ភាព​ខុស​គ្នា​ក្នុង​ការ​បរិភោគ​សាច់​តាម​ត​ំបន់​នីមួយៗ​នៃ​ប្រទេសជប៉ុន

ប្រទេសជប៉ុន​មិន​មែន​ជា​ប្រទេសដែល​មាន​វប្ប​ធម៌​ញ៉ាំ​សាច់ទេ។ ប៉ុន្តែ​ដោយសារ​ការ​ហូរ​ចូល​នៃវប្បធម៌​បរទេស ចំនួន​មនុស្ស​ដែល​ញ៉ាំ​សាច់នៅ​ប្រទេសជប៉ុនកាន់​តែ​ច្រើន​ឡើង​។​

ស្រដៀង​ទៅ​នឹង​ប្រទេសកម្ពុជ​ា ជនជាតិ​ជប៉ុន​ភាគ​ច្រើន​ញ៉ាំ សាច់​បី​ប្រភេទ​គឺ៖ សាច់ជ្រូក​ សាច់​គោ សាច់មាន់។

ក្រៅ​ពី​នេះ​ពួក​យើង​ថែម​ទាំង​ញ៉ាំ​សាច់​សេះ សាច់​ក្តាន់ សាច់​ខ្លា​ឃ្មុំ​ ជ្រូក​ព្រៃ និង​សាច់​ទា… ប៉ុន្តែ​មិន​ញ៉ាំ​សាច់​ឆ្កែ និង​សាច់​​ឆ្មា​ជា​ដាច់​ខាត។

ប៉ុន្តែ​ត្រឹម​តែ​ប្រភេទសាច់មូល​ដ្ឋាន​ តាម​តំ​បន់ ជាមួយ​នឹង​ការ​ចម្អិន​ខុស​គ្នា​ និង​នាំ​មក​នូវ​រស​ជាតិ​ផ្សេង​គ្នា​ ក្រៅ​ពី​សាច់​មាន់។

នៅ​តំ​បន់ Kanto មនុស្ស​គ្រប់​គ្នា​តែង​តែ​ញ៉ាំ​សាច់​ជ្រូក តំបន់ Kansai ញ៉ាំ​សាច់​គោ និង​ Hokkaido ញ៉ាំ​សាច់​ចៀម​។

ឧទាហរណ៍​ដូច​ជា​មុខ​ម្ហូប​ការី​ ជា​មុខ​ម្ហូប​ដែល​ពេញ​និយម​ នៅ​​ប្រទេសជប៉ុន​។ អាស្រ័យ​លើ​តំ​បន់​នី​មួយៗ​នោះ​គេប្រើ​សាច់ ក្នុង​ការី​ក៍​ខុស​គ្នា។

រូបភាព : http://www.aco-mom.com/family/2015-may-15.php

នៅ​តំបន់​ Kanto គេ​ចម្អិន​ការី​ជាមួយ​សាច់​ជ្រូក​ ជួន​កាល​ក៍​ប្រើ​សាច់​គោ ប៉ុន្តែ​ពេល​ដែល​និយាយ​ដល់​ការី​សាច់​គោ ត្រូវ​រំ​លឹក​ដល់​តំ​បន់ Kansai។ បច្ចុប្បន្ន​គេ​កំ​ពុង​កាត់​បន្ថយ​ចម្អិន​ការី ជាមួយ​សាច់​ជ្រូក​នៅ​គ្រប់​ទី​កន្លែង​នៅ​ប្រទេសជប៉ុន​។

ជាមួយ​នឹង​មុខ​ម្ហូប Sukiyaki អ្នក​ដែល​នៅ​តំបន់ Kanto ញ៉ាំ​ជាមួយ​សាច់​គោ ក្នុង​ខណៈពេល​អ្នក​ Hokkaido ញ៉ាំ​ជា​មួយ​សាច់​ចៀម​។

រូប​ភាព​ : http://mi-journey.jp/foodie/14623

ជាមួយ​នឹង​មុខ​ម្ហូប​ Tonkatsu នៅ​តំ​បន់ Kanto ប្រើ​សាច់​ជ្រូក។

រូប​ភាព : http://item.rakuten.co.jp/stukiji-ousama/raos-tonkastu/

ប៉ុន្តែ​នៅ​តំ​បន់ Kansai បែរ​ជាក្លាយ​ទៅ​ជា​សាច់​គោ ហៅ​ថា​ Gyukatsu។

រូប​ភាព : http://matomeshi.jp/article/1144

អ្ន​ក​ប្រហែល​ជា​​មិន​ហាន​ញ៉ាំពេល​ដែល​ឃើញ​សាច់​ព័ណ៌​ក្រហមមែន​ទេ? ប៉ុន្តែ​អ្នក​អាច​ទុក​ចិត្តបាន ​ដោយ​សារ​ តែ​មិន​ដូច​ទៅ​នឹង​សាច់​ជ្រូក​ទេ សាច់​គោ​អ្នក​អាច​នឹង​ញ៉ាំ​ឆៅ​បាន​។

