ក្បាលក្អែកខ្លួនគីងកុងក្លាយទៅជាតួកំប្លែងមកពីជប៉ុនមួយទៀតហើយ
តើអ្នកនៅចាំឆ្កែ Shiba សាច់ដុំដែរឬទេ?
រូបភាព Know Your Meme
Meme One Punch Shiba កំពុងតែល្បីបែរជាមាន Meme ថ្មីមកពីជប៉ុន។
សត្វនេះពិតជាកំប្លែងមែន។
វីដេអូមួយបានផុសនៅលើបណ្តាញសង្គម Twitter ធ្វើអោយមនុស្សរាប់លានអ្នកភ្ញាក់ផ្អើល។ តើអ្នកគិតនេះជាសត្វអ្វី?
朝から衝撃をありがとう。
心臓に悪い、 pic.twitter.com/fDlOGiumD6— LIWJATAN (@keita_simpson) June 20, 2019
វីដេអូត្រូវបានថតនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Parco, Nagoya ខេត្ត Aichi។
ទើបតែចែករំលេកវីដេអូលើ Twitter នៅថ្ងៃទី ២០ ខែមិថុនា user @keita_simpson មានអ្នកមើលជាង ១០ លាន។ ម្ចាស់វីដេអូបានចែករំលេកគាត់ក៏ភ្ញាក់ផ្អើលពេលឃើញសត្វមួយនេះដែរ គាត់ស្មានថាវាជា Zombie។
ប៉ុន្តែពេលសង្កេតមើលវាបន្តិចគាត់យល់ថាវាពិតជាគួរអោយស្រលាញ់។ ទោះបីជាគួរអោយស្រលាញ់ ចេះតែបង្ហាញខ្លួនបែបនេះអាចធ្វើអោយកាំងបេះដូង។
មិនមែនក្អែក មិនមែនគីងកុង ជាក្អែកគីងកុង
ក្រោយពេលមើលវីដេអូ viral លើ Internet សាស្រ្តាចារ្យ Kaeli Swift អ្នកស្រាវជ្រាវសត្វបក្សីម្នាក់មកពីសាកលវិទ្យាល័យ Washington បានពន្យល់ឥរិយាបថចម្លែករបស់ “ក្អែកគីងកុង” នេះ។
តាម Swift ជាប្រភេទសត្វក្អែកមានចំពុះធំ នេះជាមូលហេតុវាមើលទៅមិនដូចក្អែកធម្មតា។
There’s a very strange (uncredited) video of crow making the rounds on reddit. Here’s the deal. First, this is a large-billed crow, which is why the face is looking a little out of proportion. pic.twitter.com/LUYuMimvAp
— Kaeli Swift, PhD (@corvidresearch) June 22, 2019
Swift បានបកស្រាយបន្ថែមថាក្អែកកំពុងថែទាំរោមរបស់វា។ ពេលធ្វើបែបនេះវាទម្លាក់ស្លាបចុះហើយលើកកន្ទុយឡើង។ ពេលថតពីខាងស្តាំជើងរបស់វាដូចជាមើលមិនឃើញ។
Second, this bird is not missing its legs and propping itself up with its wings, that would be physically impossible. Also, not that it’s relevant to the answer, but a crow without legs couldn’t fly, because it couldn’t generate any lift. So legless crow is a dead crow.
— Kaeli Swift, PhD (@corvidresearch) June 22, 2019
តាមការសង្កេតរបស់ Swift សត្វក្អែកកំពុងតែឃ្លាន។ ទ្រូងរបស់វាមានរាងអក្សរ V មិនមែនរាងមូល។ មានន័យថាវាអត់ឃ្លានរយៈពេលយូរមកហើយ។ សកម្មភាពសម្អាតរោមរបស់វាខាងលើ ក្អែកដែលឃ្លានក៏ធ្វើអោយស្លាបចម្លែកបែបនេះដែរ។
ទន្ទឹមនឹងការពន្យល់បែបវិទ្យាសាស្រ្ត និងជាក់ស្តែងផ្អែកលើសកម្មភាពរបស់បក្សី មនុស្សជាច្រើនសប្បាយចិត្តនឹង Meme កំប្លែងនេះ។
— ふりふり (@furi_018) June 22, 2019
វាគ្រាន់តែជាក្អែកកាត់តាមគីងកុង។
こういう態勢ぽいです。
(勝手に画像加工してしまいました) pic.twitter.com/vufVljOmc3
— ねなし@イラストの仕事します (@a_ne74) June 22, 2019
មើលក្រញ៉ាំរបស់ពិតជាគ្រោះថ្នាក់ណាស់។
— ✎りゅう✐ (@Nbrnsk) June 22, 2019
មិនមែនចាបឃ្លានទេ យើងកំពុងត្រៀមសីុពួកឯង។
you ready, bro? pic.twitter.com/uYi3ZrCU2W
— darth pleather™ (@ejjamrttp) June 22, 2019
គ្រាន់តែលេងសើច មើលខ្ញុំកាចចឹងប៉ុន្តែស្លូតណាស់។
តើអ្នកគិតយ៉ាងណាចំពោះ Meme លើកនេះ?
ប្រភព Twitter
Sacchan