រឹបអូសសៀវភៅ​សិក្សា ១០០០០ ក្បាលគ្រាន់តែ​ដើម្បី​រក​គំនូរគូស​លេងរបស់​សិស្ស​ជប៉ុន

គូស​ផ្តេស​ផ្តាស​នៅ​លើ​សៀវ​ភៅ​សិក្សាក្នុង​ភាសាជប៉ុនត្រូវ​បាន​គេ​ហៅ​ថា Rakugaki (落書き)។

ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ធ្លាប់ធុញ​​នឹងមេរៀនងងុយ​ដេក​របស់​គ្រូ​បង្រៀនហើយ​គូស​ខ្វាត់​ខ្វែងលើ​សៀវភៅ​សិក្សាដើម្បី​​សប្បាយ​។

ដូច្នេះ​ក្នុង​សម័យ​នោះ​ តើ​អ្នក​គូស​អ្វី?

តើផ្លាស់ប្តូរស្ទីលម៉ូតសក់សម្រាប់អ្នកនិពន្ធឬសរសេរអត្ថបទនិពន្ធ​បន្ថែម?

ស្វែង​រក​គំនូរ​​ដែល​សិស្ស​និយម​គូស នៅជប៉ុនសាកលវិទ្យាល័យ Aoyama Gakuin រៀបចំការស្ទង់មតិក្នុង​ចំនួនសិស្ស​ ២០០០ នាក់។

ការស្ទង់មតិខ្នាតធំព្រោះនៅក្នុងចំនួនសិស្ស ២០០០ នាក់ ការស្ទង់មតិត្រូវប្រមូលសៀវភៅ​សិក្សាក្នុង​ម្នាក់ៗ ៥ ក្បាល។ រួម​មាន ភាសាជាតិ គណិត​វិទ្យា​ រូបវិទ្យា​ សង្គម តន្រ្តី និង​​ត្រួត​ពិនិត្យ​ទំព័រនីមួយៗ (ចំនួនសៀវភៅ​​ប្រហែល ១០០០០ ក្បាល)។

ទីបំ​ផុត​លទ្ធ​ផល​ទទួល​បាន​នោះគឺ៖

លេខ ១០ ទេវតាសាច់ (肉) – មានសិស្ស​ចំនួន ២៤២ នាក់

លេខ ៩ ស្នាម​ជ្រាវជ្រួញ – មានសិស្ស​ចំនួន ២៥៥ នាក់

លេខ ៨ អ្នក​ទី ៣ – មានសិស្ស​ចំនួន ២៩៦ នាក់

លេខ ៧ ផាត់​ថ្ពាល់​រាងមូល – មាន​សិស្ស​ចំនួន ៣០៨ នាក់

លេខ ៦ ឈាម​ច្រមុះ – មាន​សិស្ស​ចំនួន ៣៣៤ នាក់

លេខ ៥ តភ្ជាប់​ចិញ្ចើម​ – មានសិស្ស​ចំនួន ៣៦២ នាក់

លេខ ៤ ប្តូរ​ម៉ូត​សក់

លេខ ៣ វែន​តាខ្មៅ – មាន​សិស្ស​ចំនួន ៥៣១ នាក់

លេខ ២ ពុក​មាត់ – មាន​សិស្ស​ចំនួន ៧៩៥ នាក់

លេខ ១ ប្រយោគ​សន្ទនា – មាន​សិស្ស​ចំនួន ១១២១ នាក់

ចំណាត់​ថ្នាក់​លេខ​ ១ គឺប្រយោគ​សន្ទនាសម្រាប់​តួ​អង្គ។

ពិត​ជា​ប្រទេស​នៃរឿង​គំនូរ​ជីវ​ចល​ Manga មែន។ ប្រយោគ​សន្ទនាជាអ្វី​ដែល​សិស្ស​ចូល​ចិត្ត​ជាជាងការ​គូស​ផ្លាស់​ប្តូរ​រូបរាង​ខាង​ក្រៅ​ទៀត​។

តាម​រយៈលេខរៀងទាំង ១០ ខាង​លើ ប្រាកដជា​មាន​អ្នក​ធ្លាប់​គូស​លេង​លើ​សៀវភៅ​សិក្សា។

ធ្វើ​អោយ​យើង​ចង​ចាំពេល​វេលា​កាល​នៅ​សិក្សា។

ចុះ​អ្នក​វិញសូម​ចែក​រំ​លេក​ជាមួយ​នឹង JAPO កាល​នៅ​សិក្សា​អ្នក​ធ្លាប់​ចូល​ចិត្ត​អ្វី​ក្នុង​ថ្នាក់?

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: