ផ្សព្វផ្សាយផលិតផលរបស់ McDonald’s : យល់ច្រឡំឬក្លែងបន្លំ?
ជាមួយនឹងមុខម្ហូបដែលទាក់ទងដូចជា Calpis McShake និង Pikachu McFlurry ជាមួយស្នាមញញឹមជិតស្និត ស្មោះត្រង់របស់ បុគ្គលិក McDonald’s របស់ជប៉ុនពិតជាចំនុចទាក់ទាញក្នុងចិត្តរបស់ ភ្ញៀវ។
កាន់តែមានការចាប់អារម្មណ៍ដោយសារមុខម្ហូបទាំងពីរខាងលើជាមុខម្ហូបសម្រាប់អាហារដែលញ៉ាំលឿន បានជួបប្រទះបញ្ហជាមួយរដ្ឋាភិបាលជប៉ុន។
ក្នុងរដូវក្តៅ McDonald’s បានបន្ថែម Tokyo Beef Beef Burger និង Tokyo Roast Beef Muffin នៅក្នុងមឺុនុយមុខម្ហូប។ រូបផ្សាយពាណិជ្ជកម្មគឺជាកាំបិទកាត់សាច់គោជាបន្ទះ។
ហើយផលិតផលខាងលើត្រូវបានអតិថិជនជប៉ុនវាយតម្លៃថាពិតជាឆ្ងាញ់។ ទោះបីជាយ៉ាងណាមានរឿងមួយដែលមានរូបភាព ពាណិជ្ជកម្មគឺជាចុងភៅរបស់ McDonald’s កំពុងតែកាត់សាច់គោ ដែលមានគុណភាពខ្ពស់។ ប៉ុន្តែតាមការពិតភាគច្រើននៃចំនួនសាច់ (ប្រហែល ៦០%) ត្រូវបានប្រើប្រាស់ក្នុង Tokyo Beef Beef Burger និង Muffin គឺជាបន្ទះសាច់ផ្សេងត្រូវបានចម្អិនជាមួយគ្នា បន្ទាប់មកកិនចូលបង្កើតជារូបរាងសាច់គោអាំង ដូចជារឿងរបស់ក្រុមហ៊ុន McRib របស់អាមេរិក។
សេចក្តីប្រកាសរបស់អ្នកតំណាងក្នុងការប្រើប្រាស់របស់សាធារណៈជនបានហៅការផ្សព្វផ្សាយរបស់ McDonald’s គឺជារូបភាពដែលធ្វើអោយមានការយល់ច្រឡំបំផុតនៅក្នុងប្រវត្តិសាស្រ្តផ្សាយពាណិជ្ជកម្មនុំ sandwich។
https://twitter.com/McDonaldsJapan/status/895208130816204800?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E895208130816204800&ref_url=http%3A%2F%2Fjapo.vn%2Fcontents%2Fam-thuc%2F78937.html
នុំប័ុងកៀបសាច់អាំង Tokyo (The Tokyo Roast Beef) គឺជាអាហារសម្រាប់ញ៉ាំលឿនដែលមានកំណត់ប្រើប្រាស់ខ្លីបានបញ្ឈប់ការផលិតក្នុង ខែកញ្ញា ឆ្នាំមុន។ ទោះជាយ៉ាងណា អ្នកដែលប្រើប្រាស់នូវតែប្រកាសចោទប្រកាន់ជាផ្លូវការ និងប្រមានផ្ទាល់ដល់ McDonald’s។ សន្មតថាការផ្សព្វផ្សាយនេះ រំលោភលើការចំណាយមិនសមហេតុសមផលខ្លះរបស់ប្រទេសជប៉ុន និងធ្វើអោយមានការយល់ច្រឡំ (ការផ្សាយពាណិជ្ជកម្មខុសពីការពិត)។
ទោះជាយ៉ាងនេះគ្មានការទាមទារក្រុមហ៊ុនអោយសងនូវសំណងណាមួយដែលអ្នកប្រើប្រាស់បានូទិញរហូតដល់ ៤,៩លាននំប័ុងសាច់គោអាំង Tokyo ដែលត្រូវបានគេលក់នៅលើទី ផ្សារ។
មួយផ្នែកផ្សេងនៃផ្លាកសញ្ញានេះគ្រាន់តែប្រកាសអោយអ្នកប្រើប្រាស់ថារូបភាពក្នុងការផ្សាយពាណិជ្ជកម្មរបស់ពួកគេមានគុណភាពខុសជាមួយផលិតផលពិត។ ទន្ទឹមនឹងនេះ ពួកគេនឹងមាន វិធានការណ៍ណែនាំបុគ្គលិកដែលបានប្រព្រឹត្តខុស ទប់ស្កាត់ផលប៉ះពាល់ក្នុងថ្ងៃអនាគត។
McDonald’s ក៍បានបញ្ជាក់ថាសាច់ដែលបានប្រើនៅក្នុងនំប័ុង ក៍ត្រូវបានចាត់វិធានការណ៍ ទាំងនេះក៍មិនខុសប្លែកច្រើនពីគុណភាព បើប្រៀបជាមួយរូបភាពនៅក្នុងការផ្សាយពាណិជ្ជកម្ម។ ទោះបីជាយ៉ាងនេះ ពួកគេក៍បានប្រកាសថា៖ “ក្នុងថ្ងៃអនាគត ពួកយើងនឹងប្រើប្រាស់ភាសាក៍ដូចជារូបភាពពិតប្រាកដ ងាយស្រួលយល់ក្នុងការផ្សាយពាណិជ្ជកម្ម”។
តើអ្នកគិតយ៉ាងណាចំពោះរឿងនេះ? គ្រាន់តែជាការយល់ច្រឡំ ក្នុងការផ្សាយពាណិជ្ជកម្ម ឬក៍មានការក្លែងបន្លំ?
ព័ត៌មានបន្ថែម : nlab.itmedia
TT&TZ