បុរសជនជាតិជប៉ុនម្នាក់ប្រើកម្មវិធីលើកុំព្យូរទ័រដើម្បីធ្វើម្ហូប
បុរសជនជាតិជប៉ុនម្នាក់កំពុងល្បីនៅលើបណ្តាញសង្គមពឹងទៅលើមុខម្ហូបដែលគាត់បានធ្វើ។ តើអ្នកដឹងថាម្ហូបទាំងនេះធ្វើឡើងដោយរបៀបណាដែរឬទេ?
Dango ត្រូវប្រើម្សៅដំណើប។
ចំណែកម្ហូបនេះត្រូវប្រើពោត និងសាច់។
ដូច្នេះតើគាត់ប្រើកម្មវិធីអ្វីដើម្បីធ្វើម្ហូបទាំងនេះ?
បុរសជនជាតិជប៉ុនម្នាក់នេះបានបង្ហាញអំពីស្នាដៃរបស់ខ្លួន។
គាត់មិនមែនជាចុងភៅទេ ប៉ុន្តែជាអ្នកគូសលើកុំព្យូទ័រម្នាក់ឈ្មោះថា Yoshinobu Saito។ អ្នកប្រហែលជាដឹងកម្មវិធី Photoshop។
នេះជា Clip បុរសម្នាក់នេះសម្តែងរបៀបធ្វើម្ហូបជាមួយនឹងសម្លេងហួចដ៏សប្បាយរីករាយ។
食べ物の絵がどのように描かれているか気になる人のためにステーキのクッキング動画をアップします! pic.twitter.com/jZirYgQtu3
— 斉藤幸延@Yoshinobu Saito (@yonyon76) July 19, 2019
សូមមើលមុខម្ហូបខាងក្រោមនេះទាំងអស់គ្នា។
បន្ទះសាច់ព្រៃ
អាហារសមុទ្រ
រូបទាំងនេះត្រូវបានគូសដោយប្រើកម្មវិធី Photoshop។
「絵が上手いですね」という褒め言葉が失礼とかいうツイートがありましたが、僕の場合
「絵が美味いですね」と言っていただけると喜びます pic.twitter.com/i9QCjAKeyT— 斉藤幸延@Yoshinobu Saito (@yonyon76) July 18, 2019
គួរអោយស្តាយមុខម្ហូបទាំងនេះគឺសម្រាប់មើលតែប៉ុណ្ណោះមិនអាចញ៉ាំឡើយ។
គ្រាប់ Dango មានពណ៌ភ្លឺរលោង មើលទៅពិតជាច្បាស់ណាស់។ គ្មាននរណាម្នាក់ហ៊ានអះអាងថានេះអាហារក្លែងក្លាយទេ ទោះបីជាមើលជិតឬឆ្ងាយ មើលឡើងវិញជាច្រើនដង។
គាត់ជាមនុស្សមានទេពកោសល្យ និងជាមនុស្សឧស្សាហ៍ទើបអាចធ្វើបាន។
ទោះបីមិនធ្លាប់ស្គាល់សិល្បករម្នាក់នេះក៏ដោយ ប៉ុន្តែតាមរយៈ Clip ខាងលើឃើញថាគាត់គឺជាមនុស្សមានភាពរីករាយ និងមានជីវិតរស់នៅគួរអោយចាប់អារម្មណ៍។
សូមមើលបុរសម្នាក់នេះនឹងបង្ហាញមុខម្ហូបអ្វីបន្តទៀត។
ប្រភព Twitter
Sacchan