ប្រជាជនជប៉ុនអូអរនាំគ្នាទៅ “លើកផ្កាប់តុ” នៅក្នុងកន្លែងប្រកួតលើកតុនៅលើពិភពលោក ២០១៨
រួមជាមួយនិងបរិយាកាសរបស់ World Cup ប្រជាជនជប៉ុនអូអរ នាំគ្នាទៅ “លើកផ្កាប់តុ” នៅក្នុងកន្លែងប្រកួតលើកតុនៅលើពិភពលោក ២០១៨ ។
តើអ្នកបានឃើញរូបភាពខាងលើនៅប្រទេសជប៉ុនឬនៅ?
និមិត្តរូបនេះមានន័យថាលើកផ្កាប់តុ ភោជនីយដ្ឋានមួយចំនួន បិទរូបភាពនេះដើម្បីហាមដល់ភ្ញៀវរបស់ខ្លួនកុំលើកផ្កាប់តុញាំុឡើង ទោះបីជាខឹងខ្លាំងយ៉ាងណាក៏ដោយ។
តើហេតុអ្វីបានជាជនជាតិជប៉ុនបែរជាមានទម្លាប់ចំលែកបែបនេះ ហើយវាមានប្រភពចេញមកពីណា ពេលណា? សូមរួមជាមួយ Japo ស្វែងយល់អំពីទំនៀមទម្លាប់លើកផ្កាប់តុនេះមាន 1-0-2 នេះនៅ ប្រទេសជប៉ុន។
តាមដែលអ្នកបានដឹង ជនជាតិជប៉ុនតែងតែមានផ្នត់គំនិតអង្គុយ ក្រោមឥដ្ឋផ្ទាល់។ Chabudai គឺជាឈ្មោះរបស់តុមួយដែលមានរៀងទាប ត្រូវបាន ប្រើច្រើននូវផ្ទះដែលបុរាណ (Washisu) ឬក៏ផ្ទះធម្មតាក៏ត្រូវបានគេ ចូលចិត្តខ្លាំងណាស់ដែរ។
ដូចជាគ្រួសារណានៅជប៉ុនក៏មានតុមួយឡើងទៅដែរ អាស្រ័យ លើរូបរាង ទំហំ និងមុខងាររបស់វា ហើយជនជាតិជប៉ុននិងរៀបចំតុ ក្នុងកន្លែងណាមួយនៅក្នុងផ្ទះយ៉ាងសមស្រប។ នាពេលបច្ចុប្បន្ននេះ មានរឿងកំប្លែងមួយដែលបានពេញនិយម នៅសម័យ Showa ឈ្មោះថា
“Kyojin no hoshi-អាចបកប្រែថាជាផ្កាយរបស់មនុស្សយក្ស”។
ត្រូវបានបោះពុម្ភនៅឆ្នាំ ១៩៦៨ រៀបរាប់ពីតួអង្គឯកគឺជាយុវជន ម្នាក់ចូលចិត្តកីឡា Baseball ។ ដោយសារតែមានគំនិតផ្ទុយគ្នាជាមួយ និងឪពុករបស់ខ្លួននាំអោយមានម្តងនោះ លោកឪពុកបានលើកផ្កាប់ តុបាយនិងបានទះមួយដៃចូលមុខរបស់យុវជននោះ។ ចាប់ពីពេល នោះមកវប្បធម៌នៃការលើកផ្កាប់តុនៅពេលខឹងមានរហូតមក។
រូបភាពក្នុងរឿងនេះ និងរូបភាព 3D បានលើកឡើងនូវសកម្ម ភាពលើកផ្កាប់តុដ៏ល្បីនេះ។
ប្រភព Blogs.yahoo.co.jp
បន្តបន្ទាប់ពីរឿងនេះមានល្បែងកំសាន្តជាច្រើនបានលេចចេញគឺ (ធ្វើតម្រាប់តាម) អាចនិយាយថា “Chabudai Gaeshi” ចាប់ផ្តើម មាន។
ដូចជាបានបញ្ចូលនូវល្បែងលើកផ្កាប់តុចូលទៅក្នុង Game ដែលមានប្រអប់ដូចរូបខាងលើ។ ប្រសិនបើអ្នកចង់ដឹងថាធ្វើយ៉ាង ណាដើម្បីបញ្ជា Game នេះសូមមើលវិដេអូរខាងក្រោមនេះបាន។
ក្រៅពីនេះនៅមានកម្មវិធីប្រកួតលើកផ្កាប់តុនៅលំដាប់ពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងទីក្រុង Yahaba នៃ Iwate ប្រទេសជប៉ុន។ ច្បាប់លេងស្មានថាដូចជាងាយស្រួលណាស់ គឺការលើកផ្កាប់ ពិតណាស់គ្រាន់តែលើកផ្កាប់តុ។
ប៉ុន្តែការលើកផ្កាប់តុក៏ត្រូវតែមានបច្ចេកទេស ធ្វើយ៉ាងណា អោយតុនោះវិលមួយជុំហើយផ្កាប់ចុះ ហើយថែមទាំងធ្វើយ៉ាងណា អោយត្រី Sama (មុខម្ហូបរបស់ខេត្ត Iwate ) ធ្វើអំពីជ័រហោះកាន់តែ ឆ្ងាយកាន់តែល្អ។ ពិន្ទុត្រូវបានគិតដោយផ្អែកទៅលើការហោះខ្ពស់ របស់ត្រីនោះ រួមទាំងគិតពីការហោះបែបណាស្អាតរបស់កែវតែ ដែល នៅលើតុ និងសំលៀកបំពាក់ Cosplay របស់អ្នកចូលរួមប្រកួត។
កាន់តែទាក់ទាញកាន់តែធ្វើអោយគណៈកម្មាធិការចាប់អារម្មណ៍។ ក្រៅពីនេះមុនពេលលើកផ្កាប់តុអ្នកចូលរួមត្រូវតែនិយាយខ្លាំងពាក្យ មួយមាត់ដើម្បីរំសាយភាពមួរមៅនៅក្នុងចិត្ត និងការសង្កត់ចិត្តរយៈ ពេលកន្លងមករបស់ខ្លួន។
រង្វាន់សម្រាប់មនុស្សដែលទទួលបានជ័យជំនះគឺអង្ករ ៥គីឡូគ្រាម និងតុ Chabudai ស្រោបមាសមួយ។ ពិតជាមានភាព ទាក់ទាញណាស់មែនទេ? អ្នកណាដែលរស់នៅជិតតំបន់នេះសូម អញ្ជើញមកចូលរួមនៅខែមីនាក្រោយឆ្នាំណា។ ហើយឆ្នាំនេះការប្រ កួតលើកផ្កាប់តុអន្តរជាតិបានប្រារព្ធទៅក្នុងបរិយាកាសរីករាយជាមួយ និងការទទួលបានជ័យជំនះរបស់ជប៉ុននៅពេលដែលប្រឈមមុខជាមួយក្រុម Columbia កន្លងទៅ ។