ធ្លាប់​មើល 2D និង 3D ឥឡូវមកមើល 2D កន្លះ?

ចូល​ចិត្ត Cosplay (ជាការតុបតែងអោយ​ដូចតួ​អង្គ​ណា​មួយ) ចង់​ក្លាយទៅជាក្មេងស្រីឬប្រុសស្អាតក្នុង​រឿង​តុក្កតា Anime។ ប៉ុន្តែតើត្រូវ​ធ្វើដូចម្តេចដើម្បីតុបតែង​អោយ​ដូចតួអង្គតុក្កតា ១០០%? មិន​អាច​ទៅ​រួចទេ ទោះបី​ផាត់​មុខ ស្លៀក​ពាក់​យ៉ាង​ណា​ក៏​ដោយ​ មនុស្ស​ពិត​មិន​អាច​ក្លាយ​ទៅ​ជាតុក្កតា​បាន​ទេ។

ទោះ​បីជាយ៉ាងណា​ជនជាតិជប៉ុនមិន​បោះ​បង់​ក្តី​ស្រមៃចង់​រស់​នៅ​ជាតួអង្គ Anime ទេ។ Muni Muni Works អាជីវកម្មជប៉ុនទើបតែដាក់បង្ហាញរបាំងមុខ Anime។

ពីមុន​ធ្លាប់​មាន​ផលិតផល​មាន​ឈ្មោះ Animegao (ស្រដៀងរូប​តុក្កតា) នៅលើទីផ្សារមាន​ Otaku ជាច្រើន​ចូលចិត្ត។

រូបភាព https://akibento.com/blog/2018/06/08/what-is-animegao-kigurumi/

ប៉ុន្តែអ្នក​ធ្លាប់​គិត​ថារបាំង​មុខ​នេះមិន​ខុសពី Animegao ធម្មតា​នោះទេ។ Muni Muni Works ពិតជាមានទំនុកចិត្តចំពោះការកែលំអនេះ ហើយក៏ផ្តល់អោយវានូវចំនុច​ពិសេសៗជាច្រើនដូចជាអារម្មណ៍​ផ្លាស់​ប្តូរមុខ។ ផ្ទៃ​មុខរបស់ Vinyl ទន់ធ្វើ​អោយ​អ្នក​ប្រើអាច​ផាត់​មុខលើ​របាំង​មុខ ឬបន្ថែម​ចំនុចមួយចំនួន​អោយដូចជា​មនុស្សពិត។ ពួកគេក៏យកចិត្តទុកដាក់ជាពិសេសចំពោះភ្នែក ធ្វើ​យ៉ាង​ណា​អោយ​ពេល​ថត​រូបមើល​ឃើញ​ភ្នែក ហើយ​មិន​ប៉ះ​ពាល់​ដល់​ភ្នែក​ផងដែរ។

Muni Muni Works មាន​របាំង​មុខ​ពីរ​ប្រភេទ ទីមួយ​គឺ Princess (ដូចជា​ទម្រង់​មុខ​មនុស្ស​ពិត) និង​ Idol (ដូចជារូបតុក្កតា Anime ពិសេស​មាន​ភ្នែក​ធំ)។

នេះជា Princess

ចំណែក​នេះជា Idol

តើ​អ្នក​ឃើញ​ពីភាព​ខុស​គ្នា​ដែរឬទេ?

បច្ចុប្បន្ន​ផលិតផល​កំ​ពុង​ដាក់​លក់​ជាមួយ​នឹង​តម្លៃ​ពី ១៨,១៤៤ យេនដល់ ២០,៣០៤ យេន។

តើ​អ្នក​យល់​យ៉ាង​ណាចំ​ពោះ​គំនិត​នេះ? មាន​មន​ុស្ស​ជាច្រើន​ចូលចិត្ត​ពិភព 2D ពិត ប៉ុន្តែ​ប្រសិន​បើ​យើង​អាច​រស់​នៅ​ក្នុង​ពិភព 2D កន្លះ កន្លែង​ដែល​មនុស្ស​ពិត​មាន​មុខ និង​រូប​រាង​ដូចជា​តួអង្គ Anime។​ តើ​នឹង​ទៅជា​យ៉ាង​ណា? 

ប្រភព Grapee 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: