របៀប​​​ញ៉ាំ​មុខ​ម្ហូប​ជប៉ុន​ខុស​​របស់​ជន​បរទេស

ម្ហូប​អាហារ​របស់​ជប៉ុន​ត្រូវ​បាន​វប្បធម៌​នៃ​ប្រទេស​ជា​ច្រើន​ទទួួល​ស្គាល់​ និង​ចូល​ចិត្ត​នោះ​ជារឿង​មួយដែលធ្វើ​អោយ​ជន​ជាតិ​ជប៉ុនមាន មោទនភាព​។ ជន​បរទេស​យល់​ដឹង​ពី​ម្ហូប​អាហារ​ជប៉ុន​ដូច​ជា​របៀប​នៃ​ ការ​ញ៉ាំ​អាហារ​គឺ​ប្រសើរ​ជាង​គេ​នៅ​លើ​ពិភព​លោក​ មាន​អត្ត​បទ​ជា ​ច្រើន​ដែល​ត្រូវ​បាន​សរសេរ​ជាមួយ​នឹង​ចំនង​ជើង​ដូច​ជា៖​ “ញ៉ាំ​អាហារ​ប្រកប​ដោយ​សុខ​ភាព​ដូច​ជា​ជន​ជាតិ​ជប៉ុន​” “ញ៉ាំ​យ៉ាង​ណា​អោយ​មាន​ចង្កេះ​តូច​​ដូច​ជន​ជាតិ​ជប៉ុន”… ហើយ​ត្រូវ​ បាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្ម​ណ៍​ និង​ស្វែង​យល់។

នៅ​ប្រទេស​កម្ពុ​ជា​នៅ​ក្នុង​ផ្សារ​ទំនើប ភោជនីយ​ដ្ឋាន​ និង​ហាង​លក់​ម្ហូប​ជប៉ុន​មាន​​ច្រើនកន្លែង​។ នឹង​មិន​មាន​អ្វី​លំបាក​ទៀត​ ឡើយ​សម្រាប់​អ្នក​ដែល​ចង់​ញ៉ាំ​មុខ​ម្ហូប​បែប​ជប៉ុន​គួរ​អោយ​ទាក់​ទាញ​នោះ​ទេ។

ប៉ុន្តែ​គួរ​អោ​យ​សោក​ស្តាយ​ជន​បរទេស​គ្រាន់​តែ​ណែ​នាំ​មុខ​ម្ហូប​ជប៉ុន​ទៅ​ដល់​អ្ន​ក​ទាំង​អស់​គ្នា​ប៉ុន្តែ​គ្មាន​កន្លែង​ណា​រក្សា​បាន​នូវ​ “វិធី​ញ៉ាំ​ត្រឹម​ត្រូវ​តាម​បែប​ជប៉ុន” ដូច​នេះ​ពេល​ដែល​ជន​ជាតិ​ជប៉ុន​ញ៉ាំ​ នូវ​មុខ​ម្ហូប​របស់​ប្រ​ទេស​គេនៅ​ប្រទេស​ផ្សេង​ គេ​នឹង​ឃើញ​នូវ​ចំ​នុច​ មួយ​​ចំ​នួនដែល​ខុស​ប្លែក។

រូប​ភាព livedoor Blog

ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ញ៉ាំ​មុខម្ហូប​ជប៉ុន​មួយ​ចំនួន​ដែល​តាម​ជន​ជាតិ​ជប៉ុន​យល់​ថា​មិន​សូវ​ជា​ត្រឹម​ត្រូវ​។ តើ​អ្នក​មាន​ស្ថិត​ក្នុង​កំហុស​ ដូច​ខាង​ក្រោម​នេះ​ទេ?

  • ជ្រ​លក់​ទាំង​សង​ខាង​នៃ​ដំុ Sashimi និង Shouyu (ទឹក​សុី​អ៊ីវជប៉ុន)
  • ដាក់​សៀង​ Donkatsu ពី​លើ​បាយ
  • ដាក់​បាយ​លើ​ចាន​ទាបបន្ទាប់​មក​ច្របល់​ចូល​គ្នា​
  • អោយ​សៀង​ Donkatsu ចូល​ក្នុងមុខ​​ម្ហូប Chirashizushi (បាយ​ជ្រ​បល់ ​Sushi)
  • រង​ចាំ​ញ៉ាំ​អោយ​អស់​មុខ​ម្ហូប​ចំ​បង​ទើប​យក​ស៊ុប​ Miso និង​បាយ​ចេញ​មក
  • ញ៉ាំ​នូវ​មុខ​ម្ហូប​លក្ខណៈ​ស៊ុប​ដូច​ជា​ Soba, Udon ក្នុង​រយៈ​ពេល ៣០​នាទី

ជន​ជាតិ​ជប៉ុន​ម្នាក់​បាន​ចែក​រំ​លេក​ “ពេល​ដែល​ឃើញ​ជន​ជាតិ​ បារាំង​ម្នាក់​ញ៉ាំ​បាយ​ដាក់​ពេញ​ទៅ​ដោយ Shouyu ហើយ​បន្ទាប់​វាយ​ តម្លៃ​ថា​មុខ​ម្ហូប​ជប៉ុន​ល្អ​សម្រាប់​សុខ​ភាព ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ថា​ សោក​ស្តាយ​ប៉ុណ្ណោះ”។

ហេតុ​អ្វី​ពួក​គេ​ញ៉ាំ​ខុស​វិធី​បែប​នេះ? ប្រាកដ​ណាស់​មួយ​ផ្នែក​គឺ​ ពួក​គេមិនយល់ទាំង​ស្រុង​នៃ​មុខ​ងារ​របស់​ប្រភេទ​ម្ហូប​នីមួយៗ រស​ជាតិ​ក្នុង​មុខ​ម្ហូប​ជប៉ុន។ នៅ​ក្នុង​ម្ហូប​អាហារ​របស់​បារាំង​ ស្តង់​ដារ​គឺ​ចែក​អាហារ​ចេញ​ជា​បី​ផ្នែក​​៖ មុខ​ម្ហូប​ញ៉ាំ​ដំបូង ​-» មុខ​ម្ហូប​ចំបង ​-» មុខ​ម្ហូប​ចុង​ក្រោយ។ នៅ​ពេល​ដែល​បញ្ឈប់​នូវ​ឈុត​ ញ៉ាំ​ណា​មួយគេ​នឹង​រៀប​ចំ​ហើយ​ចាប់​ផ្តើម​នូវ​ឈុត​ម្ហូប​ថ្មី។

នៅ​ប្រទេស​ជប៉ុនមិន​មាន​តាម​ដំ​ណាក់​កាល​ដូច​នេះ​ទេ​មុខ​ម្ហូប​ចំ​បង ស៊ុប Miso និង​បាយ​ត្រូវ​បាន​រៀប​ចេញ​ក្នុង​ពេល​តែ​មួយ​ដើម្បី​ញ៉ាំ លាយជា​មួយ​គ្នា​បាន​។ ប្រសិន​បើ​ញ៉ាំ​តាម​ឈុត​ដូច​ជា​បារាំង​រស​ជាតិ​ ឆ្ងាញ់​នៃ​មុខ​ម្ហូប​នី​មួយៗ​នឹង​មិន​ត្រូវ​បាន​បញ្ចេញ​អស់ (ដោយ​សារ​តែ​បាយ​ជា​ធម្ម​តា​មិន​មាន​រស​ជាតិ​អ្វី​ទេដូច​នេះ​មិន​អាច​ញញ៉ាំដោយ​លែក)។

មាន​ចំនុច​គួរ​អោយ​កត់​សម្គាល់​មួយ​ទៀត​គឺ​ពេល​ដែល​ជនជាតិ​បារាំង​ញ៉ាំ​មុខ​ម្ហូប​ជប៉ុន​នោះ​គឺ​កុំ​ដាក់​នូវ​ Shouyu ច្រើន​ពេក។ ដោយ​សារ​តែ​តម្លៃ​នៃ​មុខ​ម្ហូប​ជប៉ុន​គឺ​ញ៉ាំ​ស្រស់​នូវ​មុខ​ម្ហូប​ហេតុ​នេះ​ប្រ​សិន​បើ​ជ្រលក់​ Shouyu ច្រើន​ពេកនឹង​មិន​មាន​នូវ​តម្លៃ​នៃ​មុខ​ម្ហូប​ជប៉ុន​ ទៀតទេ។

តាម​គេហទំ​ព័រ​នៃ​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​ និង​នេ​សាទជប៉ុន​ ពួក​គេ​បាន​លើក​ឡើង​​នូវ​ចំនុច​ពិសេស​ចំនួន​បួន​ដែល​មិន​អាច​ខ្វះសម្រាប់​ធ្វើ​ Washoku មុខ​ម្ហូប​បែប​ប្រពៃ​ណីរបស់​ជប៉ុន​។ ដូច្នេះ​ទោះ​បី​ជា​ ញ៉ាំ​មុខ​ម្ហូប​ជប៉ុន​តាម​បែប​ណា​ក៍​ដោយសូម​ធានា​អោយ​បាន​នូវ​លក្ខខណ្ឌ​ទាំង​បួន​ដូច​ខាង​ក្រោម​នេះ។

  • គោរពនូវ​​ភាព​ចម្រុះ និង​រស​ជាតិ​ស្រស់​នៃ​វត្ថុ​ធាតុ​ដើម​
  • ធានា​នូវ​ទម្លាប់ញ៉ាំ​ម្ហូប​អាហារ​សុខ​ភាព​ល្អ​តាម​រយៈ​មឺុ​នុយ​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​សារធាតុ​ចិញ្ចឹម​
  • បង្ហាញ​បាន​នូវ​ភាព​ផ្លាស់​ប្តូរ​នៃ​រដូវ​ទាំង​បួន​ និង​ភាព​ស្រស់​ស្អាត​បាន​មក​ពី​ធម្ម​ជាតិ
  • ផ្សារភ្ជាប់​ជា​មួយ​នឹង​កម្ម​វិធី​ពិ​សេស​នៅក្នុង​ឆ្នាំ​ឧទាហរណ៍​ដូច​ជា​ចូល​ឆ្នាំ​ថ្មី​ ពិធី​បុណ្យ Ubon…

ទោះ​បី​ជា​ម្ហូប​អាហារ​ជប៉ុន​ត្រូវ​បាន​ទទួល​ស្គាល់​រួច​ហើយ​ “បេតិកភណ្ឌ​ពិ​ភលោក​​នៃ​វប្ប​ធម៌​” ប៉ុន្តែ​មនុស្ស​មួយ​ចំ​នួនដែល​យល់​ពី​ តម្លៃ​ពិត​ប្រាកដនៃ​មុខ​ម្ហូប​ជប៉ុននៅ​មាន​ចំនួន​តិច​នៅ​ឡើយ។ ទោះ​បី​ជា​មាន​ភាព​រីក​រាយ​ពេល​ឃើញ​ជន​បរទេស​ជា​ច្រើន​បាន​ញ៉ាំ​មុខ​ម្ហូប​ជប៉ុន​ប៉ុន្តែ​ជន​ជាតិ​ជប៉ុន​ជា​ច្រើន​ចង់​​ផ្សព្វ​ផ្សាយ​មិន​ត្រឹម​តែ​ជា​មុខ​ម្ហូប​តែ​ជា​វប្បធម៌​ជាច្រើនដ៍​ជ្រាល​ជ្រៅ​ទៅ​ដល់​ពិ​ភព​លោក។

ទោះ​បី​វា​ពិ​ត​ជា​ការ​លំ​បាក​ដោយ​សារ​តែ​ក្នុង​សង្គម​ជប៉ុន​ផ្ទាល់មិន​មែន​នរណា​ក៍​យល់​ពី​អ្វី​ដែល​បាន​និយាយ​ខាង​លើ​នេះ​ទេ។

ដូច​នេះ​ជំ​ហាន​ជា​បន្ត​បន្ទាប់​ សូម​ប្រមូល​ផ្តុំ​ និង​រៀន​តាម​វិធី​ញ៉ាំ​​ ត្រូវ​តាម​បែប​ជប៉ុន​នៅ​ពេល​ដែល​ទៅ​ញ៉ាំ​ម្ហូប​ជប៉ុន​ណា​អ្នក​ទាំង​អស់​គ្នា​។

ឧទាហរណ៍​ជ្រ​លក់ Sashimi កុំ​ជ្រលក់​ទាំង​អស់​ចូល​ក្នុង Shouyu ឬ​ក៍​មិន​ជ្រ​លក់​បាយ​ Sushi ចូល Shouyu…

សូម​ធ្វើ​មិត្ត​ជាមួយ​ជន​ជាតិ​ជប៉ុន​ហើយ​ពួក​គេ​នឹង​បង្រៀន​អ្នក​ញ៉ាំ​ត្រូវ​របៀប

ប្រភព​បន្ថែម​ http://www.maff.go.jp/j/keikaku/syokubunka/ich/

Sachiko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: