រៀន​ពី Ninja វិធី​បន្សាបស្រា​ “ទុក្ខ​ព្រួយ​​” នរណា​ក៏​គួរ​តែ​ដឹង​

តើ​អ្នក​ធ្លាប់​ស្រ​វឹង​រហូត​ដល់​បាត់​បង់​ស្មា​រតី​ហើយ​ថ្ងៃ​បន្ទាប់​ រសាប់​រសល់​ ឈឺ​ក្បាល ពិ​បាក​ទ្រាំ​ដល់​ថ្នាក់​ក្អួត​ទេ។ នៅ​ក្នុង​ភាសាជប៉ុន​​មាន​ពាក្យ​មួយ​មាត់​សម្រាប់​និយាយ​ពីស្ថាន​ភាព​នេះ​ (Futsuka yoi)។ ទិដ្ឋភាពនេះ​ប្រសិន​បើកើត​ឡើង​ច្រើន​ដង​នឹង​ធ្វើ​ អោយ​អ្នក​ក្លាច​ស្រា​ហើយ​អ្នក​មិន​អាច​ផឹក​ស្រា​ “ច្រើន​” ជា​មួយ​នឹង​មិត្ត​ ភ​ក្តិបាន​ទេ​។

ការ​គិត​ “ខ្ញុំ​នឹង​មិន​ផឹក​ស្រា​តាម​វិធី​បែប​នេះ​ទៀត​ទេ” ជា​ញឹក​ញាប់​ផុស​ចេញ​ពី​គំនិត​របស់​មនុស្ស​ទាំង​នេះ​។ ប៉ុន្តែ​ពេល​ ដែល​ជាប់​ជា​មួយ​នឹង​គ្រឿង​ស្រវឹង​គឺ​វា​ដូច​ជា​មនុស្ស​ដែល​ញៀន​ ពិបាក​នឹង​កែ​ប្រែ​បាន​។ មាន​តែ​វិធី​ស្វែង​រក​ដំណោះស្រា​យតែ​ ប៉ុណ្ណោះ។

អ្នក​ធ្លាប់​បាន​ឮពាក្យ​ (Mukae Zake) ឬទេ?

ពេល​ដែល​មាន​អារម្មណ៍​ថា​ពិ​បាក​ទ្រាំ​ ឈឺ​ក្បាល​… ស្រា​នឹង​ជួយ​រំ​សាយ​កង្វល់។ ដូច្នេះ​ “យក​ពិសបង្ក្រាប​ពិស​​” គ្រាន់​តែ ​ផឹក​ថែម​ម្តង​ទៀត​។ នៅ​ប្រទេស​ជប៉ុន​ដំណើរ​ត​គ្នា​​នូវ​វិធី​នេះ​។ ទោះ​ជាយ៉ាង​ណា​នឹង​មិន​អាច​ដោះ​ស្រាយ​អ្វី​បាន​តែ​ធ្វើ​អោយ​មាន​ អារម្មណ៍​ចង់​ក្អួត​ហើយ​លំបាក​បន្ថែមប៉ុណ្ណោះ។

រាល់​ពេល​ដូច្នេះ​សូម​អនុវត្ត​តាម​វិធី​ “កំពូល​​”​។ ការ​ប្រ​ឆាំង​នឹ​ង​ ភាព​ស្រវឹង​នៅ​ថ្ងៃ​នេះ​របស់​ ​Ninja។

ដំបូង​បង្អស់​ជាមួយ​នឹង​ស្រា​គឺ​មិន​ត្រូវ​ផឹក​ឡើយ​។ ប៉ុន្តែ​ចាក់​បន្តិច​ ចូល​ទៅ​ក្នុង​បាត​ដៃ​រក្សា​អោយ​ស្រា​ក្តៅ​អន់ៗ​ដោយ​កំដៅ​របស់​ខ្លួន។

បន្ទាប់​មក​យក​ស្រា​ទៅ​ម៉ា​ស្សា​ចំនុច​​មួយ​ចំនួន​ដូច​ខាង​ក្រោម​។

ដំបូង​គឺ​ផ្នែក​ដើម​ទ្រូង​។

  • ផ្នែក​ខាង​ក្រោម​បង្អស់​នៃ​ឆ្អឹង​ជំនីរ ដាក់​ម្រាម​ដៃ​បី​នៅ​លើចំនុច​។
  • រក្សា​នឹង​រយៈពេល ១៥​វិនាទី​បន្ទាប់​មក​រុញ​ចូល​ក្នុង​។
  • គ្រាន់​តែ​ផ្នែក​ឆ្អឹង​ចំនីរ​ខា​ងស្តាំ​គឺ​បាន​ហើយ​។
  • បន្ទាប់​មក​គឺ​ផ្នែក​​ក្រោយ​ខ្នង​។
  • យក​ដៃ​ស្ទាប​ទៅ​ផ្នែក​ដូច​រូប​ខាង​លើ​ប្រសិន​បើ​ប៉ះ​ចំ​ឆ្អឹង​គឺ​ត្រឹម​ ត្រូវ​។

នៅ​ទី​​នោះ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​រាង​ចុក​ឈឺ​នោះ​គឺ​ជា​ជីព​ច។ គ្រាន់​តែ​សង្កត់​ចូល​ផ្នែក​ខាង​ស្តាំ​ បន្ទាប់​មក​រក្សា​នូវ​ស្ថាន​ភាព​ សង្កត់​ចូល​ និង​ម៉ាស្សា​ទៅ​ខាង​ឆ្វេង​ស្តាំ​ក្នុង​រយៈ​ពេល​ ១៥វិនាទី។

បន្ទាប់​មក​គឺ​ជា​ជីព​ច​នៅ​ផ្នែក​ជើង​

ពី​ភ្លៅ​ចុះ​មក​ក្រោម​ កន្លែង​ដូច​ទៅនឹង​រូប​។ ប្រសិន​បើ​មាន​ អារម្មណ៍​ថា​ឈឺ​នៅ​កន្លែង​នេះ​មាន​ន័យ​ថា​អ្នក​បាន​រក​ឃើញ​កន្លែង​ជីពចបី​នេះ។ នៅ​កន្លែង​នេះ អ្នក​រុញ​ពី​លើ​ចុះ​ក្រោម​ចូល​ក្នុង​។ រាល់​ជីពច​នីមួយៗ​រយៈពេល​ ១៥​វិនាទី​ អ្នក​អាច​រុញ​ច្រើន​កន្លែង​ ឧទាហរណ៍មួយ​ម្តង​ ២ទៅ ៣​កន្លែង​។

ចុង​បញ្ចប់ប្រើ​បាត​ដៃ​សង្កត់​ចូល​ទៅ​ក្នុង​ពោះតាម​ទិស​ពី​លើ​ចុះ​ក្រោម​។

រាល់​សកម្មភាព​​ទាំង​អស់​ត្រូវ​បាន​អនុវត្ត​ពេល​ដែល​ស្រា​ Nihonshu ក្នុង​បាតដៃក្តៅ​ស្មើ​នឹង​កំដៅ​នៃ​រាង​កាយ។

ការ​ម៉ាស្សា​នេះ​នឹង​ជួយ​អោយ​ស្ថាន​ភាព​ក្អួត​ថ្ងៃ​បន្ទាប់បន្ថយ​ រាងកាយ​នឹង​មិន​សូវ​ជា​ពិ​បាក​ទ្រាំ​ទេ។

ដូចនេះ​ហេតុ​អ្វី​ត្រូវ​តែ​ជា​ស្រា​ជប៉ុន​ប៉ុន្តែ​មិន​មែន​ជា​ប្រភេទ​ស្រា​ផ្សេង​? ដោយ​សារ​តែ​ក្នុង Nihonshu មាន​ផ្ទុក​ Axit Amin, Peptide, Axit សរី​រាង្គ​ ការ​ឡើង​សារធាតុ​ជូរ Vitamin និង​ប្រហែល​ជា ១០០​ សារធាតុ​ល្អ​ផ្សេង​ទៀត​។

ដូច​នេះ​ហើយ​វា​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​ការ​ម៉ាស្សា​។ អ្នក​គិត​យ៉ាង​ណា​អំ​ពី​វិធីដែល​បន្សាប​ស្រា​របស់​ Ninja ខាង​លើ​នេះ។

ប្រសិន​បើ​មាន​ឳកាស​សាក​ល្បង​តែមិនមាន​ប្រសិទ្ធិ​ភាព​គឺ​នៅ​តែ​វិធីដូច​​ខាង​លើ នោះ​គឺ​ដូរ​វិធី​ផឹក​ស្រា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: