រូប​ភាព​បញ្ជាក់​ពី៖ ​ជនបរទេស​​ចូលចិត្ត​វប្បធម៌​ជប៉ុន​ ច្រើន​ជាង​ប្រជាជន​ជប៉ុនទៅ​ទៀត

ដូចជា​ម្ហូប​របស់​ជន​ជាតិ​ជប៉ុន​តែង​តែធ្វើ​អោយ​អ្នក​ចាប់​អារម្មណ៍​ដែល​មិន​អាច​បំផ្លេចបាន​នៅ​ក្នុង​ចិត្ត​របស់​ភ្ញៀវ​ទេស​ចរណ៍។ រហូត​ដល់​ពេល​ “ជ្រុល” និង​ពេញ​ចិត្ត​ហើយ​ពួក​គេ​នឹង​ធ្វើ​គ្រប់​បែប ​យ៉ាង​ដើម្បី​សម្តែង​សេចក្តី​ស្រលាញ់​របស់​ខ្លួន​​។ ដូច​ជា​មនុស្ស​ម្នាក់​ ដែល​ Japo ចង់​ណែ​នាំ​ដល់​អ្នក​នៅ​ខាង​ក្រោម​នេះ​។

https://www.instagram.com/p/BfWO_FcjWqT/?utm_source=ig_embed

លោក Yujia Hu គឺជា​ជ​ន​ជាតិ​ចិន​បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​ជា​ចុង​ភៅ អោយ​ភោជនីយ​ដ្ឋាន​ជប៉ុន​នៅ Milan។ ដោយ​សារ​ការ​ចូល​ចិត្ត​ជា មួយមុខ​ម្ហូប​នៅ​ប្រទេស​សាគឺ​រា​ហើយ​រាល់​មុខ​ម្ហូប​របស់​គាត់ គាត់​តែង​ តែ​បង្កើត​ការ​ឆ្នៃ​ប្រឌិត​ដើម្បី​បន្ថែម​ភាព​ពិសេស។

មុន​នេះបុរស​ម្នាក់ ២៨​ឆ្នាំ​នេះ​ធ្លាប់​តាម​សិក្សា​សិល្ប: ប៉ុន្តែ​ក្រោយ​មក​ Yujia Hu ឈប់​រៀន​ពាក់​កណ្តាល​ផ្លូវ​ និង​ធ្វើ​ការ​នៅ ​ភោជនីយ​ដ្ឋាន​ Sakana។ ការ​ឆ្នៃ​ប្ឌិត​ដែល​ថ្មី​បំផុត​របស់​ឈុត​ម្ហូប​របស់​ គាត់​មាន​ឈ្មោះ​ថា “Shoe shi” ឬក៏​ដុំ​ Sushi ត្រូវ​បាន​បង្កើត​ដូច​ជា ​ស្បែក​ជើង​។

ធាតុ​ផ្សំ​ដែល​បង្កើត​ជា​ស្បែក​ជើង​កី​ឡា​ទាំង​នេះ​គឺ​ជា​បាយ​ស​ សារាយ និង​ត្រី​សា​ម៉ុង​ឆៅ​។ ជា​ការ​ពិត​វា​សុទ្ធ​តែ​អាច​ញ៉ាំ​បាន​។ គាត់​បាន​ចែង​រំលេក​ថា​ជាមួយ​នឹង​មុខ​ម្ហូប​នីមួយៗ​ដើម្បី​សម្រេច​ត្រូវ​ចំណាយ​ពេល​ ៣០​នាទី។

មួយ​ដុំ Sushi ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​ ផ្ចិត​ផ្ចង់​បន្តិច​ម្តងៗ​។

ក្រោយ​មក​គាត់​មិន​ភ្លេច​ដាក់​ថែម​ Logo របស់​​ស្លាក​សញ្ញា​ដែល​ល្បី​ឈ្មោះ​ដូច​ជា Nike, Adidas ឬ Supreme អោយ “Shoe Shi”។

ផលិត​ផល​របស់​ Nike ក្នុង​រូប​រាង​ជា Sushi 

បុរស​ម្នាក់​នេះ​មិន​ខ្លាច​និង​លើក​​ដំកើង​ម្ហូប​អាហារ​ជប៉ុន​ដោយ​ជំនាញ​រៀប​ចំ​មុខ​ម្ហូប​យ៉ាង​ពិសេស​បំផុត។

រាល់​បន្ទះ​ត្រី​សាម៉ុង​ជាមួយ​និង​បាយ​ស​បាន​តុប​តែង​យ៉ាង​ម៉ត់ ​ចត់​រួម​ទាំង​​សារាយធ្វើ​​​អោយ​ឃើញ​ពី​ទឹក​ចិត្ត​អ្នក​ដែល​បាន​ធ្វើ​វា។

Vans “Neta” Old school

 

Yujia Hu បាន​ចែក​រំលេក​ថា៖​ “ដើម្បី​បង្កើត​ចេញ​នូវ​ដុំ​បាយ​ ទាំង​នេះ​​ គាត់​បាន​បង្កើន​នូវ​ជំនាញ​របស់​ខ្លួន​ច្រើន។ ក្នុង​ពេល​នោះ​ ត្រូវ​ស្វែង​យល់​អំពី​ជី​វិត​រស់​នៅ​ អ្វី​ដែល​ទាក់​ទង​ទៅ​នឹង​គំនិត​នេះដូច​ ជា​បាល់​បោះ។ ផ្លាក​សញ្ញា​ដែល​ល្បី​ឈ្នោះក៏​ដូច​ជា​ការ​រចនា​របស់ ​វា​​”។

មើល​ឈុត​ម្ហូបដែល​រចនា​ “Shoe Shi” នេះ​តើ​នរណា​ដាច់​ចិត្ត​ ញ៉ាំ​ទៅ​។ ប្រសិន​បើ​អ្នក​ចង់​មើល​ឃើញ​ច្រើន​ជា​ងនេះ​ សូម​បើក​ផេក​ របស់​បុរស​ដែលជាចុង​ភៅមាន​ស្នា​ដៃ​​ម្នាក់​នេះ​​នៅ Yujia Hu។ មក​ដល់​ផេក​ផ្ទាល់​មួយ​នេះអ្នក​នឹង​ភ្ញាក់​ផ្អើរ​ជាង​នេះដោយ​សារ​គាត់ បាន​បង្កើត​រូប​ Sushi ប្រ​ភេទ​ជា​សម្លៀក​បំ​ពាក់​ខោ​អាវ​រូប​មនុស្ស​ជា​ មួយ​​ និង​រូប​ភាព​ផ្សេង​ជាច្រើន។

នេះ​គឺ​ជា​ភស្តុ​តាង ​​ចូល​រួម​ច្រើន​ដើម្បី​មើល​បាន​ច្រើន​ជាង​នេះ ឬ​ក៏​អ្នក​អាច​និង​មាន​គំនិត​ដូច​ជា​គាត់​ហើយ​មាន​ការ​ឆ្នៃ​ប្រឌិត​ច្រើន ​ជាង​នេះ។

រូប​ភាព​: shoe shi

TZ

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: