ជប៉ុន​ចេញ​ផ្សាយ​រឿង Anime Sazae-san ថ្មី

ថ្មី​ៗ​នេះ​ក្រុម​ហ៊ុន Disney កំពុង re-make រឿងគំនូរជីវចលទៅជា​រឿង​ពិត។

រហូតមកដល់ពេលនេះរឿង Aladdin និងរឿង Lion King សុទ្ធតែ​ទទួល​បាន​ជោគ​ជ័យ​។ រឿង Aladdin គេ​ប្រើ​​តួ​សម្តែងពិត​ ចំណែក​រឿង Lion King ក្រុមផលិតកម្មត្រូវប្រើបច្ចេកវិទ្យា CGI ដើម្បីធ្វើ​អោយ​វា​​មើល​ទៅ​ដូចពិត។

តើអ្នកគិតយ៉ាងណា​ចំពោះកំណែថ្មីរបស់ Anime?

ប្រទេសជប៉ុនបានចេញផ្សាយកំណែតួអង្គពិត​ក្នុង​រឿង Anime Sazae-san ជា​រឿង Anime ល្បី​មាន​ច្រើន​ភាគ​។ ចេញ​ផ្សាយ​តាំង​ពី​ឆ្នាំ ១៩៦៩ រហូត​មក​ដល់​បច្ចុប្បន្ន Anime នៅតែ​ទទួល​បាន​ការ​គាំទ្រ​ដោយ​សារ​តែ​អត្តន័យ​អប់​រំ ទាក់ទងនឹងទំនៀមទម្លាប់ និងវប្បធម៌ប្រពៃណីរបស់ជប៉ុន។

តួ​អង្គឯក​ក្នុង​រឿង Anime គឺជា Sazae ឈរនៅ​កណ្តាល Poster។ ឪពុក​របស់​នាង​ឈ្មោះ​ថា Naimhei អាយុ ៥៤ ឆ្នាំ លោក​មាន​កូន​ប្រុស​ម្នាក់ និង​កូន​ស្រី​ម្នាក់។ Sazae បានរៀបការ និងមានគ្រួសារផ្ទាល់ខ្លួន។ រឿង Anime នេះពណ៌នាអំពីជីវិតរស់នៅប្រចាំថ្ងៃ និង​បញ្ហា​នៅ​ក្នុង​គ្រួស​ារ​របស់​នាង។

ខ្លឹម​សារ​រឿង​គួរអោយ​ចូល​ចិត្ត​ឆ្លុះ​បញ្ចាំង​ជីវិត​ជាក់​ស្តែង។

តើ​ជាក់​ស្តែង​នឹង​ទៅជា​យ៉ាង​ណា?

តួ​អង្គ​ដូច​ក្នុង​ខ្សែភាព​យន្ត​រន្ធត់ជាងខ្សែភាពយន្តលក្ខណៈបែបគ្រួសារ។

https://twitter.com/kurok116/status/1155092356426678272

សូម​មើល​រូប​ភាព​ដែល​គេ​ពង្រីក​ធំ។

ទម្រង់​មុខ​នេះតើ​ដូចជា​មនុស្ស​ដែរឬទេ?

តួ​អង្គ​ពិត​ត្រូវ​បាន​គេ​ដាក់​តាំងនៅក្នុងពិព័រណ៍ Anime លើកទី ៥០ ទើបតែប្រារព្ធធ្វើនៅ Tokyo ថ្មីៗ​នេះ។

ទោះយ៉ាងណាវាមិនមែនជារឿងគួរអោយខ្លាចបំផុតនោះទេ។

ដំណើរការនៃការបង្កើតរឿងនេះទើបគួរអោយខ្លាច។

តើពួកគេ​គិត​ថា​នឹង​ re-make ទៅជា​ខ្សែភាពយន្តរន្ធត់ឬ? 

តើ​អ្នក​គិត​យ៉ាង​ណា? ប្រសិន​បើ​ចង់​អោយ​តួអង្គ​ក្នុងរឿង​​ Anime ដូច​មនុស្សពិត គួរអោយ​មនុស្ស​ពិត​សម្តែង​ល្អ​ជាង។

ប្រភព KOTAKU

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: