អារម្មណ៍​នៃ​ការ​ញ៉ាំ​អាហារ​ជា​មួយ​តុក្កតា​​​នៅ​ប្រទេស​ជប៉ុន អ្នក​ធ្លាប់​ញ៉ាំ​អាហារ​ពេល​យប់​ម្នាក់​ឯង​ដែរឬទេ?

ប្រហែល​ជា​មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ឆ្លង​កាត់​អារម្មណ៍​មួយ​នេះ​រួច​ហើយ។ អារម្មណ៍​ដែល​ញ៉ាំ​អាហារ​ពេល​យប់​ម្នាក់​ឯង​ពិត​ជា​ឯកកោ​ និង​អផ្សក មនុស្ស​ជា​ច្រើន​ពេល​ខ្លះ​មិន​ញ៉ាំ​អ្វី​ហើយ​ទៅ​ដេក ដោយ​សារ​តែ​ភាព​អផ្សក​ហើយ​​ប្រឈម​មុខ​ជា​មួយ​ជញ្ជាំង​។

សម្រាប់​យុវវ័យ​នៅ​ប្រទេស​ជប៉ុន​វិញ​​ស្ថាន​ភាព​នេះ​កំពុង​​កើតឡើង​​ញឹក​ញាប់​ជាង ដោយ​សារ​តែ​ពួក​គេមិន​ចង់​មាន​សង្សា រៀប​ការ​ រហូត​ដល់​មាន​អ្នក​ខ្លះ​ដើរ​​ជំុវិញ​ផ្ទះ​ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ហើយ​មិន​ចេញ​ពី​ផ្ទះ​។ នេះ​ប្រហែល​ជា​មូល​ហេេតុ​បណ្តាល​អោយ​មានងឺ​​ជំ​ផ្លូវ​ចិត្ត និង​នាំ​អោយមាន​ការ​​ធ្វើ​អ​ត្តឃាតនៅ​ប្រទេស​ជប៉ុ​ន។

ហេតុ​នេះ​ នៅ​ប្រទេស​ជប៉ុន​បាន​លេច​ចេញ​មក​នូវ​គំនិត​ថ្មី​មួយ​​គឺ ​នារី​ Youtuber តុកតា​​មានមុខ​ងារ​ញ៉ាំ​អាហារ​ពេល​យប់​ជា​មួយ​អ្នក​ជា​ រៀង​រាល់​ថ្ងៃ​។ នាង​ឈ្មោះ​ថា Shiro នាង​នឹង​អង្គុយ​ញ៉ាំ​ទល់​មុខ​អ្នក​ និង​លើក​ទឹក​ចិត្ត​អ្នក​អោយ​និយាយ​ពី​មុខ​ម្ហូប​ ធ្វើ​យ៉ាង​ណា​អោយ​ ដូច​ជាមនុស្ស​ពីរ​នាក់​កំ​ពុង​តែ​ញ៉ាំ​អាហារ​ជាមួយ​គ្នា​អញ្ចឹង​។

ក្នុង​រយៈ​ពេល​ញ៉ាំ​អាហារ​ Siro សន្ទនា​ជាមួយ​នឹង​ទស្សនិក​ជន​ ហើយ​ពេល​ខ្លះ​នាង​ធ្វើ​ពុត​ជាឆ្លើយ​នូវ​សំ​ណួរ​ដែល​មាន​ស្រាប់​ដូច​ជា​រៀប​រាប់​ពី​មុខ​ម្ហូប​ដែ​ល​នាង​មិន​ចូល​ចិត្ត​ដូច​ជា៖ សណ្តែក​ខៀវ ផ្សិត​ព័ណ៌​ស​ និង​ថ្នាំ។

នាង​ថែម​ទាំង​លើក​ទឹក​ចិត្ត​អោយ​អ្នក​រៀប​ចំ​ក្រោយ​ពេល​ញ៉ាំ​អាហារ​ពេល​យប់ លើស​ពី​នេះ​ទៅ​ទៀត​ Shiro នឹង​ខ្មាស​អៀន​នៅ​ពេល​ ដែល​អ្នក​ឃើញ​នាង​កំពុង​តែ​មើល​អ្នក​ញ៉ាំ​។ ​Shiro សន្ទនា​ដូច​ជា​ពិត​ និង​កម្លែង​ ពេល​ខ្លះ​អ្នក​នឹង​លង់​ខ្លួន​នៅ​ក្នុង​រឿង​ម្ហូប​អាហារ​របស់​នាង​ ប៉ុន្តែ​មិន​ចាំ​បាច់​បារម្មណ៍​ទេ​នាង​នៅ​តែ​ចាប់​អារម្មណ៍​ទៅ​លើ​អ្នក​ណាស់។

មនុស្ស​ជាច្រើន​បាន​ចែក​រំ​លេក​ពេល​វេលា​ដែល​ញ៉ាំ​អាហារ​ជាមួយ​ Shiro និង​ភ្ញាក់​ផ្អើរ​នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​ឆ្ងាញ់ជាង​ ពេល​ដែល​ញ៉ាំ​ម្នាក់​ឯង​។ ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព​របស់​ពួកគេ។

ទោះ​បី​ជា​និយាយ​ជាមួយ​តុកតា​​ហាក់​ដូច​ជា​មិន​ដូច​មនុស្ស​ពិត​ក៍​ដោយប៉ុន្តែ​មាន​ពាក្យ​មួយ​មាត់​គឺ “មាន​ប្រសើរ​ជាង​អត់” វា​ក៍​អាច​ជួយ​យើង​កាត់​បន្ថយ​ភាព​ឯក​កោ​ មាន​អារម្មណ៍​ថា​កក់​ក្តៅ​ និង​ញ៉ាំ​អាហារ​មាន​អារម្មណ៍​ថា​ឆ្ងាញ់។ ចំ​ណែក​ខ្ញុំ​អោយ​តម្លៃ​ច្រើនទៅ​លើ​តុកតា​​នេះណាស់​។

ពេល​អ្នក​នៅ​ផ្ទះ​ និង​ញ៉ាំ​បាយ​ម្នាក់​ឯង​សូម​បើក Youtube រក​ Shiro ដើម្បី​ញ៉ាំ​អាហារ​ពេល​យប​់យ៉ាង​សម្បាយ​រីក​រាយ​ណា។

ប្រភព : grapee

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: