​ភាព​បិុនប្រសប់ខាង​សិល្បៈនៃយុវជនជប៉ុនដែល​ហៅ​ថា Niconico

ពិភព Idol ជប៉ុនត្រូវបានគ្រប់​គ្រង​ដោយក្រុមហ៊ុន ជា​កន្លែង​បណ្តុះ​បណ្តាល​អ្នក​មាន​ទេពកោសល្យ។ អ្នកដែលមិនត្រឹមតែមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពទាក់ទាញពីធម្មជាតិទៀតផង។ បច្ចុប្បន្ន​នេះផ្លូវ​ទៅ​កាន់​ភាព​ជោគ​ជ័យមិន​មែន​មាន​តែ​ក្រុមហ៊ុនបណ្តុះបណ្តាលទេ។

បច្ចុប្បន្ន​នេះបណ្តាញសង្គមជាច្រើនបាន​អនុញ្ញាតអោយ​ចែករំលែកវីដេអូ​ដែល​ធ្វើ​ដោយ​ខ្លួន​ឯងសម្រាប់​អ្នក​មាន​ទេពកោសល្យមិន​ចំបាច់មាន​ក្រុម​ហ៊ុន​គ្រប់​គ្រង​ទេ។

ប្រសិនបើបណ្តាញសង្គមចែករំលែកវីដេអូធំជាងគេលើពិភពលោកគឺ Youtube ចំ​ណែក​នៅ​ប្រទេសជប៉ុន Niconico ជា Website មាន​អ្នក​ចូល​មើល​ច្រើន។ នៅ​ទី​នោះ​អ្នក​អាច​រក​ឃើញ​វីដេអូច្រើនមាន​ចំ​ណង​ជើង​ដូចជា 歌ってみた (Utattemita – ខ្ញុំ​សាក​ល្បង​ច្រៀង) និង​ 踊ってみた (Odottemita – ខ្ញុំ​សាក​ល្បងរាំ)។

អ្នក​ប្រើ Niconico នៅ​ជប៉ុន​មាន​ច្រើន​ អនុញ្ញាត​អោយ​អ្នក​បង្កើត​បទ​ចម្រៀង​តាម​ទេពកោសល្យ។ មនុស្ស​មួយ​ចំនួនថត​វីដេអូ​នៅ​ផ្ទះ ហើយ​ទៅ​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ថតសម្លេង និង​ចូលរួម Mainstream តាមបែប​​របស់​ខ្លួន។ 

 Q’ulle

ក្រុម​ចម្រៀង Dance មាន​សមាជិក ៥ នាក់ ជាឧទាហរណ៍មួយ​នៃ​ភាព​ជោគជ័យចេញពី​ Niconico។ មុនពេលបង្កើតក្រុមតន្រ្តីសមាជិកនីមួយៗមានកន្លែងឈរជើងរឹងមាំនៅក្នុង Odottemita នៃ Niconico។ វីដេអូរបស់ពួកគេនាំមុខតារាងចំ​ណាត់​ថ្នាក់ និង​មាន​អ្នក​មើល​រាប់​លាន​នាក់។ មាន​សមាជិក​​ក្មេង​ Manako ទទួល​បាន​ការ​គាំទ្រពី​សាធារណៈជនបន្ទាប់​ពីវីដេអូបទចម្រៀងរបស់ Anime Yokai Watch ក្លាយ​ជា Viral។

ទោះបី​ត្រូវគេទទួលស្គាល់ថាជាអ្នករាំពោរពេញដោយថាមពលក៏ដោយ ក្មេងស្រីទាំង​នេះ​បន្តបង្ហាញសមត្ថភាពច្រៀង និងឈាន​ចូលទីផ្សារតន្រ្តីជាផ្លូវការ។ ភាព​ល្បី​របស់​ពួកគេ​អាច​ប្រៀប​ស្មើ​នឹង​តារា Mainstream។

Mesemoa 

ដំ​បូងក្រុម​បង្កើត​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួនជា​ក្រុមបុរស​ Idol ​ដែលទទួលបានជោគជ័យនៅលើ Niconico ដោយ​ Cover បទចម្រៀងរបស់ក្រុមនារីល្បី Morning Musume។ បទចម្រៀង Cover នាំមុខតារាង​ចំណាត់ថ្នាក់​។ បន្ទាប់មកពួកគេបានចុះកុងត្រាថតសម្លេងជាច្រើន សម្តែង Concert ក្នុង​ប្រទេស និងក្រៅ​ប្រទេស។ ក្នុង​ឆ្នាំ ២០០២ បុរស ៧​ នាក់​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ក្រុម​ថា “Morning Musume”។

Fujisaki Ayane 

មុនពេលក្លាយជាសមាជិកក្រុមចម្រៀងនារីដ៏ល្បីលើពិភពលោក Dempagumi.inc, Fujisaki Ayane ត្រូវ​បាន​គេ​ស្គាល់​ថា Nickname Pinky ជាង​ប៉ុន្មានពាន់​អ្នក​​គាំទ្រនៅ​លើ ​Niconico។ Fujisaki Ayane ធ្លាប់ចូលរួមនៅក្នុងព្រឹត្តិការណ៍តន្ត្រីជាច្រើន ច្រៀង Cover មុន​ពេល​ផលិតកម្ម​ Idol Fukushima Maiko រក​ឃើញ និង​បណ្តុះ​បណ្តាល។

Ririri

រូបភាព Soranews

នេះប្រហែលជាសមាជិកក្មេងជាងគេដែលបង្ហាញខ្លួននៅលើ Odottemita នៃ Niconic ប៉ុន្តែថាមពល និងភាពទាក់ទាញរបស់ក្មេង​ស្រីពិតជា​ច្រើន​។ Ririri ច្រៀង​បទ​ចម្រៀង Cover ជិត ២០០ បទមាន​ជាង ១៦១០០០ Follower លើ Twitter អ្នក​ប្រាកដជាភ្ញាក់​ផ្អើល​ពេល​ឃើញ​ក្មេង​ស្រីត្រឹម​តែ​អាយុ ១១​ ឆ្នាំ។

វីដេអូ​ដំ​បូង​របស់​ក្មេង​ស្រី​ត្រូវ​បាន​ផុសពេល​ប្អូន​មាន​អាយុ ៥ ឆ្នាំ ទោះបី​ជំហាន​រាំ​របស់ Ririri មិន​ស្ទាត់​នៅ​ឡើយ ប៉ុន្តែ​សាធារណៈជន Niconic ចូលចិត្ត​ប្អូន​ដោយ​សារ​តែភាព​ទាក់​ទាញ​គួរអោយ​ស្រលាញ់។ ពេល​វេលា​កន្លង​ផុត​ទៅប្អូន​កាន់​តែ​ធំ ហើយ​កេរ្តិ៍​ឈ្មោះកាន់​តែ​ល្បី។ Ririri ទទួលបានលិខិតអញ្ជើញជាច្រើនពី Live Event បានបង្ហាញខ្លួននៅលើកម្មវិធីកំសាន្ត និងកម្មវិធី​ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនធំៗដូចជា G-Cluster និង LINE។

រូបភាព http://info.nicovideo.jp

តារាប្រុស​ម្នាក់​ទៀតគឺ Hachi នៅលើ ​Niconic។ Hachi គឺជា Kenshi Yonezu តារាចម្រៀងជាមួយ​នឹង​បទ Hit ដូចជា Lemon, Vivi, Ainekuraine -ល-។

តើអ្នកចង់ចាប់ផ្តើមអាជីពរបស់ខ្លួន​ជាមួយ​នឹង Niconic ដែរឬទេ?

ប្រភព Tokyogirlsupdate 

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: