ការ​ប្រកួត​ប្រជែង​បុរស​សង្ហារ​ផ្នែកកី​ឡា​កាយ​វប្ប​កម្ម Tokyo ឆ្នាំ ២០១៨

១. អ្នក​បាន​ដឹង​ហើយ​ថាមុខ និង​រូប​រាង​កាយស្អាត​គឺ​មាន​នៅ ​គ្រប់ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក​យើង​នេះ ប៉ុន្តែ​នៅ​ប្រទេស ​មួយ​ចំនួន​ ភាគ​រយ​មនុស្ស​ដែល​ស្អាត​និង​មាន​ច្រើន។ តើ​អ្នក​និង​យល់​ ស្របទេ​ថា​ប្រទេស​ជប៉ុន​ជា​ប្រទេស​ដែល​ស្ថិតនៅក្នុង​ភាគ​រយ​តិច​នោះ។ ជា​ការ​ពិត​ណាស់​ទាំង​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​តាម​កម្ម​វិធី​ប្រកួត ប្រ​ជែង​ ឬ​ទស្សនាវដ្តីពិភព​លោក​លើក​ស្ទួយ​ភាព​ស្អាត​នៃ​ប្រទេស ​ជប៉ុន នេះ​ជា​អត្ត​បទ​ដើម្បី​អ្នក​សិក្សា​បន្ថែម។

ក្រៅ​ពី​នេះ ប្រទេស​នេះ​ក៏​មាន​ប្រារព្ធ​កម្ម​វិធី​ជា​រៀង​រាល់​ឆ្នាំដើម្បី ជ្រើស​រើស​បេក្ខជន​ដែល​ស្រស់​ស្អាតតាម​ផ្នែក​ជា​ច្រើន​។ ឆ្នាំ ២០១៨ ​នេះមាន​ព្រឹត្តិ​ការណ៍​មួយ​ថ្មីស្រលាង​ដែលទាក់​ទង​ទៅ​និង​កម្មវិធី​ប្រ ​កួតប្រជែង​ខាង​លើ​ សូម​សន្យា​ថា​និង​នាំ​​មក​នូវ​ភាព​ភ្ញាក់​ផ្អើរ​ នោះ​គឺ ជា​​កម្មវិធី​ជ្រើស​រើស​ “កី​ឡាកាយ​វប្ប​កម្ម” នៃ​កង​កម្លាំង​ស្វ័យការ​ពារ​ ជប៉ុន​។

ក្រឡេក​មើល​ព័ត៌​មាន​ខ្លះ​ដែល​ទាក់​ទង​ទៅ​និង​កម្ម​វិធី​នេះ។

កង​កម្លាំង​ស្វ័យការ​ពារ​ជប៉ុន​ (JSDF) ឬ Jieitai ក្រោម​ការ​ដឹក​នាំ ​របស់​​ក្រសួង​ការ​ពារ​ជាតិ​។ តួ​នាទី​របស់​កង​កម្លាំង​នៅ​ក្នុង​សង្គម​គឺ ​ដើម្បី​រក្សា​សន្តិ​សុខ​ជាតិ​ជា​ពិសេស​នៅ​ក្នុង​ពេល​អាសន្ន។ ពួក​គេ​ក៏​ ចូល​រួម​ក្នុង​គម្រោង​សាធារណៈ​ដូច​ជា​កសាង​សាលា​រៀន​ ផ្លូវ​ថ្នល់​ថ្មីៗ ឬ​បណ្តាញ​ធារាសាស្រ្ត​នៅ​តាម​តំបន់​មួយ​ចំនួន​ សហការ​ក្នុង​ការ​គ្រប់​ គ្រងព្រឹត្តិ​ការណ៍​កី​ឡា​និង​ចូល​រួ​ម​បេសកម្ម។

ដើម្បី​ទទួល​ស្គាល់​ការ​ខិត​ខំ​នេះ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ធ្វើ​ អោយ​ផ្លាស់​ប្តូរ​បរិ​យា​កាស​ក្នុង​ការ​ងារ​ជា​រៀង​រាល់​ថ្ងៃ​របស់​ពួក​គេ។ ប្រ​ ទេស​ជប៉ុន​បាន​រៀប​ចំ​កម្ម​វិធី​ដោយ​ឡែក​សម្រាប់​អោយ​កង​កម្លាំងនេះ។

Physiqueonline ការ​ប្រកួតប្រជែង​​ឆ្នាំ ២០១៧

ការ​ប្រកួតប្រជែង “Jieitai Best Body Contest” វា​មិន​ត្រឹម​តែ​ជា ​ការស្វែង​រក​មនុស្ស​ដែល​មាន​រូប​រាង​កាយ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​មាន​សុខភាព​ ​បញា​និង​សមតុល្យ​នៅ​ក្នុង​ជីវិត​របស់​អ្នកចូលរួ​ម ថែមទៀត​ផង។ ឆ្នាំ​ ២០១៧ Misuyoshi Mori គឺ​ជា​អ្នកដែល​ទទួល​ បានជ័យ​ជំនះ។

ឆ្នាំ​នេះមាន​បេក្ខជន​ជា​ច្រើន​មក​ពី​កន្លែង​ផ្សេងៗគ្នា​ដែល​មាន​ដូច​ ជា​ទ័ព​ថ្មើរ​ជើង​ ទ័ព​ខាង​ដែន​សមុទ្រ ទ័ព​ការ​ពារ​អាកាស​ និង​សមាជិក ១៥ នាក់​ឈាន​ចូល​ជំុ​ផ្តាច់​ព្រ័ត្រ​ចុង​ក្រោយ​ត្រូវ​បាន​ជ្រើស​រើស​ពី​អង្គ ភាព​ផ្សេងៗ​គ្នា​។

នៅ​ក្នុងយប់​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៦​ ខែ​កក្កដា ​ឆ្នាំ ២០១៨​ នៅ​ Club Diana នៃ Tokyo គឺ​ជា​ក្លឹប​ដ៏​ធំ​មួយ​ត្រូវ​បាន​ស្គាល់ ថាជា​កន្លែង​ដែល​សម្រាប់​ព្រឹត្តិការណ៍និង​កម្ម​វិធី​ផ្សេងៗ។ ក្រៅ​ពី​ការ​ ដាក់ពិន្ទុ​របស់​គណៈកម្មា​ធិ​ការ ​អ្នក​ចូល​រួម​ត្រូវ​បាន​លើក​ទឹក​ចិត្ត​អោយ​ បោះ​ឆ្នោត​ជ្រើស​រើស។ លទ្ធផល​របស់​បេក្ខ​ជន​ត្រូវ​បាន​គិត​លើ​ការ​ អោយ​ពិន្ទុ​​របស់​អ្នក​ចូល​រួម​និង​គណៈ​កម្មា​ធិ​ការ​។

Physiqueonline ការ​ប្រកួតប្រជែង​​ឆ្នាំ ២០១៧

ការ​ទាម​ទារ​ដំ​បូង​បង្អស់គឺ​ “សុខ​ភាព” ស្រប​ជា​មួយ​នេះ​ដែល បញាក៏​ត្រូវ​បាន​លើក​កំ​ពស់​ដែរ។ តើ​អ្នក​ណា​ជា​អ្នក​ដែល​ទទួល​បា​ន ជ័យជំនះ​ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ចូល​រួម​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​?

ព័ត៌មាន​អំ​ពី​សំ​បុត្រ​ទស្ស​នា​ តម្លៃ​បច្ចុ​ប្បន្នគឺ ៥០០០អៀន សម្រាប់​មនុស្ស​ធំ ប៉ុន្តែ​បើ​ទិញ​មុន​ថ្ងៃ​២៩​ ខែ​មិថុ​នា ឆ្នាំ​ ២០១៨ សំបុត្រ​ចុះ​នៅ​សល់​ត្រឹម​តែ ៣៥០០អៀន។

អ្នក​អាច​ទិញ​សំបុត្រ​តាម​រយៈ​កាត​ធនាគារឬ​ការ​ផ្ទេរ​ប្រាក់​ប៉ុន្តែ មិន​អាច​កក់​សំបុត្រ​តាម​រយៈទូរស័ព្ទទេ។ កុមារ​ត្រូវ​មា​នអាណាព្យា ​បាល។ អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ស្វាគមន៍មិន​រើស​អើម​ ភេទឬ​ក៏​ការ​ងារប៉ុន្តែ​ត្រូវ​យក​តាម​អត្ត​សញ្ញាណ​ប័ណ្ណ​ដើម្បី​ដឹង​ពី​អាយុ។

ការ​ប្រកួត​ “Jieitai Best Body Contest” គឺ​ជា​ព្រឹត្តិ​ការណ៍​ដែល​ អាច​អោយ​អ្នក​មាន​ការ​គិត​ថ្មី​ទៅ​លើ​កង​កម្លាំង​ស្វ័យការ​ពារ​ជប៉ុន​។

រាល់​ការ​ជ្រើស​រើស​របស់​អ្នក​ក៏​កំពុង​រួម​ចំ​ណែក​ក្នុង​ការ​លើក​ទឹក ​ចិត្តដល់​បេក្ខជន​ដែរ។ តើ​អ្នក​និង​បោះ​ឆ្នោត​អោយ​បេក្ខ​ជន​ណា​នៅ​ ក្នុង​កម្ម​វិធី​នាខែកក្កដា ឆ្នាំ​ ២០១៨ ​នេះ?

ស្វែង​យល់​អំពី​ព័ត៌មាន​បន្ថែមនៅ​ Jieitai Best Body Website

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: