ក្រោយ​ពេល Fujiko.F. Fujio ទទួល​មរណៈភាព – តើ​នរណាជា​អ្នក​ទទួល​បន្តរឿង​ Doraemon?

Fujiko.F. Fujio ជាអ្នក​និពន្ធ​រឿង​គំនូរ​ជីវ​ចល​​ល្បី មិន​ត្រឹម​តែ​ជា​រឿង​វ័យ​កុមារភាពរបស់កុមារជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏​ស្ថិត​ក្នុង​ការ​ចងចាំរបស់កុមារជាច្រើននៅជុំវិញពិភពលោកផង​ដែរ។ គឺជា​រឿង​គំនូរ​ជីវចល​ Doraemon – ឆ្មា​យន្ត​មក​ពី​អនាគត។

Fujiko.F. Fujio ឈ្មោះ​ពិត​គឺ Fujimoto Hiroshi (藤本弘)។ មុន​ពេល​ដកខ្លួន​ចេញ​ គាត់​ និង​មិត្ត​​រួម​ការ​ងារ Motoyu Abiko (安孫子素雄) បង្កើតជាក្រុមមួយហើយ​ដាក់​ឈ្មោះ​រួម​ថា Fujiko Fujio (藤子不二雄)។ ​រឿង​គំនូរ​ជីវចល​ Doraemon ជាលទ្ធផលនៃក្រុមនេះ។ ប៉ុន្តែ​រហូត​ដល់​ឆ្មាំ ១៩៨៨ ដោយ​សារតែឧត្តម​គតិ​ខុស​គ្នាទើប Fujimoto Hiroshi បាន​ដក​ខ្លួន​ចេញហើយ​ប្តូរ​ឈ្មោះ​ថា Fujiko.F. Fujio ដាក់​ចិត្ត​សរសេរ​តែ​រឿង​គំនូរ​ជីវចល។

ថ្ងៃទី ២០ ខែ​កញ្ញា ឆ្នាំ ១៩៩៦ Fujiko.F. Fujio ដួលនៅផ្ទះពេលដែលកំពុងសរសេររឿង​ “Nobita និងទីក្រុងតុក្កតា”។ បី​ថ្ងៃ​ក្រោយ​ពេល​គាត់​ទទួល​មរណៈភាព ការចាកចេញរបស់អ្នកនិពន្ធរឿង​គំនូរ​ជីវចល​ Doraemon កំ​ពុង​មាន​ប្រជាប្រិយ​ភាពធ្វើអោយ​មាន​​ការ​សោក​ស្តាយ​ចំពោះអ្នក​គាំទ្រ ក៏​ដូចជា​ការ​បាត់​បង់​ដ៏​ធំសម្រាប់​វិស័យ​ Manga ជប៉ុន។ ទោះយ៉ាងណាមុនពេលស្លាប់ដោយសារជំងឺថ្លើម លោក​បាន​គូស​ព្រៀងទុក​មុនសម្រាប់ក្រុមហ៊ុនផលិត។

មុនពេលគាត់​កាន់តែ​ខ្សោយទៅ គាត់បានបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Fujiko.F. Fujio Pro ដែលក្រោយមកបានក្លាយជាក្រុមហ៊ុនភាគហ៊ុន Fuji Pro គ្រប់គ្រង និងអភិវឌ្ឍបន្ត Doraemon ដូច​ពេល​បច្ចុប្បន្នរឿង ​“Nobita និងទីក្រុងតុក្កតា” រឿងមាន​​ច្រើន​ភាគ​លើកទី ១៧ ជាសៀវភៅចុងក្រោយនៅក្នុងជីវិតរបស់លោកដែល​​ជាអ្នកនិពន្ធ។ រឿង​មាន​ច្រើន​ភាគ​ត្រូវ​បាន​សរសេរ​ដោ​យ Mangaka នៃ​ក្រុម​ហ៊ុន Fuji Pro លោក​ Shinichi Hagawara (Mugiwara Shintaro) និង Yasunori Okada បន្ត។ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​រហូត​ដល់ ២៤ រឿង។ ស្នាដៃទាំងអស់សុទ្ធតែ​គូស​តាម​លំ​នាំ​ដើម។​ ក្រៅពី​នេះប្រ​សិន​បើ​អ្នក​ចាប់​អារម្មណ៍ចំណង​ជើង​ផ្អែក​លើ “Nobita និង… ” ឬ “… របស់ Nobita”។ ឆ្នាំ ១៩៩៩ មាន​ជាង ១០០ លាន​សៀវភៅ​រឿង​ខ្លីលក់​នៅ​ប្រទេស​ជប៉ុន។

បន្ទាប់​ពី Fujiko.F. Fujio ទទួល​មរណៈភាព​​រាល់​ឆ្នាំក្នុង​ខែ​មី​នា Fuji Pro នឹង​ចាក់​ផ្សាយ​រឿង Doraemon ថ្មី។

៣ ឆ្នាំ​មុន Anime Doraemon 3D “Stand by me” យក​ទឹកភ្នែកជាច្រើនពីទស្សនិកជន។

៣ ខែក្នុង​ឆ្នាំ​នេះរឿង Anime ថ្មី​បំ​ផុត​របស់ Doraemon បាន​បង្ហាញខ្លួន និង​ចាក់​បញ្ចាំង​ក្នុង​ពេលឆាប់ៗនេះ។

បន្ទាប់​ពី Doraemon ដំបូងក៏​មាន​រឿង​គំនូស​ជីវចល​ Doraemon ផ្សេង​ទៀតជាច្រើន​។

Doraemon បាល់បោះ

Doraemon និង​ក្រុម Doraemon

Doraemon ជា​រឿង​ដែល​ល្បី​មិន​ត្រឹម​តែ​ក្នុង​ប្រទេស ហើយ​​ល្បី​លើ​ពិភព​លោក​ផង​ដែរ។ បន្ទាប់​ពី​អ្នក​និពន្ធ​ស្លាប់មាន​ក្រុម​ហ៊ុន​បន្ត​ការផលិត​ដែល​គេហៅ​ថា リメイク(Remake)។ រឿង Doraemon មិន​មែន​ជា​ករណី​តែ​មួយ​គត់​នោះ​ទេ។ ក្រៅពីនេះ​នៅ​មាន​រឿង​ផ្សេង​ទៀត​ដូចជា Sazaesan របស់​អ្នក​និពន្ធ Hasegawa Tomoko ឬ Oso Matsu kun របស់​អ្នក​និពន្ធ Fujio Akatsuka នៅតែត្រូវបានចាក់​បញ្ចាំង​លើកញ្ចក់ទូរទស្សន៍ប្រចាំសប្តាហ៍នៅជប៉ុន។

Fujiko.F. Fujio បាន​បន្សល់​ទុក​ស្នាដៃ​ជាច្រើន​ ជាមួយ​នឹង​ការ​ចង់​ចាំ​ល្អក្នុង​វ័យ​កុមារ​ភាព។ ទោះ​បី​ជា​មាន​រឿង Doraemon ជាច្រើន​ត្រូវ​បាន​ចាក់​ផ្សាយ​ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា Doraemon ដំបូង​នៅ​តែ​លេខ ១។ សូម​អរគុណ Fujiko.F. Fujio Sensei។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: