ប្រសិនបើអាចពណ៌នាអំពីប្រទេសជប៉ុនតែពីរមាត់ តើជម្រើស របស់អ្នកគឺជាអ្វី?
មិត្តអ្នកអាចរបស់ Japo ជាទីរាប់អាន
យកចិត្តទុកដាក់ដល់ប្រទេសជប៉ុនគឺបែបនេះ Japo ដឹងថាអ្នក ទាំងអស់មានគំនិតអារម្មណ៍ជាច្រើនអំពីប្រទេសជប៉ុន។ ប្រសិនបើ អាចប្រើតែពីរពាក្យដើម្បីពណ៌នាអំពីប្រទេសជប៉ុននៅក្នុងភ្នែករបស់ អ្នកនិងឆ្លើយយ៉ាងដូចម្តេច?
Blog Gaijin បានបង្កើតសំណួរខាងលើ និងទទួលបានចម្លើយ ១១០០ ក្នុងរយៈពេលតិចជាងពីរថ្ងៃ។ ក្នុងនោះគេបានរើសចេញមក ២០ ចម្លើយដែលពេញនិយមបំផុត។ នៅទីនេះនិងដកស្រង់ ១០ ចម្លើយនៅមុខតារាង សូមមើលថាតើគំនិតទាំងនេះមានត្រូវគ្នាជា មួយនិងចម្លើយរបស់អ្នកដែរឬទេ?
ដោយសារតែចម្លើយភាគច្រើនមកពីបស្ចឹមប្រទេសដូចនេះខ្ញុំ និងរក្សានូវទម្រង់ពេញនៃពាក្យអង់គ្លេសនេះ។
១. Work work (ធ្វើការ ធ្វើការ ហើយនិងធ្វើការ)
រូបភាព Japan times
នេះមិនមែនជាពាក្យមួយឬ?
ប្រហែលជាការយល់របស់អ្នកអំពីប្រទេសជប៉ុនគឺជាប្រទេស ដែលតែងតែមានសម្ពាធការងារជាមួយនិងជនបរទេសច្រើន ណាស់។ ដល់ថ្នាក់ប្រើតែមួយពាក្យក៏អាចនិងពណ៌នាបានហើយឬ?
អ្នកបានស្តាប់ច្រើនពីព័ត៌មានដែលធ្វើការហួសកម្រិតហើយ បណ្តាលអោយស្លាប់ ឬក៏តួលេខដ៏លើសលុបអំពីម៉ោងធ្វើការបន្ថែម របស់ Salary-man នៅប្រទេសជប៉ុន ប្រហែលជាអាចនិងយល់ស្រប ទៅនិងគំនិតនេះ។
ប្រជាជនជប៉ុនអើយ សូមសម្រាកទៅ!
២. Ganbatte Kudasai (ខំប្រឹងឡើង)
រូបភាពក្នុង Youtube
នេះប្រាកដជាពាក្យសំដីរបស់ជនជាតិជប៉ុន ទោះបីជាកណ្តាស់ លេងកីឡា ទៅធ្វើការនៅពេលព្រឹក ក្នុងខណៈពេលណាក៏ដោយជន ជាតិជប៉ុនក៏អាចនិងប្រើប្រាស់ពាក្យនេះ Ganbatte ។
ពាក្យលើកទឹកចិត្តងាយស្រួលមួយមាត់ប៉ុន្តែមានប្រសិទ្ធិភាព។ ពួកគេប្រាកដជាមិនឈប់ការទាមទារអ្នកផ្សេងក៏ដូចជាខ្លួនគេផ្ទាល់ ដើម្បីខំប្រឹង។ នេះអាចហៅថាជាកម្លាំងចិត្ត ប៉ុន្តែក៏អាចជាសម្ពាធប្រ សិនបើអ្នកបានឮពាក្យនេះពីថ្នាក់លើ ស្របជាមួយការលើកទឹកចិត្ត នេះក៏ជាពាក្យមួយមាត់ដែលមានការរំពឹងទុករបស់អ្នកផ្សេងមកលើ អ្នក។
៣. Time Machine (ម៉ាសីុននៃពេលវេលា)
រូបភាព Ancient Origins
អាចនិយាយបានថាគ្មានប្រទេសណាមួយដែលមានការរួម បញ្ចូលគ្នារវាងចាស់ និងថ្មី បុរាណ និងបច្ចុប្បន្ន រវាងម៉ាសីុន Fax និង Email ដូចជាប្រទេសជប៉ុន។ រួមជាមួយនិងចម្លើយនេះក៏មានជនបរទេសជាច្រើនបានរំលឹក ប្រទេសជប៉ុនថា សូមប្រើតែ Email បានហើយណា។
៤. Hierarchal phobic (ការផ្កុំរូបភាពតាមថ្នាក់)
រូបភាព Blog Gaijin
នេះគឺជាមូលហេតុដែលស្មើភាព និងការបែងចែកឋានៈនៅក្នុង សង្គម។ ច្បាស់ណាស់ការបែងចែកថ្នាក់លើ និងថ្នាក់ក្រោម អ្នកដែល ខ្ពស់និងអ្នកដែលទាបនៅប្រទេសជប៉ុននៅមានការរើសអើមច្រើនណាស់។
៥. Rules rule (ច្បាប់មានភាពតឹងតែង)
រូបភាព Tofugu
មានជនជាតិបរទេសជាច្រើនបាននិយាយថា “Wait! WAITTTT” “តើអ្វីទៅ” នៅពេលដែលអ្នកបានប្រទះស្ថានភាពជាក់ ស្តែងប្រព័ន្ធច្បាប់ លើច្បាប់នៅប្រទេសជប៉ុន។ ស្របទន្ទឹមនិងបទ បញ្ជាផ្ទៃក្នុងក្នុងអត្តបទ ប្រទេសជប៉ុននូវមានច្បាប់ជាច្រើនដែលបាន សរសេរចេញមកហើយប្រសិនបើអ្នកមិនគោរពតាមឪកាសដែលត្រូវគេបោកបញ្ឆោតគឺខ្ពស់ណាស់។
៦. Fancy toilet (បង្គន់គួរអោយចាប់អារម្មណ៍)
រូបភាព Wait But Why
នៅប្រទេសជប៉ុនអ្វីក៏អាចត្រូវបានកែលម្អដោយបច្ចេកវិទ្យាខ្ពស់ សូម្បីតែបង្គន់។ អ្នកនិងមិនអាចរកឃើញបង្គន់នៅទីណាដែលមាន កុងតាក់ចុចច្រើនដូចជានៅប្រទេសជប៉ុនឡើយ។ ប៉ុន្តែប្រាកដរឿងមួយគឹនៅពេលដែលអ្នកត្រលប់ទៅប្រទេស របស់អ្នកវិញនោះអ្នកនិងនឹកវាខ្លាំងណាស់។
៧. Emotionally constipated (ភាពតានតឹងនៅក្នុងអារម្មណ៍)
រូបភាព Alaska Commons
យើងអាចយល់ថាជាការលាក់នូវអារម្មណ៍របស់ខ្លួនយ៉ាងល្អ។ មើលទៅមុខជនជាតិជប៉ុនមួយចំនួន អ្នកនិងមិនអាចដឹងថាពួកគេ សប្បាយចិត្ត ពិបាកចិត្ត ខឹងរហូតដល់ពេលដែលគេសំដែងចេញ មក។
៨. Safe, structured (សុវិត្ថភាព មានរចនាសម្ព័ន្ធ)
រូបភាពក្នុង Youtube
ក្មេងម្នាក់អាយុ ៨ឆ្នាំនៅជប៉ុនអាចទៅសាលាដោយខ្លួនឯង ដោយមិនចាំបាច់មានអាណាព្យាបាល រឿងនេះគឺមានពិតមែន។ ប៉ុន្តែបច្ចុប្បន្ននេះក្រោយពីមានរឿងគួរអោយសោកស្តាយជាច្រើន បានកើតឡើង ប្រហែលជាប្រទេសជប៉ុនមិនមែនជាប្រទេសដែល មានសុវត្ថិភាពដូចដែលអ្នកបានគិតទៀតទេ។
៩. Wait, What? (អ្វីទៅ តើជាអ្វី)
រូបភាព Imagefully.com
ពិតជាគ្មានពាក្យណាដែលអាចពណ៌នាអំពីភាពភ្ញាក់ផ្អើររបស់ប្រ ទេសនេះមាននោះទេ។ ដូចជារបស់ដែលមានបច្ចេកទេសខ្ពស់ដូចជា Robot និងរួមជាមួយរឿងដ៏សាមញ្ញដូចជា កម្របលូក៏មានរឿងរ៉ាវ របស់វាដែរ។
១០. Strong Zero
រូបភាពក្នុង Youtube
មានជនបរទេសជាច្រើនបានគិតថានៅពេលដែលមកប្រទេស ជប៉ុនត្រូវសាក Strong Zero ជាភេសជ្ជៈឆ្ងាញ់ផង និងមានជីវជាតិផង ហើយថែមទាំងមានជាតិអាកុលអាចនិងជំនួសស្រាបៀរបាន។
ចុះអ្នកវិញពេលដែលបានមកដល់ប្រទេសជប៉ុនតើនិងសាក ល្បងផឹកអ្វីទៅ?
នៅពេលខ្លះអាចនិងមានចម្លើយមានលក្ខណៈដូចជា “troll” គឺ Future Wife (ប្រពន្ធអនាគត) Dream World (ដែនដីនៃសេចក្តី សង្ឃឹម) Power lines (ខ្យែភ្លើង)។ ខ្ញុំតែងតែគិតថាហេតុអ្វីបានជាចម្លើយមិនមាន Anime Manga ប៉ុន្តែក្នុងខណៈពេលដែលខ្លះវប្បធម៌ Otaku ពិតជាខ្លាំងនៅស្រុក ក្រៅ។
ក្រៅពីនេះអ្នកអាចស្វែងយល់បន្ថែមអំពីចម្លើយផ្សេងតាម link ខាងក្រោម
ព័ត៌មានបន្ថែម https://blog.gaijinpot.com/asked-readers-describe-japan-just-2-words/