ការរួម​បញ្ចូល​មី និង One Piece ថត​ Trailer មី​ស្លឹក​ខ្ទឹម

រូបភាព https://curazy.com/archives/259106

正義のうどんか、うどんの自由か

(Seigi no udon ka, udon no jiyuu ka)

Udon ពិសេស

អ្នក​ដែល​គាំទ្រ One Piece តើ​អ្នក​យល់​អត្ត​ន័យ​រូប Poster នេះ​ទេ?

នេះ​ជា​ Poster ​ផ្សាយ​ពាណិជ្ជ​កម្ម​ហាង​មី​មាន​ឈ្មោះ​ Marugame ប៉ុន្តែ​អាច​នឹង​ពិបាក​យល់។ 

Marugame រួម​បញ្ចូល​ជាមួយ​ One Piece ក្នុង​ឳកាស​ខ្សែ​ភាព​យន្ត​ថ្មីនឹង​ចាក់​បញ្ចាំងមាន​​ឈ្មោះ STAMPEDE ជាមួយ​​ Trailer គួរ​អោយ​ចាប់​អារម្មណ៍។ នេះជា Trailer ដែល​ Marugame ធ្វើ​ Trailer តាម​ច្បាប់​ដើមរបស់​​រឿងគ្រាន់​តែ​ខុស​វត្ថុ​ធាតុ​ដើម។

នេះជា Trailer ដើម​។

ចំណែក​នេះជា​ Trailer ត្រូវ​បាន Re-make។

វត្ថុ​ធាតុ​ដើម​ពិសេសដែល​ប្រើ​ដើម្បី​ថត​ Trailer ខាង​លើ​គឺ Udon ស្លឹក​ខ្ទឹម​ និងគ្រឿង​​ផ្សំផ្សេងទៀត​សម្រាប់ចម្អិនមី ទាំងនេះ​ជា​គ្រឿង​ផ្សំ​ក្នុង​​ហាង Marugame ផ្គត់​ផ្គង់។

រូបភាព https://curazy.com/archives/259106

បើ​ប្រៀប​នឹង​ Trailer ដើម​ពិតជា​មិន​អន់​ទេ។

រូបភាព https://curazy.com/archives/259106

ក្រៅពី​នេះ​នៅហាង Marugame កំ​ពុង​បើក​លក់​ផលិត​ផល​មាន​ Concept One Piece ដូចជា Naranu ឬ Kakiage។

​ឈ្មោះ​មុខ​ម្ហូប​ពិតជា​ពិសេស ​ ប៉ុន្តែ​រសជាតិ​របស់​វាមិន​ខុស​ពី​រសជាតិ​ដើម​ឡើយ។

រូបភាព https://curazy.com/archives/259106

ទោះ​បីជា​យ៉ាង​ណា​អ្នក​កុំ​ប្រញាប់​ខក​ចិត្ត​​ ព្រោះ​ការ​បរិភោគ​មុខ​ម្ហូប​នេះអ្នក​នឹង​ទទួល​បាន​វត្ថុ​អនុស្សា​វរីយ៍ One Piece មួយ​។

រូបភាព https://curazy.com/archives/259106

ក្រៅពី​នេះ​អ្នក​អាច​ទទួ​លបាន​ Coupon ពិសេស។

រូបភាព https://curazy.com/archives/259106

តើ​អ្នក​គាំទ្រ One Piece ចង់​ភ្លក​់ Udon នេះ​ដែរឬទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: