ស្ថាន​ភាព​គួរ​អោយ​ចង់​សើច​ពេល​ដែល​ទៅ​ញ៉ាំ Sushi លើតុ​វិល

Sushi លើតុ​វិលគឺ​ជា​ការ​បម្រើ​សេវា​ Sushi ពិសេស​របស់​ប្រទេស​ជប៉ុន​ ហើយ​បន្ទាប់​មក​គឺជា​រូបភាព​​នេះ​ ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិ​ភព​លោក។​ អ្វី​ដែល​ធ្វើ​អោយ​វា ​ពិសេស​ជាង​វិធី​ញ៉ាំ Sushi តាម​បែប​ប្រពៃ​ណី​គឺ​អ្នក​គ្រាន់​តែ​អង្គុយ​នៅ​ មួយ​កន្លែង​ ហើយ​ចាន​ Sushi ផ្សេង​ទៀត​នឹង​ត្រូវ​បាន​នាំមក​ដល់​ កន្លែង​របស់​អ្នក​តាម​រយៈ​តុវិល​ដែល​វែង។

ទោះ​បី​យ៉ាង​ណា​មិន​មែន​អោយ​តែ​ប្រើ​បច្ចេកវិទ្យា​ទំ​នើប​នោះផលិតផល​ដែល​ចេញ​មក​​សុទ្ធ​តែ​ដូច​គ្នា​ទេណា។ ពេល​ខ្លះ​គ្រាន់​តែ​ ការ​ធ្វើ​ប្រហែស​បន្តិចរបស់​ភោជនីយ​ដ្ឋាន​ធ្វើ​អោយ​ភ្ញៀវ​ដែល​មក​ញ៉ាំ​ភ្ញាក់​ផ្អើរ​សើច​មិន​យល់​អ្វី​ដែល​កំពុង​កើត​ឡើង​។ ខាងក្រោម​​នេះ​គឺជា ករណី​មួយ​ចំនួ​ន​ដែល​ត្រូវ​បាន​ភ្ញៀវ​មួយ​ចំនួន​ថត​ទុកហើយ​​ធ្វើ​អោយ​មិន​អាច​ទប់​សំ​ណើច​បាន​។

តើ​បាយ​ស​ទាំង​ពីរ​ដុំ​នេះ​អាច​ត្រូវ​បាន​ហៅ​ជា​ Sushi ដែរឬទេ?

រូប​ភាព : t_ohtani2

នៅ​តែ​ជា​បាយ​ស​ទាំង​ពីរ​ដុំប៉ុន្តែ​យ៉ាង​ហោច​ណាស់វា​នៅ​មាន Washabi នៅ​ពី​លើ។ ប៉ុន្តែ​ហេតុ​អ្វី​ក៍​អាចក្លាយ​ទៅ​ជា​យ៉ាង​នេះ​បាន។ អ្វី​ដែល​ខ្ញុំត្រូវការ​ ​Sushi ទេ។ Why???

រូប​ភាព : fairytail89261

ដូច​ជា​មាន​អ្វី​ខុស​ចម្លែក​នៅ​ទី​នេះ??? តើ​ហេតុ​អ្វី​ក៍​ជា​បន្ទះ​មាន់​ចៀននៅ​លើ​ចាន​ Sushi បែប​នេះ?

រូប​ភាព : cosplaymagic

ជួន​កាល​អ្នក​នឹង​ប្រទះ​ជួប​រឿង​រា៉វ​ដែល​មិន​អាច​នឹក​ស្មាន​ដល់ពេលដែល​ទៅ​ញ៉ាំ​ Sushi លើ​តុវិល​ដូច​ជា​ករណី​របស់​បុរស​ម្នាក់​ដូច​ខាង​ក្រោម​នេះ៖

មិន​មែន​ជា Sushi វិល​​ជុំ​តុ​បែរ​ជា​ផ្លែព័រ (Pear) ទាំង​នេះ។ យ៉ាង​ហោច​ណាស់​ពួកគេ​ក៍​ត្រូវ​កាត់​ចេញ​ដែរ។

រូបភាព : kame_244

ហេតុ​អ្វី​ក៍​ពួក​គេ​មិន​ដាក់​បាយ​នៅ​លើ​ចាន??? ចាន​របស់​វា​បាន​វង្វេង​ទៅ​ដល់​ទៅ​ណាហើយ?

រូប​ភាព : cosplaymagic

ហើយ​នេះ​គឺជា​ត្រសក់​ដែល​មាន​ភាពឯក​កោ។ ប្រាកដ​ណាស់​ប្រសិន​បើ​វា​ចេះ​និយាយ​វា​នឹង​និយាយ​ថា “ខ្ញុំ​ជា​នរណា” ហេតុអ្វី​ក៍​ខ្ញុំ​នៅ​ទី​នេះ​?​

រូប​ភាព : erinyaro

តើ​នេះ​គឺជា​ឈុត​អាហារ​សម្រាប់​អ្នក​​ដែល​ញ៉ាំ​បួស​ឬ?

ប្រហែល​ជា​ភោជនីយដ្ឋាន​កំ​ពុង​តែម​ាន​ភ្ញៀវ​ច្រើនទើប​ធ្វើ​អោយ​ម្ហូប​អាហារ​គរ​លើ​គ្នា​យ៉ាង​នេះពេល​ដែល​ចេញ​មក​ដោយ​មិន​ចាំ​បាច់​រៀប​ចំ​។ មើល​ទៅ​ចាន​ទាំង​អស់​ដូចជា​ចង់​និយាយ៖

“អោយ​លឿន​ឡើង​ សូម​ជ្រើស​រើស​ចាន​មួយ​ចំនួន​ ពួក​យើង​កំ​ពុង​តែ​រវិល​ណាស់”។

ជា​ការ​ពិតណាស់មាន​ករណី​ចម្លែក​គួរអោយ​ចាប​់​អារ្មណ៍​ជា​ច្រើនតែង​តែ​កើត​មាន​នៅ​ជំុ​វិញ​ខ្លួន​យើង​មែន​ទេអ្នក​ទាំង​អស់គ្នា?

ប្រសិន​បើ​អ្នក​ធ្លាប់​ជួប​ករីណ៍​ដូច​ខាង​លើ​អ្នក​អាច​បញ្ចេញ​មតិ​ខាងក្រោម​អោយ​យើង​បាន​ដឹង។ ហើយ​ប្រ​សិន​បើ​ឃើញ​ថា​អត្ត​នាំ​អោយ ​អ្នក​រីក​រាយ​សូម​ចែក​រំ​លេក​វា​ជា​មួយ​នឹង​អ្នក​ទាំង​អស់​គ្នា។

Neko​

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: