រូប​ថត​បង្ហាញពីភាព​​ហ្មត់ចត់របស់​ជនជាតិជប៉ុន

ប្រជាជនជប៉ុន​មាន​ចិត្ត​ហ្មត់​ចត់​ណាស់ ភាពល្អិតល្អន់របស់ពួកគេបង្ហាញ​ជាក់​ស្តែង​តាមរយៈការ​បម្រើសេវាកម្ម។ សូម​មើល​រូបថត​ដែល​បង្ហាញអំពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ហ្មត់​ចត់​របស់​បុគ្គលិក​បម្រើ​សេវាកម្ម​នៅ​ជប៉ុន។

នេះជារូបភាពដែលថតនៅអាកាសយានដ្ឋានក្នុងប្រទេសជប៉ុន។ អ្នកអាចមើលឃើញបុគ្គលិកនៅទីនេះបានរៀបចំឥវ៉ាន់របស់អតិថិជនតាមពណ៌ ដើម្បី​អោយ​ពួកគេអាចរកវ៉ាលីរបស់ពួកគេបានយ៉ាងរហ័ស។

ប្រសិន​បើ​អ្នក​ធ្លាប់​ប្រើ Toilet មាន​ប៊ូតុងច្រើន​បែប​ជប៉ុន អ្នកប្រហែលជាស្គាល់ប៊ូតុងមួយដែលគេហៅថា Hime no Oto (សម្លេង​ព្រះ​នាង)។ ប៊ូ​តុង​នេះ​បញ្ចេញ​សម្លេង​ដើម្បី​បំ​បាត់សម្លេង​​ចាក់​ទឹក។

ប្រអប់​ដាក់​នំ Pizza មាន​ដៃកាន់​នៅ​ចំ​កណ្តាល​ដើម្បី​កុំ​អោយ​ក្តៅ។

នៅ​ពី​ក្រោយ​កៅ​អី​​អ្នក​រត់តាក់ស៊ីជប៉ុនមួយចំនួនមានប៊ូតុងនេះ ដើម្បីជួយអ្នកដំណើរជូនដំណឹងដល់អ្នកបើកបរនៅពេលពួកគេចង់បន្ថយល្បឿន។ អ្នកដំណើរជាច្រើនដែលប្រើសេវាកម្មតាក់ស៊ីនៅជប៉ុន​ជាមនុស្ស​ចាស់ មិន​អាច​​ជិះ​ឡាន​លឿន​ពេកទេ។

ក្នុង​ប្រអប់​ស្ករ Singum នេះមាន​ក្រដាស​តូចៗ​ទុក​ចោល​សំ​រាម។

ឆ័ត្រ​នេះ​ត្រូវ​បាន​រចនា​ឡើងយ៉ាង​ពិសេស ពេល​ប៉ះទឹក​នឹង​មាន​​ផ្កាផុសចេញ​មក​។ នេះ​ប្រហែល​ជា​វិធី​កាត់​បន្ថយ​ភាព​នឿយ​ហត់ពេល​ដើរក្រោម​មេឃភ្លៀង។

តើអ្នកធ្លាប់មានអារម្មណ៍មិនស្រួលក្រោយពេលងូតទឹករួច កញ្ចក់​មិន​អាច​ឆ្លុះ​បាន។ រូបភាពនេះថតនៅសណ្ឋាគារជប៉ុន កញ្ចក់ក្នុង​បន្ទប់​ទឹកត្រូវបានរចនាឡើងជាមួយ​ម៉ាសីុន​កម្តៅ​ខាង​ក្រោយ​មិន​ព្រាល​ដោយ​សារចំ​ហាយ​ទឹកទេ។

ប៊ូតុងជណ្តើរយន្តនៅកន្លែងខ្លះមានបន្ទះទ្រនាប់ការពារ​ សម្រាប់​ករណី​ឆ្លងចរន្តអគ្គិសនី។

ជណ្តើរយន្តមានភ្លើងសញ្ញាប្រាប់​ខាងក្រៅកំពុង​មាន​ភ្លៀង។

ជាមួយនឹងជណ្តើរនេះបង្ហាញពីចំនួនកាឡូរីដែលអ្នកបានបញ្ចេញ។ សាកសមបំផុតសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់។

បន្ទប់ទឹកសាធារណៈនៅ​ប្រទេសជប៉ុនមានតារាងអេឡិចត្រូនិកបញ្ជាក់បន្ទប់ណាមាន​អ្នក​ប្រើប្រាស់។

ភ្លើងសញ្ញារថយន្តប៉ូលីសត្រូវបានទាញខ្ពស់ដើម្បីស្រួល​ឃើញ​ជាងមុននៅពេលធ្វើដំណើរតាមផ្លូវ។

តើ​អ្នក​ធ្លាប់​លេង​ចាប់​ឈីស​ហើយ​ឬនៅ?

កៅអីរថភ្លើងនៅជប៉ុនអាចបង្វិលជួយអោយ​អ្នកដំណើរអាច​មើល​ទេសភាពខាង​ក្រៅ​។

សណ្ឋាគារជប៉ុនថែមទាំងផ្តល់ជូននូវទូរស័ព្ទដៃឥតគិតថ្លៃដែលមានអ៊ិនធឺរណែតសម្រាប់ភ្ញៀវទេសចរណ៍។

តើអ្នកកំពុងធ្វើដំណើរឬបានទៅប្រទេសជប៉ុនហើយឬនៅ? សូម​ថត​អ្វី​ដែល​ធ្វើ​អោយ​អ្នក​ចាប់​អារម្មណ៍ ហើយ​ចែក​រំ​លេក​ជា​មួយនឹង​ JAPO។

ប្រភព Buzzfeed

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: