ប្លែកៗ!! ៦ប្រភេទធ្វើពីឪឡឹកនៃប្រទេសជប៉ុន អាចកាត់បន្ថយភាពក្តៅក្នុងរដូវក្តៅបាន
ក្នុងរដូវក្តៅនេះទោះនៅទីណាក៏មានចំនុចរួមមួយនោះគឺក្តៅ។ ភាពក្តៅធ្វើអោយរាងកាយអស់កំលាំង និងបាត់បង់ជាតិទឹកជាបន្តបន្ទាប់។ ពេលនោះបើមានមួយចំនិតឪឡឹកត្រជាក់ឆ្ងាញ់មិនដឹងថាល្អយ៉ាងណាទេ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានអារម្មណ៍ថាការញ៉ាំឪឡឹកពិតជាធុញទ្រាន់ហេតុអ្វីអ្នកមិនសាកល្បងភេសជៈផ្អែមដែលធ្វើឡើងដោយឪឡឹកនៅប្រទេសជប៉ុនទៅ?
ខាងក្រោមនេះ JAPO សូមណែនាំអោយមិត្តទាំងអស់គ្នា ៦ ប្រភេទភេសជៈផ្អែមឆ្ងាញ់ហើយគួរអោយទាក់ទាញភ្នែកទៀតផង។
១. Yaguma Dango
រូបភាព : moshimoshi
ព័ណ៌ផ្កាឈូកខាងក្នុង Dango ត្រូវបានធ្វើអោយផ្អែមដោយទឹកកិនពីឪឡឹក និងមានបន្ថែមគ្រាប់ល្ងខ្មៅដើម្បីបង្កើតជាអារម្មណ៍ដូចជាឪឡឹកពិតប្រាកដ ខាងក្រៅពួកគេប្រើសូកូឡាដើម្បីគូសឆ្នូតនៅលើសំបក Dango។ មើលទៅវាពិតជាដូចឪឡឹកខ្នាតតូច។
២. ហាងកាហ្វេ Shinshinsha
រូបភាព : favy-jp
ពេលនិយាយអំពីការបន្ថយកំដៅក្នុងរដូវក្តៅគឺពួកយើងមិនអាចមិនរំលឹកដល់ការ៉េមនោះទេ។ ហាងកាហ្វេ Shinshinsha មានការ៉េមគ្រប់ប្រភេទជាមួយនឹងរសជាតិពិសេស និងសម្រាប់លើកដំកើនរដូវក្តៅ ពួកគេក៏អោយចេញមុខភេសជៈដែលមានរសជាតិឪឡឹកស្រាល និងត្រជាក់។
វាមានឈ្មោះថាជាការ៉េមទឹកកកឈូសឪឡឹកក្នុងនោះទំពាំងបាយជូរក្រៀមត្រូវបានតុបតែងជាគ្រប់ឪឡឹក និងបន្ថែមស្រា Wine ក្រហមបន្តិចដើម្បីបង្កើតជាចំនុចគួរអោយចាប់អារម្មណ៍នៃមុខម្ហូប។ មើលហើយភ្លាមពិតជាត្រជាក់ពេញខ្លួន។
៣. អ្នកនឹងចង់លួចផ្ទាំង Manju គួរអោយស្រលាញ់នេះនៅ Kozakuraya Kazukiya
រូបភាព : today
នំទាំងនេះមានឈ្មោះថា Suika Dorobou ឬអ្នកអាចហៅវាថា “អ្នកលួចឪឡឹក”។ នេះពិតប្រាកដជា Manju (ប្រភេទនំបាវផ្អែមរបស់ជប៉ុន) ឪឡឹក ត្រូវបានគូសដោយដៃយ៉ាងម៉ត់ចត់ ហើយខាងក្នុងពេញទៅដោយតំណាប់សណ្តែកក្រហមមានរសជាតិឪឡឹក។
ខ្ញុំសួរខ្លួនឯងថាធ្វើយ៉ាងណាអាចញ៉ាំអូនឪឡឹកគួរអោយស្រលាញ់នេះទៅប៉ុន្តែអ្នកមិនគួរទុកយូរកុំអោយបាត់រសជាតិរបស់វា។
៤. ញ៉ាំចាហួយឪឡឹកត្រជាក់នៅ Ryoguchiya Korekiyo
បន្ទាប់មកសូមណែនាំឪឡឹក Kingyokukan ពី Ryoguchiya Korekiyo! បង្អែមប្រភេទនេះមានធាតុផ្សំពីចាហួយដោយសារតែសារធាតុចំបងរបស់វាគឺម្សៅចាហួយផ្អែមប៉ុន្តែផ្នែកដែលលេចធ្លោគឺឆ្នូតខៀវនៃសំបក និងគ្រាប់នៅកណ្តាល។
រូបភាព : Keionet
ព័ណ៌ស្រទន់ រូបស្តើង ស្រាលរួមផ្សំជាមួយរសជាតិឪឡឹកផ្អែមខាងក្នុង។ រដូវក្តៅញ៉ាំបង្អែមនេះពិតជាជម្រើសដ៏ល្អ។ ក្រៅពីនេះបង្អែមនេះមានរសជាតិរបស់ក្រូចឆ្មារស្រស់ និងផ្លែ Peach សទៀត។
៥. នំប័ុងឪឡឹកនៅ Kikuchiya
រូបភាព : pikdo
ប្រភេទនំប័ុងនេះនៅ Kikuchiya មើលទៅហាក់ដូចជាឪឡឹកពិតពេលអ្នកកាត់វាជារៀងត្រីកោណ។ មុខម្ហូបនេះមិនមានរសជាតិឪឡឹកផ្ទុយទៅវិញវាមានរសជាតិស្តូប៊ើរីជាមួយនឹងសូកូឡានៅគ្រាប់បន្តិច។
៦. សូកូឡារបស់ Tirol
រូបភាព : pinterest
ចុងក្រោយប៉ុន្តែក៏ធ្វើអោយបាត់ការចាប់អារម្មណ៍ដែលគឺប្រភេទសូកូឡាមានរសជាតិឪឡឹកជាមួយអំបិល Hakata! ក្នុងថង់ស្ករគ្រាប់ខាងអ្នកផលិតបានបន្ថែមអោយអតិថិជនមួយកញ្ចប់អំបិល Hakata តូច។ ពេលញ៉ាំសូមរ៉ោយអំបិលពីលើហើយខាំមួយម៉ាត់សូកូឡា ផ្នែកស្ករគ្រាប់ទន់ និងទឹកឪឡឹកខាងក្នុងហៀចេញមកមាត់របស់អ្នក។ ដូចជាអ្នកបានឃើញសូប្បីតែសំបកក៏មើលទៅគួរអោយស្រលាញ់ដែរ។
ប្រាកដប្រភេទនំដែលបានរៀបរាប់ខាងលើមិនអាចដូចជាការខាំឪឡឹកពិតនោះទេ។ ប៉ុន្តែវានឹងនាំអោយអ្នកនូវភាពប្លែកក្នុងរដូវក្តៅនេះ។
ខ្ញុំសង្ឃឹមថាហាងលក់នំខាងលើនឹងធ្វើនូវនំផ្អែមដែលទទួលបានការចាប់អារម្មណ៍ជាមួយរដូវក្តៅខាងមុខនេះ!
ប្រភព : otakumode
Neko