោម​មុខ​ម្ហូប​ដែល​ហូប​ឆៅ​របស់ជនជាតិ​ជប៉ុន ប្រសិន​បើ​និយាយ​ពី​មុខ​ម្ហូប​ដែល​មាន​យូរ​ត្រូវនិយាយ​ពី Uniku។

Uniku គឺជា​ការ​រួម​ផ្សំ​រវាង​ UNI (urchin សមុទ្រ) និង NIKU (សាច់)។

រូប​ភាព : http://precious.jp/articles/-/6687

Urchin សមុទ្រជាប្រភេទដែល​កម្រ ហេតុ​នេះ​មិនថា​នៅ​កម្ពុជា ឬជប៉ុន ពិត​ជា​ពិ​បាក​បរិភោគមុខ​ម្ហូប​នេះ។ ប៉ុន្តែ​ប្រសិន​បើ​បាន​ហូប Uniku នៅជប៉ុនម្តង​ អ្នក​នឹង​ស្គាល់អំ​ពី “មុខម្ហូប​ឆ្ងាញ់​នៅ​ក្នុង​សមុទ្រ”។ នេះ​ជា​មុខ​ម្ហូប​ឆ្ងាញ់ រសជាតិផ្អែមរបស់​វាឆ្ងាញ់​រហូត​ដល់​ចំណែកចុង​ក្រោយ។

ធម្ម​តា​ urchin សមុទ្របាន​ចម្អិន​ទៅជា Sushi ក្រៅ​ពី​នេះថែម​ទាំង​ដាក់​បាយ​ស​ពី​លើជាមួយ​នឹង​សារ៉ាយ ឬ​សាច់​ច្រើន​​ប្រភេទ​​ផ្សេងទៀត។

រូប​ភាព : http://precious.jp/articles/-/6687

សាច់​គោត្រូវ​បាន​រុំ​ជំុ​វិញ ​urchin សមុទ្រក៍​អាច​ហូប​ឆៅព្រោះនៅ​ស្រស់ ឬ​ក៍​ត្រូវ​បាន​ចម្អិន​ដោយ​​កំ​ដៅ​ខ្លាំងក្នុង​រយៈពេល​ខ្លីដើម្បី​អោយ​ឆៅ​បន្តិច ​ហើយ​​ឆ្អិន​បន្តិច។

រូប​ភាព : http://precious.jp/articles/-/6687

បន្ទាប់​ពី​ត្រូវ​បាន​ចម្អិន​ ទាំង​សាច់​ និង urchin សមុទ្រសុទ្ធ​តែមានរសជាតិ​ផ្អែម​ពិសេស ប្រាកដ​ជា​ធ្វើ​អោយ​អ្នក​ដែល​មិន​ចូល​ចិត្ត​ទទួលទានមាន​អារម្មណ៍​ថា ​ឆ្ងាញ់​មិនអាចបំភ្លេចបាន។

ដើម្បី​ចម្អិន​នូវ​មុខ​ម្ហូប​នេះ ចុង​ភៅ​នឹ​ង​មិន​ប្រើ​នូវ​ប្រេង​ធម្មតា ប៉ុន្តែ​ប្រើ​ប្រេងអូលីវជាមួយ​នឹង​ផ្សិត Truffle (ឬ​ក៍​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ត្បូង​ពេជ្ររបស់​ចុងភៅ)។ ប្រាកដ​ណាស​់​ជាមួយ​នឹង​គ្រឿង​ផ្សំ​ដែល​ថ្លៃ​បែប​នេះតម្លៃ​ក៍​ខ្ពស់​ច្រើន​ណាស់​ដែរ។

បច្ចុប្បន្ន​មា​ន​ភោជនីយ​ដ្ឋាន​ជប៉ុន​ជាច្រើនបម្រើ​នូវ​មុខ​ម្ហូប urchin សមុទ្ររុំ​នៅក្នុង​សាច់ ប៉ុន្តែ​ដើម្បី​ញ៉ាំ​ទទួល​បាន​នូវ​រស​ជាតិ អ្នក​ត្រូវ​តែ​ទៅ​ភោជនីយដ្ឋាន​ដែល​រក​ឃើញ​នូវ​មុខ​ម្ហូប​នេះ។

នោះ​គឺ​ភោជនីយ​ដ្ឋាន Sushi Saisho

អាស័យ​ដ្ឋាន​៖ Ginza Chuo-ku, Tokyo 7-6-6 Metro Biru 3F

មុន​ពេល​មក​ដល់​សូម​កក់​កន្លែង​មុនជាមួយ​នឹង​ភោជនីយដ្ឋាន​តាម Link ខាង​ក្រោម។

http://yoyaku.toreta.in/sushisaiso/

ជាអ្នក​ដែល​ចូល​ចិត្ត​ញ៉ាំមេ៉ច​នឹង​អាច​អោយ​រំ​លង​នូវ​មុខ​ម្ហូប​នេះ។ សូម​សាក​ល្បង​ញ៉ាំ​ទោះ​បី​តែ​ម្តង​ក្នុង​ជីវិត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: