ភស្តុ​តាង​បាន​អោយ​ឃើញ​ថា​កម្តៅ​នៅ​ជប៉ុន​អាចធ្វើ​អោយ​របស់​គ្រប់​យ៉ាង​រលាយ

ប្រទេសជប៉ុន​តែង​តែ​មាន​មោទនភាពលើ​ធម្ម​ជាតិ​​ដែលមាន​រដូវ​ទាំង​បួន​ផ្លាស់​ប្តូរ។ ប៉ុន្តែ​រដូវ​ក្តៅ​នៅ​ឆ្នាំ​នេះគឺ​ជា​ពេល​វេលា​ដែល​លំ​បាក សម្រាប់​ប្រទេសទាំង​មូល​នៅ​ពេល​ដែល​ត្រូវ​ប្រឈរ​មុខ​ជា​មួយ​គ្រប់ ប្រភេទនៃគ្រោះ​ធម្ម​ជាតិ​។ តាំង​ពី​ភាព​ក្តៅ​ហួត​ហែង​ រហូត​ដល់​ខ្យល់​ព្យុះ ភ្លៀង​ខ្យល់​ធំ ទឹក​ជំ​នន់​ និង​រញ្ជួញ​ដី…

ពេល​និយាយ​ដល់​ថ្ងៃ​ក្តៅ​បច្ចុប្បន្ន​ ប្រហែល​មនុ​ស្ស​ជាច្រើន​ពិបាក​នឹង​យល់​នូវ​កម្រិត​ក្តៅ ៤០អង្សាយ៉ាង​ណា។

ដូច្នេះ​េនះ​គឺជា​ភស្តុតាង​ដែល​ងាយ​ស្រួល​អោយ​អ្នក​យល់​បំផុត។

រូប​ភាព : http://netgeek.biz/archives/124073

នេះ​គឺ​ជា​ទូ​តាំង​ម្ហូប​អាហារ​ក្លែង​ក្លាយ​នៅមុខ​ភោជនីយ​ដ្ឋាន​មួយ គ្រប់​យ៉ាង​សុទ្ធ​តែ​ត្រូវ​បាន​ផលិត​ដូចទៅ​នឹង​របស់​ពិតដើម្បី​បង្កើត​ជា​អារម្មណ៍​ជាក់​ស្តែង​ជូន​ទៅ​ដល់​អតិថិជន។

ទោះ​បីជា​ពេល​ថ្ងៃពឹង​ទៅ​លើ​ស្រយ៉ាប​របស់​ភោជនីយ​ដ្ឋានធ្វើ​អោយ​មិន​រង​កម្តៅ​ព្រះ​អាទិត្យ​ផ្ទាល់​ ប៉ុន្តែ​កញ្ចក់​ទូ​ដែល​តាំង​ម្ហូប​អាហារ​បែរ​ជា​ស្រូបកម្តៅ និង​ធ្វើ​អោយ​ក្តៅ​នៅ​ខាង​ក្នុង​។ នៅ​ពេល​ថ្ងៃ​ត្រង់ ខាង​ក្នុង​កញ្ចក់ អាច​ក្តៅ​រហូត​ដល់​ទៅ ៦០​អង្សា​។ កម្តៅ​អាច​ធ្វើ​អោយ​ស្រទាប់​ជ័រ​ រលាយ​បន្តិច​ម្តងៗ។

រូប​ភាព : http://netgeek.biz/archives/124073

បាន​ដឹង​ថា​បាតុ​ភូត​នេះមិន​ធ្លាប់​កើត​ឡើង​ចាប់​ពី​រដូវ​ក្តៅ ១០​ឆ្នាំ​មុន​។

ហេតុ​នេះ​ភោជនីយ​ដ្ឋាន​បាន​រក​វិធី​ “ផ្លាស់​ប្តូរ​” ប្រែ​ទិស​របស់​វា​បញ្ជ្រាស​មក​វិញ​ដើម្បី​អោយ​ស្រទាប់ជ័រ​ដែល​កំ​ពុង​រលាយ​អាច​វិល​ត្រ​លប់​ចូល​ក្នុង​កែវ​វិញ។ ប៉ុន្តែ​រូប​រាង​នៅ​មិន​ទាន់​ដូច​សភាព​ដើម​ឡើយ។

រូប​ភាព : http://netgeek.biz/archives/124073

នេះ​គឺជា​គំ​និត​ដែល​ល្អ​ ថែម​ទាំង​មើល​ទៅ​ហាក់​ដូច​ជា​ជាក់​ស្តែង​ទៀត​ផង។

ការ​ព្យាករណ៍​កម្តៅ​នូវ​តែ​បន្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ហេតុ​នេះ​អ្នក​ដែល​កំ​ពុង​រស់​នៅ​ប្រទេសជប៉ុន​សូម​ធ្វើ​ការ​ចាប់​អារម្ម​ណ៍​ទៅនឹង​វិធី​កាត់បន្ថយ​កម្តៅ​ណា។

Kengo Abe

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: