សំយោគតួ​អង្គ​ស្រលាញ់​គ្នាក្នុង​រឿងគំនូរជីវចល Anime

ជា Fan រឿង Anime អ្នក​ប្រាកដឃើញមាន​គូរ​ស្នេហ៍​ស្រលាញ់គ្នាមួយ​ចំនួន។​ តើអ្នក​គិត​ថា​គូរ​ស្នេហ៍​ណា​ផ្អែម​ល្ហែមជាង​គេ? សូម​មើលទាំង​អស់​គ្នា​។

HARUKA & MICHIRU – SAILOR MOON

រូបភាព Sailor Moon News

ក្នុង​រឿង Sailor Moon ចាក់ផ្សាយនៅសហរដ្ឋអាមេរិក Haruka Tenou (Sailor Uranus) និង Michiru (Sailer Neptune) មិន​មែន​មួយ​គូរទេ។ ការ​បញ្ចូល​សម្លេងជាភាសាអង់គ្លេសបានផ្លាស់ប្តូរទំនាក់ទំនងនេះទៅជាបងប្អូនជីដូនមួយ។

ទោះបីជា​យ៉ាង​ណា​ក្នុង Series ដើមរបស់​ជប៉ុនអ្នក​ទាំង​ពីរ​កំ​ពុង​ស្រលាញ់​គ្នា។

រវាង​គូរស្នេហ៍​នេះមាន​ភាព​ផ្អែម​ល្ហែម​គួរ​អោយ​ស្រលាញ់ ពួកគេ​ចូលចិត្ត​ធ្វើ​អោយ​គ្នា​ខឹង​ប៉ុន្តែទីបំផុតនៅតែស្មោះត្រង់នឹងគ្នា។

YMIR & CHRISTA – ATTACK ON TITAN

រូបភាព YouTube

មួយ​គូរ​នេះ​វិញ​មាន​អត្តចរិក​គួរ​អោយ​ចាប់​អារម្មណ៍។ នៅក្នុងបទសម្ភាសមួយអ្នក​ដឹក​នាំ​រឿង Attack on Titan បាន​បញ្ជាក់​ថា Christa និង​ Ymir ជាគូរ។ 

Ymir តែង​ចង់​ការ​ពារ Christa សូម្បី​តែត្រូវ​ក្បត់ពិភព​លោក​ទាំង​មូល​ក៏​ដោយ។ ទោះបីជាមិន​សូវ​បង្ហាញ​សេចក្តី​ស្រលាញ់ ប៉ុន្តែលក្ខណៈផ្ទុយគ្នានៃអត្តចរិក​តួអក្សរទាំងពីរនេះធ្វើ​អោយ​ពួក​គេ​ក្លាយទៅជា​មួយ​គូរ។ សំបក​ក្រៅ Christa ជាមនុស្ស​ផ្អែម​ល្ហែម ប៉ុន្តែ​​ក្នុង​ចិត្តវិញ​នាងជា​នារី​ឯកោ​ម្នាក់។ ចំណែក Ymir ជាមនុស្ស​ដាច់​ចិត្ត នឹង​ធឹង ប៉ុន្តែ​ពោពេញ​ទៅ​ដោយ​ចិត្ត​ស្រលាញ់។

USHIO & SUMIKA – WHISPERED WORDS

រូបភាព  Zerochan

Anime Whispered Words បង្ហាញ​ពី​សេចក្តី​ស្រលាញ់បែប​រ៉ូមែនទិច រួម​ទាំង​ទំនាក់​ទំនង​ស្រលាញ់​ភេទ​ដូចគ្នារវាង​សិស្ស​ស្រី​ពីរ​នាក់រៀន​វិទ្យាល័យ។

Sumika ​ចូល​ចិត្ត​មិត្ត​ភក្តិ​របស់​នាង Ushio ប៉ុន្តែ​មិន​ហ៊ាន​និយាយ​ប្រាប់ព្រោះ Ushio ជាមនុស្ស​រើស​ខ្លាំង។ ចំណែក Sumika ខ្ពស់ សុខ​ភាព​ល្អ ហើយរស់​រាយជា​មនុស្ស​ក្នុង​ក្តី​ស្រមៃ​របស់ Ushio ដែលជានារី​តូច​ច្រលឹង គួរអោយ​ស្រលាញ់ និង​អៀន​ខ្មាស​ច្រើន។

TOUYA & YUKITO – CARDCAPTOR SAKURA

រូបភាព Dorkly 

CLAMP គឺជាក្រុមសិល្បករដែលពិពណ៌នាអំពីសេ្នហា​ស្រលាញ់ភេទដូចគ្នាក្នុង​ស្នាដៃនិពន្ធ​។ អ្នក​និពន្ធ​និយាយ​ពី Touya (បង​ប្រុស​របស់ Sakura) និង Yukito ពី Cardcaptor Sakura។

ទោះបីមិន​បង្ហាញអំពី​ទំនាក់​ទំនង​ច្បាស់តែ Touya ហ៊ាន​លះ​បង់​អ្វី​គ្រប់​យ៉ាង​ដើម្បីសង្គ្រោះ​ជីវិត​របស់ Yukito នៅ​ពេល Sakura បាត់​បង់​កម្លាំង។

SHUICHI & YOSHINO – WANDERING SON 

នេះ​ជា​រឿង Anime ដែល​អ្នក​គួរ​តែ​មើលបានចាក់​បញ្ចាំង​ក្នុងឆ្នាំ ២០១១ និយាយ​អំពី​តួ​អង្គ​ឯកជាមនុស្ស​កែ​ភេទម្នាក់។

រូបភាព Twitter

នៅ​ក្នុ​ង​រឿង Wandering Son យើង​អាច​យល់​អំពី​អារម្មណ៍​ត្រូវ​គេ​រើស​អើង​នៃ​មនុស្ស​កែ​ភេទ ពិសេស​នៅ​ក្នុង​សាលា។ មាន​ឈុត​ឆាកជាច្រើន​ដែល​តួអង្គឯក Yoshino ត្រូវ​គេ​ធ្វើ​បាប។

RYOUMA & IZUMI – LOVE STAGE

រូបភាព YouTube

ទំនាក់​ទំនឹង​រវាង​តួ​អង្គ​ទាំង​ពីរ​នេះជួប​បញ្ហាជាច្រើន។ ក្នុង​រឿង Ryouma និង Izumi ជួប​គ្នានៅ​ពេលជា​តារាសម្តែងក្នុង​កម្ម​វិធី​ផ្សាយ Happy Wedding។ ពេល​នោះ Ryouma គិត​ថា Izumi ជាស្រី ហើយ​មាន​ចិត្ត​ស្រលាញ់​តួ​អង្គ​នេះ។ បុរស​ម្នាក់​នេះ​ព្យាយាម​ស្វែង​រក​នាង​ក្នុង​សុបិន្ត​របស់​អស់​រយៈពេល ១០ ឆ្នាំ។ ប៉ុន្តែ​ពេលជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ទើប​គាត់​ដឹង​ថា Izumi ជាប្រុស។

ZOISITE & KUNZITE – SAILOR MOON

រូបភាព YouTube

គូរ​នេះ​សាក​សម​គ្នា​ទាំង​រូប​សម្បត្តិ និង​ទេពកោសល្យ។

តើ​អ្នក​ចូល​ចិត្ត​គូរ​ស្នេហ៍​មួយ​ណា​ជាង?
ប្រភព Screenrant 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: