ពេលមកដល់ប្រទេសជប៉ុន Deadpool ក៏នៅតែ “កំប្លែង” ហួសកម្រិតមិនដូចនរណាម្នាក់ឡើយ
ជាមួយនិងទីផ្សារជប៉ុនពេលណាក៏ Deadpool មានវិធីផ្សព្វ ផ្សាយដែលចម្លែកប៉ុន្តែបែរជាទាក់ទាញបានការចាប់អារម្មណ៍ជា ច្រើន។
ចាប់ពីពេលដែលបានចាក់ផ្សាយរហូតមកដល់ពេលនេះ Deadpool 2 បានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន និងអ្នករិះគន់។ ដើម្បីធ្វើបានដូចនេះក្រុមអ្នក marketing របស់ខ្យែ ភាពយន្តនេះបានប្រើគ្រប់វិធីដើម្បីធ្វើអោយមានការចាប់អារម្មណ៍ ដល់តួឯកដែលជាអ្នកនិយាយច្រើនតែកំប្លែងនេះ។ ឧទាហរណ៍ដូច ជាការផ្សព្វផ្សាយនៅប្រទេសជប៉ុន កន្លែងដែល Deadpool ត្រូវបាន ប្រែជាមានក្បាលធំ និងគួរអោយចាប់អារម្មណ៍។
ផ្លាកសញ្ញាផ្សព្វផ្សាយ Deadpool ពិសេសនេះត្រូវបានដាក់នៅ ផ្នែកខាងក្នុងនៃស្ថានីយ៍រថភ្លើង Shinjuku នៅទីក្រុង Tokyo។ ហើយ តួអង្គផ្សេងទៀតគឺ Cable និង Domino នៅផ្នែកខាងក្នុងនៃផ្លាក សញ្ញាចំណែកឯក្បាល និងដៃរបស់ Deadpool បែរជាលេចចេញមក ដូចទៅនិងចរិកលក្ខណៈរបស់តួអង្អនេះតាំងពីដើមរហូតមក។ បំបែក នូវចន្លោះកណ្តាល។
ហើយអាចនិយាយម៉្យាងទៀតថាវិធីសាស្រ្ត marketing នេះ របស់ Deadpool ពិតជាជោគជ័យដោយសារភាពទាក់ទាញបាន មនុស្សជាច្រើន។ មាននារីស្រស់ស្អាតជាច្រើនបានមកដល់ទីនេះ ដើម្បីថតរូប Deadpool ចាប់បានខ្លួន។
នេះមិនមែនជាលើកដំបូង Deadpool មានម៉ូត marketing ចំលែកដូចនេះទេ។ ក្នុងខណៈពេលដែលផ្សាយ Deadpool 1 គេក៏ បានដាក់រូបសំណាក់ Deadpool ដ៏ធំមួយកំពុងតែដេកនៅលើឡាន Container ធ្វើការផ្សាយតាមដងផ្លូវ។ ប៉ុន្តែដូចជាលើកណាវាក៏មាន ប្រសិទ្ធិភាពដែរ ដូចនេះហេតុអ្វីត្រូវតែផ្លាស់ប្តូរ?
រូបសំណាក់ផ្សាយពាណិជ្ជកម្ម Deadpool 1 នៅលើឡាន Container