ម៉ូតសក់សម្រាប់រដូវក្តៅនេះ – ម៉ូតសក់ចម្លែករបស់តួអង្គ Ran Mori
Ran Mori គឺជាតួអង្គមានប្រជាប្រិយភាពបំផុតក្នុង Series រឿង Case Closed។ ភាពទាក់ទាញមនោសញ្ចេតនារបស់ Ran និង Shinichi មានអត្តចរិករឹងមាំជាមួយនឹងម៉ូតសក់ពិសេស។
Ran គឺជាសិស្សស្រីធម្មតាម្នាក់មិនមែនជាមនុស្សក្រៅភពឬមានកម្លាំងពិសេសឡើយ ប៉ុន្តែម៉ូតសក់របស់នាងបែរជាចម្លែកពិសេសគឺសក់ក្បាលស្រួច។
រូបភាព Deviantart
Cosplayer ពិតជាពិបាកតុបតែងខ្លួនអោយដូចតួអង្គនេះ ដោយសារតែសក់ក្បាលស្រួចឡើងលើរបស់ Ran។
តួអង្គ Ran នៅក្នុងរឿងគំនូរជីវចលជាសិស្សស្រីម្នាក់គួរអោយស្រលាញ់ រឹងមាំ ប៉ុន្តែ Cosplayer បែរជាដូចនារី Songoku ទៅវិញ។
ទោះបីជាយ៉ាងណាម៉ូតសក់នេះបានក្លាយទៅជារឿងកំប្លែងសម្រាប់មនុស្សមួយចំនួន។
តើទីបំផុត Ran អាចជាអ្នកដែលសម្លាប់ Shinichi មិត្តរបស់ខ្លួនដោយប្រើសក់ក្បាលចម្លែកនេះដែរឬទេ?
នេះគ្រាន់តែជាការសន្មត់គួរអោយអស់សំណើចតែប៉ុណ្ណោះ។
なんか「耳に絡みつく髪の方が気になる」って言ってる人がいたけど、それは工藤静香みたいに若干後ろに流してるって事を表現してるんだと思うよ。 pic.twitter.com/8IuKgFRttK
— TAKUMI™ (@takumitoxin) April 24, 2016
មនុស្សជាច្រើនយល់ថាម៉ូតសក់របស់ Ran Mori ធ្វើត្រាប់តាមគំរូម៉ូតសក់តារាចម្រៀង Pop Shizuka Kudo ល្បីក្នុងឆ្នាំ ១៩៨០ និង ១៩៩០។
ម៉ូតសក់ Gosho Aoyama របស់ Ran ដំបូងដូចជាធម្មតា ប៉ុន្តែក្រោយមកទៀតអ្នកនិពន្ធមានបំណងលើកម៉ូតសក់របស់នាងអោយខ្ពស់ដើម្បីបង្កើតលក្ខណៈពិសេសសម្រាប់តួអង្គ។
ប៉ុន្តែក្នុងពេលផ្លាស់ប្តូរម៉ូតសក់ធ្វើអោយសក់កាន់តែចម្លែក។
ប្រសិនបើអ្នកធ្លាប់រៀនគូរគំនូរ អ្នកនឹងដឹងថាការគូរឡើងវិញអ្វីដែលបានគូរពិបាកជាងយើងគូរថ្មី។ នេះជាមូលហេតុភាគច្រើនដែល Mangaka មានការផ្លាស់ប្តូរក្នុងការគូរគំនូររបស់ខ្លួនពីវគ្គដំបូងរហូតដល់វគ្គចុងក្រោយ។
ឧបមា Ran Mori មិនមានសក់ក្បាលស្រួចនឹងទៅជាយ៉ាងណា?
មើលទៅមិនសូវទាក់ទាញទេ។
Ran Mori បើគ្មានសក់ក្បាលស្រួចមិនដូចជា Ran Mori ទៀតទេ។ តើអ្នកយល់ថាម៉ូតសក់បង្ហាញពីចរិកលក្ខណៈរឹងមាំរបស់នាងដែរឬទេ?
រូបភាព http://ffienf.cba.pl/cone-hairstyles.html
ម៉ូតសក់នេះត្រូវបានគេហៅថា Cone Hairstyle។
រូបភាព Elle
តើអ្នកចង់សាកល្បងម៉ូតសក់សម្រាប់រដូវក្តៅនេះដែរទេ?
ប្រភព KOTAKU
Sacchan