មកមើលខាងក្នុងប្រអប់បាយ Bento មានអ្វីពិសេស ទើបបានជាថ្លៃយ៉ាងនេះ?
ការគិតរបស់មនុស្សទាំងអស់ពេលដែលគិតពី Bento (បាយប្រអប់) តែងតែជារូបភាពនៃអាហារដែលមានលក្ខណៈលឿន តម្លៃថោកត្រូវបានលក់នៅហាងលក់ម្ហូបដែលងាយស្រួលទិញគ្រប់កន្លែងនៅប្រទេសជប៉ុន ឬក៏ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ពីអ្នកម្តាយ និងប្រពន្ធនៅផ្ទះ។ ប៉ុន្តែអ្នកដឹងទេ Bento ហាងលក់ដែលមានកម្រិត ខ្ពស់ធ្វើ និងយកទៅលក់នៅកន្លែងបរិភោគអាហារ ឬក៍សាខារបស់ ភោជនីយដ្ឋានជប៉ុនដែរឬទេ?
រូបភាព : tokyoeat
ឧទាហរណ៍ធម្មតាបំផុតគឺ Bento មានឈ្មោះថា Meat Yazawa (ឈ្មោះដូចទៅនឹងហាងធំ) ត្រូវបានលក់នៅសាខាហាងទំនិញគ្រប់ មុខនៅ Tokyo Daimaru និង Meat Yazawa។
នៅហាងលក់ទំនិញគ្រប់ប្រភេទ Bento ផ្សេងគ្នាសម្រាប់អោយ អតិថិជនជ្រើសរើស។
ឧទាហរណ៍ដូចជា Bento Gokuniku រួមជាមួយ Beefsteak សាច់អាំងបន្ទះ និង Beefsteak Hamburger នឹងធ្វើអោយអ្នកត្រូវ ចំណាយលុយ ៩,៩២៩ យ៉េនទើបអាចញ៉ាំបាន។
រូបភាព : hubjapan
ក្រៅពីនេះខាងក្នុងនៅមាន Bento បន្ទះសាច់គោដែលឆ្ងាញ់ជាងគេមានតម្លៃ ៦,២៨០ យ៉េន ឬ Bento Zeitaku (ថ្លៃថ្នូរ) រួមមាន Beefsteak ពីរប្រភេទផ្សេងគ្នា និងបន្ទះសាច់គោអាំងក្នុងតម្លៃ ៧,៩៨០ យ៉េន។
រូបភាព : tintucnuocnhat
ជាការពិតតម្លៃថ្លៃបំផុតត្រូវរៀបរាប់អំពីឈ្មោះ Bento Kiwami (ឆ្ងាញ់គ្មានអ្វីប្រៀប) មានតម្លៃដល់ទៅ ៩,៩៨០ យ៉េន។
រូបភាព : soranews
ដូច្នេះមានអ្វីនៅខាងក្នុងធ្វើអោយ Kiwami ថ្លៃដល់ថ្នាក់នេះ? ខាងក្រោមនេះជាវត្ថុធាតុដើមធ្វើប្រអប់ Bento នេះ៖
- សាច់គោ Wagyu ប្រភេទ 5A ជាបន្ទះ
- សាច់គោដោតចង្កាក់អាំង
- Beefsteak សាច់គោ Kuroge Wagyu
- មានបន្លែមួយចំនួន និងត្រសក (ទោះជាយ៉ាងណាវាមិនសំខាន់ ដោយសារវាមិនមែនសាច់)
រូបភាព : wonsanook
ប្រភេទ 5A គឺជាសាច់គោ Wagyu ទទួលបានគុណភាពល្អតាម ស្តង់ដារបស់ប្រទេសជប៉ុន។ មិនត្រឹមតែប៉ុណ្ណឹងសាច់គោប្រភេទនេះ ត្រូវបានវាយតម្លៃថាឆ្ងាញ់ជាងគេនៅលើពិភពលោកជាមួយនិងសរសៃសស្ថិតក្នុងសាច់គោ នៅពេលញ៉ាំអ្នកអាចដឹងពីសាច់ទន់ឆ្ងាញ់ និងរសជាតិផ្អែមរបស់វាហាក់ដូចជាកំពុងជ្រៀបចូលមាត់របស់អ្នកតាមរយៈការខាំអញ្ចឹង។
ប៉ុន្តែទោះបីជាស្ថិតក្នុងតម្លៃណាក៍ដោយគឺវាពិតជាថ្លៃសម្រាប់ បាយដែលយកតាមខ្លួន។
តើអ្នកអាចនឹងហានញ៉ាំប្រអប់បាយ Bento ក្នុងតម្លៃ ១០,០០០ យ៉េនទេ?
ខាងក្រោមនេះគឺជាព័ត៌មានរបស់ហាង
សាច់ Yazawa (សាខា Daimaru Tokyo Takeout Station)
អាស័យដ្ឋាន៖ Tokyo-to, Chiyoda-ku, Marunnouchi 1-9-1, ជាន់ក្រោមដី 1
-9 都 千代 田 区 丸 の 内 1-9-1-B1
បើកវេលា ១០ ព្រឹករហូតដល់ម៉ោង ៩ យប់ (ថ្ងៃក្នុងសប្តារហ៍) ម៉ោង ១០ ព្រឹករហូតដល់ម៉ោង ៨យប់ (សម្រាប់ចុងសប្តារហ៍)
ប្រភព : japantoday
Neko