រូបភាពសត្វចិញ្ចឹមមុន និងក្រោយពេលកាត់រោមតាមបែបជប៉ុន
ខាងក្រោមនេះគឺជារូបភាពអ្នកជំនាញថតរូបសត្វចិញ្ចឹម ចែករំលេកនៅលើ Boredpanda។ រូបភាពមានឈ្មោះថា HAIRY។
កាត់រោមសត្វចិញ្ចឹមតាមបែបជប៉ុន មិនធ្វើតាមម៉ូតបុរាណ ហើយក៏មិនធ្វើតាមស្ទីលដូចសត្វឆ្កែដែរ។ ជាងកាត់រោមសត្វចិញ្ចឹមជប៉ុនមានភាពម៉ត់ចត់ ល្អិតល្អន់ និងផ្តោតសំខាន់ទៅលើរូបរាងរបស់សត្វនីមួយៗ។
រូបភាពសត្វឆ្កែក្នុង Series នេះត្រូវបានកាត់ដោយអ្នកជំនាញនៃមជ្ឈមណ្ឌល Healthy Spot នៅ Los Angeles។ ជាងកាត់រោមសត្វចិញ្ចឹមតាមបែបជប៉ុន ត្រូវបានបណ្តុះបណ្តាលដោយអ្នកជំនាញជប៉ុន។
នេះគឺជាសត្វឆ្កែ Herman។
ជាសត្វឆ្កែដែលមានរោមច្រើន ក្បាលរបស់វាដូចជាកំពុងពាក់មួកយ៉ាងស្អាត។
ចំណែកនេះជា Bowie
Bowie មានរោមសក់ក្បាលមូលពិតជាគួរអោយស្រលាញ់ណាស់។
ហេតុអ្វីក៏ប្តូរស្ទីលសក់របស់អូនបែបនេះ?
សូមសួរថានេះជាសត្វចិញ្ចឹមឬតុក្កតា?
ម៉ូតសក់រួញបែបនេះពិតជាសមនឹងទម្រង់មុខអូន។
រោមសក់នៅពីមុខបាំងភ្នែកអស់ហើយ។ ចាំកាត់សក់តាមម៉ូតពុះកណ្តាលដែលពេញនិយមធ្លាប់មានតារាជាច្រើនដាក់មូ៉តនេះ អាចជួយអោយមុខតូចជាងមុន។
សូមមើលដំណើរកាត់រោមសត្វឆ្កែដែលមានទម្រង់មុខមូល។
អ្នកដែលកំពុងចិញ្ចឹមសត្វឆ្កែ តើអ្នកចង់កាត់សក់អោយសត្វចិញ្ចឹមរបស់អ្នកតាមបែបជប៉ុនដែរឬទេ?
ប្រភព Boredpanda
Sacchan