មួយសប្តាហ៍គន្លង​ទៅ​បន្ទាប់​ពី​អគ្គិភ័យ​នៅអគារ Kyoto Animation

មួយសប្តាហ៍គន្លង​ទៅ​បន្ទាប់​ពី​អគ្គិភ័យ​នៅអគារ Kyoto Animation ចុះ​ផ្សាយ​នៅ​​លើ​ទស្សានាវដ្តី។ 

នេះគឺជាក្រុមហ៊ុនផលិតរឿងគំនូរជីវចល​ Anime ល្បី​ឈ្មោះ ក្នុង​នោះ​មាន​រឿង​ជាច្រើន​ដូចជា​ Koe no Katachi, Hyouka, Clannad, Kyoukai no Kanata, Nichijou -ល-។

អគ្គិភ័យនេះបានបណ្តាលឱ្យមនុស្ស ៣៥ នាក់ស្លាប់ និង​មនុស្ស​ជាច្រើន​ទៀត​រងរបួស​ ក្នុង​នោះ​មាន​បុគ្គលិក​ចាប់ពីអាយុ ២០ ដល់ ៣០ ឆ្នាំ។ អ្នកស្លាប់រួមទាំង​អ្នក​ដឹក​នាំ​ដែលមានទេពកោសល្យ។

រូបភាព CNN.com

ការបាត់បង់ និងការសោកស្តាយដែល​បាន​កើត​ឡើង​ចំ​ពោះ​ជនរង​គ្រោះ។ តារបស់​បុគ្គលិក​ស្រី​ម្នាក់​អាយុ ២១​ ឆ្នាំបាន​ឆ្លើ​យតប​ការ​សម្ភាស​ TBS News ថា៖

“ពេល​​នៅ​ក្មេងវា​ចូលចិត្ត​គូស​រូប ក្តី​ស្រមៃ​របស់​វាគឺ Anime។ ប្រសិន​ខ្ញុំ​អាច​ជំនួស​កន្លែងរបស់​វា ខ្ញុំ​សុខ​ចិត្ត ពិតជា​ល្អ​ប្រសិនបើខ្ញុំ​អាច​មើល​​ឃើញ​ចៅ​ស្រី​​ម្តង​ទៀត”។

ដោយ​ដឹង​ថា​បុគ្គលិក​ស្រី​ម្នាក់​នេះទើបតែត្រូវបានទទួល​ចូល​ធ្វើ​ការនៅ Kyoto Animation។ 

បន្ទាប់​ពី​អគ្គិភ័យ​មាន​គម្រោង​របស់​ក្រុម​ហ៊ុន​ជាច្រើន​ត្រូវផ្អាកមិន​ដឹង​ដល់​ពេល​ណា។ ចំ​ណែក​អ្នក​គាំទ្រ​ចែក​រំ​លេក​គ្នាទៅ​វិញ​ទៅមក​ Clip និយាយ​អំពី “ថ្ងៃមួយ​នៅ Kyoto Animation” តាម​រយៈសម្តី​របស់ Baja តំណាង​របស់​ក្រុម​ហ៊ុន។ Anime នេះចាក់​ផ្សាយ​បាន​ ២​ ឆ្នាំ ​ទិដ្ឋភាព​ភាគច្រើនត្រូវបានរៀប​ចំ​តាម​ Studio របស់ Kyoto Animation។

រូបភាព 京都アニメーション

ឈុតដំ​បូង​ចាប់ផ្តើម Clip ដោយ​សម្តី​ណែ​នាំ​ដ៏​គួរ​អោយ​ស្រលាញ់របស់ Baja សត្វ Hamster តូច ជារូប​តំ​ណាង​អោយ​ក្រុម​ហ៊ុន​គំ​នូរ​ជីវ​ចល​ល្បី​ឈ្មោះ។

“ខ្ញុំ​ឈ្មោះ​ថា Baja ខ្ញុំមិនដឹងថាតាំងពីដំបូងឈ្មោះរបស់ខ្ញុំយ៉ាង​ណា​ទេ ប៉ុន្តែ​គេ​ហៅ​ខ្ញុំបែប​នេះ។ ខ្ញុំមកពីពិភពខាងក្រៅតាំងពី​ខ្ញុំនៅតូច ដូច្នេះ​ខ្ញុំ​មិន​ចាំអ្វី​ទាំង​អស់​​”។

“ខ្ញុំ​ចូលចិត្ត​សត្វ​ដែល​ធំ ពួក​គេ​តែង​អង្អែល​ក្បាល និង​អោយ​ចំណី​ខ្ញុំ”។

Kohata Anime Studio (ដោយផ្អែកលើគំរូដើមនៃ Kyoto Animation) គឺជាកន្លែងដែលពោរពេញទៅដោយក្តីស្រមៃ។ Baja ត្រូវ​បាន​គេ​ចិញ្ចឹម​អោយ​ធំនៅអាគារ Studio វាក្រឡេកមើលទៅអាង​ទឹក​ខាងក្រៅ និង​រាប់​អាន​មិត្ត​ភក្តិ​ជាមួយ​ទាមួយ​ក្បាល។ Baja រីក​រាយជា​មួយ​ជីវិត​គ្មាន​កង្វល់​បែប​នេះ​ជារៀង​រាល់​ថ្ងៃ។ យប់​មួយ​ពេល​មនុស្ស​ចេញ​ពី Studio ដើម្បី​ត្រលប​់ទៅ​ផ្ទះ Baja មើល​ចេញ​ក្រៅ​ឃើញ​មិត្ត​ភក្តិ​ទារបស់​ខ្លួន​ត្រូវ​ឆ្មា​វាយ​ប្រហារ។ Clip រៀប​រាប់​ដំ​ណើរជួយ​សង្រ្គោះរបស់ Baja ហើយតួអង្គ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមនុស្ស​ក្នុង​ Kohata Anime Studio។

ឈុត​មួយ​ចំនួន​បាន​អោយ​ឃើញ​ថា​អគារ Kohata Anime Studio​ ដូចជា​អគារ Kyoto Animation ធ្វើ​អោយ​អ្នក​មើល​ភ្ញាក់​ផ្អើល។

រឿង​គំនូរជីវចល​ធ្លាប់​តែ​ល្អមើល​ នាំ​មក​នូវ​អារម្មណ៍​ស្រស់​ស្រាយ​បែរ​ជា​គួរ​អោយ​ខ្លាច​ដោយ​សារ​តែ​អគ្គិភ័យ។

“គួរអោយ​សោក​ស្តាយ​ Kyoto Animation​ បាន​ផលិត​​ស្នាដៃ​ពិសេសជាច្រើន​។ សង្ឃឹម​ថា​ជនរង​គ្រោះ​អាច​ទៅ​កាន់​សុក្តិភព អរគុណ​ដែល​នាំមក​នូវភាព​សប្បាយ​រីក​រាយ ក្តី​សង្ឃឹម​ និ​ង​ក្តី​ស្រមៃ”។

ប្រភព Reddit

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: