ការសាកល្បងរសជាតិរបស់អ្នកដំណើរកំសាន្តដោយម្ហូបបីមុខជាប់ចំណាត់ថ្នាក់ “ប្លែក” របស់ជប៉ុន
ប្រទេសជប៉ុនជាប្រទេសពពេញទៅដោយភាពចម្លែក វប្បធម៌ ម៉ាសុីនលក់ទំនិញដោយខ្លួនឯង និងម្ហូបអាហារ។ ទោះបីពេលដែល មានបំណងដើរកំសាន្តនៅប្រទេសជប៉ុន មនុស្សជាច្រើននិងរៀបចំ គម្រោងព័ត៌មានគ្រប់គ្រាន់ដើម្បីធានាថាការដើរកំសាន្តរបស់ខ្លួនបានពេញលេញ។ ប៉ុន្តែមានរឿងចៃដន្យខ្លះតែងតែមិនបានរៀបរាប់ក្នុង សៀវភៅតែតាមរយៈបទពិសោធន៍របស់អ្នកដែលធ្លាប់ឆ្លងកាត់ នឹងនាំអោយអ្នកនូវការចាប់អារម្មណ៍ជាច្រើន។
មួយក្នុងចំណោមបញ្ហាទាំងនេះគឺម្ហូបអាហារ។ មានភាពជាក់ ស្តែងគឺមុខម្ហូបដែលពេញនិយមជាច្រើនរបស់ជប៉ុនត្រូវបានប្រជាជននៅទីនោះ “លើកដំកើង” ប៉ុន្តែអាចនិងមិនសាកសមជាមួយភ្ញៀវទេស ចរណ៍ ប្រសិនបើមិនចង់ស្ថិតក្នុងចំណោមម្ហូបដែល “គួរអោយក្លាច”។ ទាំងនោះមិនទាន់និយាយដល់មុខម្ហូប “ចម្លែក” និង កម្រផង ប្រាកដជាពិបាកញ៉ាំណាស់។
ខាងក្រោមជាមុខម្ហូប Top 3 ឧស្សាហ៍ជួបនៅជប៉ុនមានរស់ ជាតិប្លែកមិនសូវមានការចូលចិត្តពីភ្ញៀវបរទេសប៉ុន្តែអ្នកគួរតែ សាកកុំអោយស្តាយ។
១. Tamago Kake Gohan (បាយលាយជាមួយស៊ុតឆៅ)
កាលពីមុនអ្នកធ្លាប់បាន Japo ណែនាំមុខម្ហូបនេះរបស់ជនជាតិ ជប៉ុន សូមមើលឡើងវិញនៅ Japo.kh។ ការកត់សម្គាល់ថាស៊ុត ស្រស់នៅប្រទេសជប៉ុនមានគុណភាពអាចនិងញ៉ាំឆៅបាន។ ប៉ុន្តែអ្នក មិនគួរអនុវត្តវិធីនេះចំពោះក្មេងទេ។
យល់ល្អគួរតែដាក់នៅលើបាយស និងកំដៅអោយឆ្អិនជាមួយ ខ្ទឹម និងម្រេចដើម្បីធានាដល់សុខភាព។
ជាមួយនិងភ្ញៀវបរទេសមួយចំនួននេះប្រាកដជាមុខម្ហូបដែល មិនទទួលបានការចាប់អារម្មណ៍ជាងគេនៅពេលដែលញ៉ាំ។ ដូចនេះមនុស្សជាច្រើនដែលមកទីនេះបានត្រៀមខ្លួនជាស្រេចក្នុងការ “បដិសេធន៍យ៉ាងសមរម្យ” ជាមួយ Tamago Kake Gohan។ ដូច្នេះមកដល់ប្រទេសជប៉ុនហើយមិនញ៉ាំម្តងពិតជាស្តាយ ប្រហែល ជាអ្នកអាចនិងចូលចិត្ត។
រូបភាព : jp
២. Curry Bread (នំប័ុងការី)
ប្រាកដណាស់ពួកយើងសុទ្ធតែចូលចិត្តនំប័ុង ហើយការីក៏អាច ញ៉ាំបាន។ ប៉ុន្តែសាកល្បងស្រមៃមើល ពេលដែលខាំមួយម៉ាត់ អ្វីដែលអ្នកចង់បានគឺក្រេមម្យ៉ាងនៅខាងក្នុងប៉ុន្តែបែរជាស្នូលនំជា ការីទាំងនេះអាចធ្វើភ្ញៀវទេសចរណ៍មួយចំនួនបាត់ទឹកចិត្ត និងពិបាក ញ៉ាំ។
ប៉ុន្តែនេះបែរជាអាហារតាមចិញ្ចើមផ្លូវដែលពេញនិយមរបស់ ជប៉ុន។ ពេលដែលបានមកអ្នកអាចសាកល្បងដើម្បីដឹងពីរស់ជាតិ របស់វា។ ត្រូវបានលក់នៅក្នុងហាងដែលងាយស្រួលរក ផ្សារទំនើប ទៀត។
រូបភាព : jp
៣. Mentaiko (ពងត្រីហឹរ)
គឺជាមុខម្ហូបដែលពេញនិយមតែងតែញ៉ាំជាមួយនិងបាយស ឬក៏អាចប្រើជាមុខម្ហូបបន្ទាប់បន្សំ អាចផ្គួបផ្សំជាមួយនិងមី។ នេះគឺជា ពងត្រីដែលប្រលាក់ជាមួយអំបិលម្ទេស។
ត្រូវបានគេស្គាល់ច្រើនគឺនៅ Fukuoka ខាងជើង Kyushu។ ប្រភពមកពីការប្រលាក់គីមជីរបស់កូរ៉េ ជនជាតិជប៉ុនចង់បានពងត្រី បន្ទាប់មកប្រលាក់ជាមួយម្ទេសដើម្បីរក្សាបានយូរ និងរក្សាបាននូវរស់ ជាតិរបស់វា។
ភាគច្រើនភ្ញៀវដែលមកជប៉ុនតែងតែអោយតម្លៃខ្ពស់ទៅលើមុខម្ហួបនេះប៉ុន្តែការធ្វើអោយពេញចិត្តអ្នកដ៏ទៃដូចនេះវាមិនអាចគេចពីការរើសម្ហូបរបស់មនុស្សមួយចំនួនទេ ដោយស្ថិតក្នុងចំណោម Mentaiko ក្នុងភាពមិនពេញចិត្ត (ដោយសារតែហឹរ)។
ទោះជាយ៉ាងណានៅតែមានការសរសើរច្រើនអញ្ចឹងហើយសូមសាកល្បង។
រូបភាព : jp
ខាងលើជាម្ហូបបីមុខដែលបានគេយល់ថា “ឆ្កួត” របស់ជប៉ុនប៉ុន្តែ មានរស់ជាតិពិតជាពិសេស។ ប្រាកដណាស់និងនាំមកអោយអ្នកនូវ ពេលវេលាដែលសាកល្បងដែលចាប់អារម្មណ៍នៅលើទឹកដីនេះ។