នៅ​តំ​បន់ Kansai អ្នក​អាច​ឃើញ​ហាង​លក់​ម្ហូប​គេ​ ប្រើ​សាច់ជ្រូកធ្វើ Tonkatsu ប៉ុន្តែ​មុខ​ម្ហូប​ Gyukatsu មិន​មាន​នៅ​ហាង​លក់​ម្ហូបនៅ​តំ​បន់ Kanto ទេ។

នៅ​មាន​ចំ​នុច​ខុស​គ្នា​ខាង​វប្បធម៌​ផ្សេង​ទៀតដោយ​នៅ​ក្នុង​ចំ​ណោម​នោះ​មក​ពី​កន្លែង​ផលិត​សាច់។ តំ​បន់ Kansai មាន​ហាង​លក់​សាច់​ដែល​ល្បី​ឈ្មោះ​ជា​ច្រើនដែល​ខ្ញុំ​ប្រាកដ​ថា​មនុស្ស​ជាច្រើន​នឹង​ធ្លាប់​បាន​ដឹង​ ឧទាហរណ៍។

神戸牛 (សាច់គោ Kobe)

近江牛 (សាច់គោ Omi)

大和牛 (សាច់គោ Yamato)

បច្ចុប្បន្ន​នេះ​កន្លែង​ផលិតសាច់នេះកំពុង​បង្កើន​បរិ​មាណដោយ​សារ​តែ​ការ​រីក​ចម្រើន​នៃ​វប្បធម៌ញ៉ាំ​សាច់នៅ​ក្នុង​សង្គម​ជន​ជាតិ​ជប៉ុន​។ ប៉ុន្តែ​ប្រសិន​បើ​ចង់​និយាយ​ពី​កន្លែង​ដែល​ផ្គត់​ផ្គង់​សាច់​គោ​ដែល​ល្អ​បំ​ផុត​នៅ​ប្រទេសជប៉ុន​ត្រូវ​តែ​ទៅ​ដល់​តំ​បន់ Kansai។

ដំ​ណាក់​កាល​ដែល​ផលិត​នូវ​សាច់​គោ​ដែល​ឆ្ងាញ់ក៍​ច្រើន។ ហើយ​បើ​មាន​ស្នាដៃល្អ​​បន្ទះ​សាច់​កាន់​តែ​មាន​គុណ​ភាពខ្ពស់ មាន​ន័យ​ថា​តម្លៃ​នឹង​ថ្លៃ​ជាង។

ដោយ​សារ​តែ​សាច់​គោ​តំ​បន់ Kansai មាន​គុណ​ភាព គ្មាន​នរណា​គិត​ពី​ការ​ញ៉ាំសាច់​ជ្រូក​ និង​សាច់​ចៀម​ទៀត​ទេ។

ផ្ទុយ​មក​វិញ​ នៅ​តំ​បន់​ Hokkaido កន្លែង​ដែល​មាន​ចិញ្ចឹម​សត្វ ចៀម​ សាច់​ចៀម​គឺជា​ប្រភេទសាច់​ដែល​ទទួល​បាន​ការ​ពេញ​ ចិត្ត​ច្រើន។ ពេល​រំ​លឹក​ដល់ Yakiniku គឺ​និយាយ​ដល់​សាច់​គោ ប៉ុន្តែ​នៅ Hokkaido បែរ​ជា​មាន​ប្រភេទ Yakiniku យ៉ាង​ពិសេស ដែល​គេ​ហៅ​ថា Genghis Khan។ Genghis Khan គឺ​ជា​សាច់ពិសេសនៅ​តំ​បន់នេះ។

តើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​សាច់​ដែរឬទេ? អ្នក​ចូល​ចិត្ត​ញ៉ាំ​សាច់​ប្រភេទ​ណា​ជាង​គេ? ឆ្លើយ​បាន​នូវ​សំណួរខាងលើ អ្នក​អាច​ជ្រើស​រើសនូវ​តំ​បន់សម្រាប់​ដំ​ណើរ​កំសាន្ត​ទៅ​ប្រទេសជប៉ុន​ដើម្បី​សម​ទៅ​នឹង​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​អ្នក​ជាង​គេ។

ប្រសិន​បើអ្នក​ចង់​ញ៉ាំ​សាច់​គោ​ សូម​មក​តំបន់ Kansai។ ទោះ​បី​អ្នក​គ្រាន់​តែ​​ដឹង​ពី​សាច់គោ Kobe ប៉ុន្តែ​សាច់គោនៅ​តំ​បន់​ផ្សេង​ក៍​គួរ​អោយ​ចាប់​អារម្ម​ណ៍​ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: