ប្លែក…! ការប្រណាំងសេះដែលយឺតបំផុតលើពិភពលោក មាននៅក្នុងប្រទេសជប៉ុន
នៅ Hokkaido ប្រជាជនរៀបចំការប្រណាំងសេះយឺត និងសេះដែលទៅដល់គោលដៅក្នុងល្បឿនលឿន។
ក្នុងការប្រណាំងសេះនៅលើពិភពលោកល្បឿនគឺជាអ្វីដែលសំខាន់បំផុត។ ប៉ុន្តែសម្រាប់ Ban’ei ការប្រណាំងសេះនៅកោះ Hokkaido ប្រទេសជប៉ុន កម្លាំង និងការស៊ូទ្រាំទើបសំខាន់។
សេះប្រណាំង Ban’ei (ត្រូវបានហៅថា banba) មិនដូចសេះដែលរត់លឿនផ្សេងទៀតទេ។ វាមានទម្ងន់ធ្ងន់ដល់ទៅ ១.២០០គីឡូគ្រាម ហើយធំជាងទ្វេដងប្រៀបជាមួយសេះ Dosanko ពូជសេះតូច មានប្រភពមកពី Hokkaido។ Banba គឺជាសេះដែលកាត់សេះប្រទេសបារាំង និងប៉ែលហ្សិក។ មាននៅប្រទេសជប៉ុននៅចុងសតវត្សទី ១៩ ដើម្បីជួយកសិករធ្វើស្រែ។
រូបភាព Globetrotting
ផ្លូវប្រណាំងពិសេសនេះមានចម្ងាយ ២០០ម៉ែត្រ
បច្ចុប្បន្ននេះវាត្រូវបានគេយល់ថាជាពូជសត្វសេះរបស់់ជប៉ុន ហើយអាចដឹកជញ្ជូន អូសរបស់ដែលមានទម្ងន់ធ្ងន់។ វាក៏ត្រូវបានគេប្រើក្នុងការប្រណាំងសេះដែលប្លែកខុសគេនៅលើកោះមានឈ្មោះថា “ការប្រណាំងសេះយឺតបំផុតលើពិភពលោក”។
ពេលចូលរួមការប្រកួតសេះប្រណាំង Ban’ei ត្រូវអូសយានយន្តបើកលើទឹកកកទម្ងន់ពី ៤៥០គីឡូគ្រាម ដល់ ១តោននៅលើផ្លូវប្រណាំងមានខ្សាច់។ វាក៏ត្រូវឆ្លងកាត់យ៉ាងហោចណាស់ផ្លូវជម្រាលពីរ។
អ្នកបង្វឹកសេះក៏ចូលរួមក្នុងការប្រកួត។ តែពួកគេមិនត្រូវបង្ខំសេះរបស់ខ្លួនរត់អោយលឿនទេ។ ធម្មតាពួកគេគ្រាន់តែជម្រុញសេះអោយរត់ទៅមុខ។ ហើយពួកគេក៏អាចបញ្ជាសេះអោយឈប់ដើម្បីសម្រាកពេលដែលត្រុវឆ្លងឧបសគ្គចំនួនពីរ។ សត្វដែលទទួលជ័យជំនះមិនមែនមកពីរត់លឿនឬយឺតទេ ប៉ុន្តែសត្វសេះណាដែលអាចអូសយានយន្តបើកលើទឹកកកដល់គោលដៅទើបចាត់ទុកថាឈ្នះ។
ការប្រកួតមានតាំងពីឆ្នាំ ១៨៨៧ ប៉ុន្តែរហូតដល់សតវត្សទី ២០ ការប្រកួតនេះទើបពេញនិយមនៅទូទាំង Hokkaido។ នៅក្នុងយុគសម័យមាសក្នុងឆ្នាំ ១៩៩១ ការប្រណាំងសេះយឺត ត្រូវបានធ្វើឡើងនៅទីក្រុង Obihiro, Asahikawa, Kitami និង Iwamizawa។ ចំណូលការលក់សំបុត្រកើនជាង ៣២ពាន់លានយេន។ ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ក្នុងវិបត្តិ ហើយរហូតដល់ឆ្នាំ ២០០៦ នៅសល់កន្លែងប្រកួតតែមួយនៅ Obihiro។
ក្នុងឆ្នាំ ២០១២ ការប្រណាំងសេះយឺត Ban’ei ត្រូវបានទទួលស្គាល់ថាជាបេតិកភ័ណ្ឌវប្បធម៌ដ៏សំខាន់នៅ Hokkaido។ អ្នកឧបត្ថម្ភធំរបស់ក្រុមហ៊ុនជាច្រើនបានវិនិយោគ ចំណាយប្រាក់ដើម្បីថែរក្សា និងអភិវឌ្ឍបេតិកភ័ណ្ឌនេះ។
តាមរយៈ Japan Racing ផ្លូវប្រណាំងសេះ Obihiro ចម្ងាយពីស្ថានីយ៍រថភ្លើង JR Obihiro ២០នាទីបើដើរថ្មើរជើង។ ថ្លៃសំបុត្រចូលគឺ ១០០យេន។ ការប្រណាំងត្រូវបានប្រារព្ធធ្វើនៅចុងសប្តាហ៍ និងថ្ងៃច័ន្ទ។ ភ្ញៀវទេសចរណ៍អាចទស្សនា “Tour ជំុវិញ” ទ្រុងសត្វសេះ។ កន្លែងនេះក៏មានសួនសត្វ និងសារមន្ទីរពីសត្វសេះផងដែរ។
តាមរយៈ vnexpress.net