ត្រូវប្រយ័ត្ននឹងការបញ្ចេញសំឡេងរបស់អ្នកពេលប្រាស្រ័យទាក់ទងជាភាសាជប៉ុន
តើអ្វីធ្វើអោយអ្នកស្ទាក់ស្ទើរនៅពេលសន្ទនាជាភាសាជប៉ុន? ប្រហែលមកពីអ្នកមិនទាន់ចេះវេយ្យាករ វាក្យសព្ទ គ្មានទំនុកចិត្តនិយាយជាមួយជនជាតិជប៉ុន ប៉ុន្តែមូលហេតុសំខាន់គឺខ្លាចបញ្ចេញសម្លេងខុស។
ការបញ្ចេញសម្លេងខុសមិនមែនមានតែអ្នកឡើយ ដោយសារអ្នកជាជនបរទេស មិនអាចបញ្ចេញសម្លេងត្រូវ ១០០% ទេ។ ប៉ុន្តែមនុស្សជាច្រើនខ្លាចបញ្ចេញសម្លេងខុស ពិសេសពេលដែលបញ្ចេញសម្លេងខុសទៅជាពាក្យមួយផ្សេងទៀតគួសអោយអស់សំណើច។
សូមមើលការបញ្ចេញសម្លេងខុសក្នុងភាសាជប៉ុនរបស់ជនបរទេសត្រូវបានគេចែករំលេកលើគេហទំព័រ QUORA!
រឿងរ៉ាវរបស់ Aufandra រស់នៅ Kawasaki, Kanagawa
ខ្ញុំចាំមានម្តងបញ្ចេញសម្លេងខុស ប៉ុន្តែសំណាងថ្ងៃនោះមានតែមិត្តភក្តិរបស់ខ្ញុំតែប៉ុណ្ណោះ។ ពួកខ្ញុំញ៉ាំអាហារពេលយប់ជាមួយគ្នា ដោយសារតែញ៉ាំច្រើនពេក ហើយសប្បាយចិត្ត។ អ្នកទាយមើលតើខ្ញុំនិយាយអ្វី?
“おなかがおっぱい。” (onaka ga oppai)
おっぱい (oppai) នៅក្នុងភាសាជប៉ុនមានន័យថាដើមទ្រូង ចំណែកពាក្យដែលខ្ញុំគួរនិយាយគឺ “おなかがいっぱい” – ខ្ញុំឆ្អែតណាស់។
រូបភាព https://community.qvc.com
មិត្តភក្តិមើលមកខ្ញុំហើយអស់សំណើច។ សំណាងដែលពួកគេគ្រាន់តែកែសម្រួលខ្ញុំតែប៉ុណ្ណោះ។
ឥឡូវនេះខ្ញុំសូមចែករំលេករឿងមួយទៀតទាក់ទងនឹងការបញ្ចេញសម្លេង។ ខ្ញុំជាជនជាតិឥណ្ឌូនេស៊ីមានម្តងខ្ញុំសួរមិត្តភក្តិឥណ្ឌូនេស៊ីរបស់ខ្ញុំថា “Mangkok ada dimana ya?” (ចាននៅកន្លែងណា Mangkok មានន័យថាចានក្នុងភាសាឥណ្ឌូនេស៊ី)។
ខ្ញុំមិននឹកស្មានបន្ទាប់ពីនិយាយ មានសិសិ្សជប៉ុនមើលមកខ្ញុំយ៉ាងចម្លែក។ មួយសន្ទុះក្រោយមកទើបខ្ញុំដឹងថា まんこ ក្នុងភាសាជប៉ុនជាពាក្យមិនគួរប្រើ។
បន្ទាប់ពីរឿងនឹងខ្ញុំតែងប្រយ័ត្ននឹងការបញ្ចេញសម្លេងចំពោះមុខជនជាតិជប៉ុន សូម្បីតែភាសារដើមកំណើត។
រឿងរ៉ាវរបស់ Michael Rollins មនុស្សម្នាក់ចេះភាសាជប៉ុន
ថ្ងៃមួយខ្ញុំស្រាប់តែចង់ញ៉ាំ Sashimi ហើយទៅហាងស្រា។ តាមពិតខ្ញុំហៅ Inada (ត្រី Amberjack ជប៉ុន) ប៉ុន្តែខ្ញុំបែរជាហៅម្ហូប Inago (សត្វកណ្តូប) មានក្នុង Menu ព្រោះគិតថាជា Inada។
មួយសន្ទុះក្រោយមកនាងលើកម្ហូបកណ្តូបមួយចានចេញមកជាមួយនឹងស្នាមញញឹម។
ខ្ញុំគួរតែបញ្ជាក់ឡើងវិញពេលហៅម្ហូប។
រឿងរ៉ាវរបស់ Russell Watson មនុស្សម្នាក់ចេះភាសាជប៉ុន
ខ្ញុំជាគ្រូបង្រៀនភាសាអង់គ្លេសនៅប្រទេសជប៉ុន។ ខ្ញុំចាំមានម្តងទៅហាងស្រាជាមួយនឹងសិស្សជប៉ុនមួយក្រុម។ សិស្សរបស់ខ្ញុំហៅត្រីចៀនមួយចាន។ ត្រីម្យ៉ាងមានកន្ទុយធំហើយខ្ញុំពិតជាចូលចិត្ត។
ខ្ញុំប្រុងសួរថា “ខ្ញុំអាចញ៉ាំកន្ទុយត្រីបានទេ” ត្រូវនិយាយថា “Shippo o taberaremasu ka” ខ្ញុំបែរជានិយាយថា “Chimpo o taberaremasu ka”។
រូបភាព Youtube
Shippo ក្នុងភាសាជប៉ុនមានន័យថាកន្ទុយ ចំណែក Chimpo មានន័យថាប្រដាប់ភេទរបស់បុរស។
តើអ្នកយល់ពីអារម្មណ៍ត្រូវសិស្សមួយក្រុមបង្រៀនអានផ្នែកនីមួយៗរបស់ត្រីអោយត្រូវបែបណាទេ? ដាច់ខាតកុំបញ្ចេញសម្លេងខុស។
រឿងរ៉ាវរបស់ Sed Chapman រស់នៅប្រទេសជប៉ុន
ប៉ុន្មានឆ្នាំមុនខ្ញុំជូនដំណឹងអ្នកក្នុងបន្ទប់ថាថ្នាក់លើនឹងមកលេង។ ខ្ញុំនៅចាំថាអាកប្បកិរិយារបស់មនុស្សរាល់គ្នាពិតជាចម្លែក ខ្លាចអ្នកទាំងអស់មិនចាប់អារម្មណ៍ខ្ញុំបាននិយាយឡើងវិញ (ព្រោះរឿងនេះសំខាន់)។ ប៉ុន្តែរហូតដល់លើកទី ៣ បន្ទប់ទាំងមូលនាំគ្នាអស់សំណើច។
តាមពិតជាការយល់ច្រឡំរបស់ខ្ញុំ។ ត្រូវនិយាយថា Hyoukei houmon (表敬訪問; ひょうけいほうもん) – ការប្រាស្រ័យទាក់ទងក្នុងសង្គម ខ្ញុំបែរជាប្រើពាក្យ Houkei (包茎; ほうけい) មានន័យថា ស្បែកក្បាលលិង្គ។
រូបភាព Photo-ac
ត្រូវបន្តបង្កើនចំណេះដឹង
ជាការពិតការដែលបញ្ចេញសម្លេងខុសចំពោះមុខអ្នកដទៃមិនល្អប៉ុន្មានទេ ហើយនិយាយទៅជាពាក្យដែលមិនត្រូវនិយាយទៀត។ ប៉ុន្តែបើមិនខុសធ្វើយ៉ាងណាអាចកែបាន? នៅស្ងៀមមិននិយាយដល់ពេលណាបានរីកចម្រើន?
ជនជាតិជប៉ុនក៏ដឹងថាអ្នកជាជនបរទេស និងមិនប្រកាន់ពេកទេ។
Sacchan