ការតាំងពិព័រណ៍ “សិល្បៈផ្កា” ​រវាងពិភពពិត និងពិភពឌីជីថល

សិល្បៈរូបតំណាងគឺជាប្រធានបទនៃការតាំងពិព័រណ៍ដំបូងរបស់ Daigo Daikoku នៅសហរដ្ឋអាមេរិក។ ដើម្បីរៀបរាប់​អំពី​ភាព​ស្រស់​​ស្អាតរបស់​ផ្កា​ក្រោមពន្លឺភ្លើង ឆ្លុះ​បង្ហាញ​រវាង​ការ​រួម​បញ្ចូល​នៃពិភពពិត និងពិភព​ឌីជីថល។

ក្រោមចំណងជើងថា “សិល្បៈផ្កា” ការតាំងពិព័រណ៍បច្ចុប្បន្នកំពុងធ្វើឡើងនៅសាលមហោស្រព Edison ទី​ក្រុង Long Beach, California។

ដើរនៅ​ក្រោម​​ផ្កា​ធ្លាក់ សិល្បករ Daigo Daikoku បាននិយាយថា៖

“នៅ​ក្នុងប្រវត្ដិសាស្ដមនុស្សចាត់ទុកផ្កាជាមធ្យោបាយមួយដើម្បីនិយាយអំពី​អត្តន័យ​អ្វីម្យ៉ាង។ តាមរយៈទុក្ខវេទនា និងសុភមង្គលផ្កាទាំងនេះតែងតែនៅក្បែរមនុស្ស”។

ការតាំងពិព័រណ៍បង្ហាញពីទំនាក់​ទំនងរវាង​មនុស្ស និង​ផ្កា បង្កើតជាបរិយាកាសស្ងាត់ស្ងៀមគយ​គន់​សម្រស់​ផ្កា។

“សិល្បៈផ្កា” នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី ២៩ ខែកញ្ញា តម្លៃ ២៤ ដុល្លា។

កុំខកខានឱកាសទស្សនាសម្រស់ផ្កាក្រោម​ពន្លឺភ្លើងគួរអោយ​ទាក់​ទាញ។

ខាង​ក្រោម​នេះគឺជារូបថត និងវីដេអូមួយចំនួនដែលណែនាំអំពីការតាំងពិព័រណ៍។

ផ្ការីកនៅ​លើ​មែកឈើ ចំណែកផ្កាដែល​ជ្រុះ​ធ្លាក់​មក​ក៏​មាន​អត្តន័យ​របស់​វា​ដែរ។

ក្រៅពី​រីក​រាយ​ជាមួយ​នឹង​ភាព​ស្រស់ស្អាត​នៃសម្រស់ផ្កា អ្នកក៏មានឱកាសទទួលបានបទពិសោធនៃបច្ចេកវិទ្យាទំនើប។

អ្នក​អាចមើលគម្រោងសិល្បៈផ្សេងទៀតរបស់​លោក​ Daigo Daikoku នៅទីនេះ

ប្រភព Spoon-tamago

Sacchan

មើលបន្ថែម: