តើអាថ៌​កំបាំង​ពី​ក្រោយ​រស​ជាតិ៖ “ក្រ​អូប​ឆ្ងាញ់​ពី​ធម្ម​ជាតិ” នៃ​ប្រ​ភេទ​ស្រា​ជប៉ុន​ជា​អ្វី?

ប្រសិន​បើសួរ​ទី​ណា​ជា​ឋាន​សួគ៌​របស់​ស្រា​ ប្រហែល​ជា​ចម្លើយ​ ដំបូង​ក្នុង​ការ​គិត​របស់​អ្នក​គឺ​បណ្តា​ប្រទេស​អឺ​រ៉ុបដូច​ជា បារាំង អុី​តា​លី​… ប៉ុន្តែ​ដើម្បី​សាក​ល្បង​នូវ​រសជាតិ​ស្រា​ដែល​ខ្លាំង​បែប​ប្រ ពៃ​ណី​របស់​​ជន​ជាតិ​អាសុី​ត្រូវ​រំលឹក​ដល់​​ស្រា​ជប៉ុន​។ ពេល​មក​ដល់​ ជប៉ុន​បើ​មិន​ទាន​់​បាន​ផឹក​ស្រា​គឺ​ជា​ការ​ខាត​បង់​ខ្លាំង​ណាស់។

តើ​អ្នក​ធ្លាប់​បាន​ឆ្ងល់​ថា​អាថ៌​កំបាំង​នៃ​រស​ជាតិ​ពិសេស​របស់​ប្រភេទ​​ស្រានីមួយៗ​​នៅ​ជប៉ុន​ទេ?

ស្រា​ធ្វើ​ចេញ​មក​ឆ្ងាញ់​ ឬ​មិន​ឆ្ងាញ់​អា​ស្រ័យ​លើ​កត្តា​បី៖ អាកាស​ធាតុ ដី​ និង​បច្ចេក​ទេស​នៃ​អ្នក​ដែល​ដាំ​ទំពាំង​បាយ​ជូរ​ (នៅ​ប្រទេស​យើង​គេ​និយាយ​ថា​ “គ្រប់​យ៉ាង​គឺ​អំណោយ​ផល​”)

ប្រជា​ជន​ជប៉ុន​កាល​ពី​សម័យ​បុរាណ​មិន​មាន​ទម្លាប់​ផឹក​ស្រា​ ប៉ុន្តែ​ក្រោយ​មក​បន្ទាប់​ពី​ការ​ហូរ​ចូល​នៃ​វប្ប​ធម៌​លោក​ខាង​លិច​ ប្រហេែល​ ១០​% ទំពាំង​បាយ​ជូរ​ដាំ​នៅ​លើ​ប្រទេស​ដើម្បី​គោល​ បំ​ណង​ធ្វើ​ស្រា​។ ជនជាតិ​ជប៉ុន​ផ្ទាល់ក៏​បាន​ផលិត​ចេញ​មក​ប្រភេទ ​ស្រា​ជា​ច្រើន​ដែល​ពិសេស​មាន​តែ​នៅ​ប្រទេស​ផ្កា​សាគឺ​រា។

ថ្ងៃ​នេះ Japo នឹង​ណែ​នាំ​ដល់​អ្នក​ទាំង​អស់​គ្នា​នៃ​ប្រភេទស្រា​ ពិសេសមួយ​ចំនួន​ទៅ​តាម​តំបន់។

ស្រុ​ក​ Aomori

តាម​តំបន់​ Tsugaru ស្ថិត​ Aomori គឺ​ជា​កន្លែង​ដែល​គួរ​អោយ​ ទាក់​ទាញ​សម្រាប់​ផលិត​ស្រា Wine។ នៅ​ទីនេះ​ប្រហែល​ជា​ក្នុង​រយៈ​ ពេលចាប់​ពី​ ខែ​មេសា ​ដល់ ​ខែ​សី​ហា​ បរិ​មាណ​ភ្លៀង​ធ្លាក់​តិច​ ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​ល្មម​ អាកាស​ធាតុ​ល្អ​សម្រាប់​ការ​លូត​លាស់​របស់​ ទំពាំង​បាយ​ជូរ។

ក្រៅ​ពី​នេះ​វា​គឺ​ជា​ដី​ដែល​មាន​ផេះ​ភ្នំ​ភ្លើង​។ ប្រភេទ​ដី​នេះ​ដំបូង​នឹង​ បំផ្លាញ​ភាវរស់​នៅ​លើ​ផ្ទៃ​ដី​ប៉ុន្តែ​ពេល​ដែល​វា​ជ្រាប​ចូល​ក្រោម​ដី​ធ្វើ​ អោយ​ក្លាយ​ជា​ដី​ល្អ​ សម្បូរ​ទៅ​ដោយ​ជី​ជាតិ​។ ទន្ទឹម​នឹង​នោះដី​ដែល ​មាន​ផេះ​ភ្នំ​ភ្លើង​អាច​រក្សា​ទឹក​បាន​ល្អសាក​សម​ទៅ​នឹង​ការ​ដាំ​ដុះ​។

ស្រុ​ក Yamagata

រដូវ​ក្តៅ​នៅ​ Yamagata ស្ថិត​ក្នុង​តំបន់​ Tohoku ក្តៅ​ណាស់ ប៉ុន្តែ​នៅ​ខែ កញ្ញា​ប្រែទៅ​ជា​ត្រជាក់​ភ្លាម​មួយ​រំពេច​។

អាកាសធាតុ​ហាក់​ដូច​ជា​អាក្រក់​បែប​នេះបែរ​ជាកន្លែង​ដែល​លូត​ លាស់​ល្អ​សម្រាប់​ទំ​ពាំង​បាយ​ជូរ​។ បន្ទាប់​ពី​បាន​ដុះ​យ៉ាង​ល្អ​ ដើម​ទំពាំង​បាយ​នឹង​ស្រូប​ជីជាតិ​បាន​លឿន​ជាង​មុន​ដូច​នេះ​ពេល ​ដែល​ទុំ​រស​ជាតិ​ និង​ក្លិន​នឹង​កាន់​តែ​ឈ្ងុយ​។ នេះ​គឺជា​កត្តា​មួយ​ដែល ​ធ្វើអោយ​ស្រា​ល្អ។

ស្រុ​ក Nagano

នៅទូទាំង​ប្រទេស​ជប៉ុន​មាន​តំបន់​ជា​ច្រើន​ដាំ​ទំ​ពាំង​បាយ​ជូរ​ និង​ផលិត​ស្រា​ដែល​ល្បី​ឈ្មោះ​។ ប៉ុន្តែ​ដើម្បី​ជ្រើស​រើស​ស្រុក​ណា​ ក្លាយទៅ​ជា​ឋាន​សួគ៌​នៃ​ស្រា​ទំពាំង​បាយ​ជូរ​ គឺ​ប្រាកដ​ជា ​Nagano។

តំបន់ Shioriji ស្ថិត​ក្នុង​ Nagano គឺ​ជា​ចំការ​ទំ​ពាំង​បាយ​ជូរ​ Merlot ធំ​បំផុត​នៅ​ប្រទេស​ជប៉ុន​ (Merlot គឺជា​ពូជ​ទំ​ពាំង​បាយ​ជូរ​ ដែល​សម្រាប់​ធ្វើ​ជា​ស្រា​ Wine និង​មាន​ព័ណ៌​ខៀវចាស់អាច​ហៅ​ថា​ ខៀវ​ខ្មៅ​​)។ ស្រដៀង​ដូច​ជា​នៅ Aomori ដី​នៅ​ទី​នេះ​ជា​ដី​ដែលមាន​ ផេះ​ភ្នំ​ភ្លើង។ លើស​ពី​នេះ​ទៀត​ជុំ​វិញ​តំបន់នេះ​ត្រូវ​បាន​ព័ទ្ធ​ជុំ​វិញ​ដោយ​ ភ្នំ​ខ្ពស់​ដូច្នេះ​កម្រិត​ភ្លៀង​មាន​តិច​។ ដោយ​សារ​ភាព​អំណោយ​ផល​ធម្ម ជាតិបូក​ជា​មួយ​និង​បច្ចេកទេស​ច្រើន​របស់​អ្នក​ចំ​ការ​ទាំង​នេះបាន​ធ្វើ​អោយ​ស្រា​ទំពាំង​បាយ​ជូរ​នៅ​តំ​បន់​នេះ​មាន​ក្លិន​ក្រអូប​ពិសេស​របស់ ​វា។

ទំពាំង​បាយ​ជូរ Merlot

ក្រៅ​ពី​នេះ​ភូមិ​ Takayama ក៏​នៅ​ក្នុង​តំបន់ Nagano នេះ​ដាំ​ទំពាំង​ បាយ​ជូរ​ Chardonnay ច្រើន​ (ដូច​ជា​ទំ​ពាំង​បាយ​ជូរ​ដែល​មាន​សំ​បក ព័ណ៌​បៃ​តង​)​ បាន​ប្រើ​សម្រាប់​ផលិត​ស្រា Wine ស។

 

នៅ​ជាប់​នឹង​តំបន់​ដែល​បា​ន​រៀប​រាប់​ខាង​លើ​ Yamanashi, Hokkaido និង Iwate ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​តំបន់​ដែល​ ផលិត​ស្រា​ដែល​ល្បី​ឈ្មោះ​នៃ​ប្រទេស​ជប៉ុន​។

មិន​ដូច​ជា​ Whisky, Wine គឺ​ជា​ប្រភេទ​ស្រា​ដែល​បាន​ធ្វើ​ចេញ ដោយ​ស្នា​ដៃ​របស់​​កសិករ រួម​ផ្សំ​ជា​មួយ​​ដី​ និង​អាកាស​ធាតុ​។ ដូច្នេះ​នៅ​ពេល​ភ្លក់​ស្រាអ្នក​អាច​ស្រមៃ​ពី​អារម្មណ៍​ប្លែក​នៃ​រស​ជាតិ​ និង​ក្លិន​ក្រអូប​ដែល​បាន​ចម្រាញ់​ចេញ​ពី​ធម្ម​ជាតិ​ និង​មនុស្ស​ ស្រាល​ស្រទន់​ប៉ុន្តែ​ទាក់​ទាញ​អ្នក​ចូល​ទៅ​ក្នុង​ភាព​ស្រវឹង​ដែល​អ្នក​មិន​ចង់​ភ្ញាក់​ឡើង​វិញ។

យល់​ស្រប​ថា​ Wine ជប៉ុន​មាន​រស​ជាតិ​ពិសេស ​ប៉ុន្តែ​ប្រសិន​បើ​នៅ​​កម្ពុជាអ្នក​អាច​មក​កន្លែង​ដែល​ជិត​បំផុត​ដើម្បី​ភ្លក់​ស្រា​ Wine ត្រូវ​តាម​ន័យ​របស់​វា។ នោះ​គឺ​ Australia ជា​ពិសេស​ខ្ញុំ​មាន​ឳកាស​ ភ្លក់​ Wine ស​នៅ​ Australia រស​ជាតិ​ពិតជា​មិន​អាច​មើល​ស្រាល​បានទេ។

តើ​អ្នក​ទាំង​អស់​គ្នា​ចង់​ស្វែង​យល់​បន្ថែម​ពីីដំ​ណាក់​កាល​ធ្វើ​ស្រ​ាក៏ ដូចជា​វិ​ធី​ភ្លក់​ស្រា​ឆ្ងាញ់​មួយ​កែវ សូម​មក​មើល​រោង​ចក្រ​ស្រា​ល្បី​ឈ្មោះ​​នៅ Australia និង​អាច​សាក​ល្បង​ពេល​វេលា​ផ្ទាល់តែ​ម្តង។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: