អ្នកប្រើអុីនធឺណេតប្រណាំងគ្នាចែករំលេករូបភាព “ក្តៅឆេះសាច់” នៃរដូវក្តៅ ២០១៨
បន្ទាប់ពីមហន្តរាយនៃទឹកជំនន់ភាគខាងលិចប្រទេសជប៉ុន ប្រទេសជប៉ុនទាំងមូលបានឈានចូលរដូវក្តៅហួតហែង។ ការព្យាករណ៍ភាពក្តៅហួតហែងក្នុងប៉ុន្មានឆ្នាំនេះ។
ស្ថិតក្នុងការព្យាករណ៍នៅថ្ងៃ ១៧/៧ សីតុណ្ហភាពខ្ពស់បំផុតនៅ Gunma ឡើងដល់ ៣៩ អង្សា។ ខេត្តក្រុងផ្សេងក៍ស្ថិតក្នុងចន្លោះ ចាប់ពី ៣៥ ដល់ ៣៨ អង្សា។ នៅ Saitama បានកត់សម្គាល់ស្រ្តីម្នាក់ បានស្លាប់ដោយសារតែក្តៅពេក។ នៅសាលាបឋមមួយនៅ Tokyo ក៍បានអោយដឹងសិស្ស ៥នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ពេល ដែលកំពុងតែទាត់បាល់នៅពេលថ្ងៃត្រង់។ ប្រសិនបើគ្មានរឿងអ្វីពេល ថ្ងៃត្រង់ និងពេលរសៀលភាគច្រើនគ្មាននរណាមានភាពក្លាហាន ចេញពីបន្ទប់ម៉ាសីុនត្រជាក់ “ទទួលទាំងស្រុងភាពក្តៅ” ក្តៅខ្លាំងនៃពន្លឺព្រះអាទិត្យក្នុងប៉ុន្មានថ្ងៃនេះ។ និងដើម្បីបញ្ជាក់អោយ ច្បាស់ពីភាពក្តៅបំផុតនៃរដូវក្តៅនៅប្រទេសជប៉ុនសូមមកមើលជាមួយរូបភាពខាងក្រោម៖
今日車がめっちゃ暑かったから焼けるんじゃないかと思ってやってみたら焼けた pic.twitter.com/0BjolUDO6Y
— あるびの (@bigboss0930) July 14, 2018
វិធីចៀនដែលលឿនបំផុតដោយមិនចាំបាច់ប្រើប្រេងគ្រប់សម័យកាល
猛暑が続いておりますが、ここで炎天下にさらされて無残な姿になったカラーコーンをご覧ください pic.twitter.com/mPMuvRhte0
— C・サイトウ@そして三十路街道へ (@k_ync) July 14, 2018
គ្រាន់តែយប់មិញធ្វើការហើយភ្លេចយកចូលវិញ ពេលថ្ងៃចេញមកគឺឃើញបែបនេះហើយ។ កម្លាំងណាបានធ្វើអោយ ទៅជាបែបនេះ “បត់វា” ទៅជាយ៉ាងនេះទៅ?
車に置いといたコーヒーの蓋が溶けてた!今日の暑さはやばいな!! pic.twitter.com/CBUfgmtKzH
— はち (@hachifromstreet) July 14, 2018
កញ្ចក់រថយន្តគឺជាកន្លែងស្រូបយកកំដៅបានល្អ។ សាកល្បងបិទម៉ាសីុនត្រជាក់ហើយត្រលប់មកវិញក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក។
https://twitter.com/kijineko2016/status/1018363814629109760?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1018363814629109760&ref_url=http%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fcuoi-rot-rang%2F77932.html
ញ៉ាំពងមាន់ចៀនក្នុងរដូវក្តៅនេះឬ? បិទចង្រ្កានទៅចេញមក ក្រៅដើម្បីចៀនវិញ!!!
明日の気温よりインパクトのある子だな pic.twitter.com/ThqB5lNK3Z
— Larmes (@Larmes25) July 15, 2018
ពិតជាត្រូវការណាស់អាងហែលទឹកអ្នកទាំងអស់គ្នាអើយ។
អ្នកទាំងអស់គ្នាដែលរស់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន សូមប្រុងប្រយ័ត្នត្រៀមនូវមួក ជាពិសេសគឺទឹកផឹកពេលចេញទៅខាង ក្រៅក្នុងប៉ុន្មានថ្ងៃដូចនេះ។ កុំមើលស្រាលហើយគិតថាវាមិនក្តៅ ណា។ ក្តៅខ្លាំងអាចនឹងធ្វើអោយអ្នកមានបញ្ហាជាពិសេសពេលដែល អ្នកទើបតែឆ្លងកាត់រដូវត្រជាក់ស្រួលពីមុន។
ឆ្លងកាត់រដូវក្តៅយ៉ាងល្អ និងសុខភាពល្អដល់អ្នកទាំងអស់គ្នា។
ព័ត៌មានបន្ថែម Corobuzz
Chee