រូបថតអ្នកដែលមានសម្លេងផ្សាយពិរោះក្នុងកម្មវិធី Google Map ជប៉ុន
តើអ្នកធ្លាប់ឮឈ្មោះរបស់អ្នកផ្សាយ Noguchi Miho ដែរឬទេ?
នេះជារូបភាពរបស់នាង។
រូបភាព https://mamamassan.com/noguchimiho/
ប្រហែលមានមនុស្សជាច្រើនមិនទាន់ស្គាល់នាងទេ។
ប៉ុន្តែពេលដែលបានស្តាប់សម្លេងរបស់ Noguchi Miho ប្រហែល ៩០% ប្រជាជនជប៉ុនដឹងថានាងជានរណា។
តាំងពីឆ្នាំ ២០១២ Noguchi Miho ទទួលតួនាទីជាអ្នកផ្សាយក្នុងកម្មវិធី Google Map តាមទូរស័ព្ទ។
សម្លេងពិរោះកក់ក្តៅរបស់នាងជាចំណែកដែលមិនអាចខ្វះបានប្រចាំថ្ងៃរបស់អ្នកបើកបរនៅតាមផ្លូវ។ មិនត្រឹមតែប៉ុណ្ណឹងនាងត្រូវបានគេសរសើរព្រោះមានចំណេះដឹងជ្រៅជ្រះ ភាសាអង់គ្លេសស្ទាត់ និងទម្រង់មុខស្អាតទោះបីជាមានអាយុលើសពី ៤០ ឆ្នាំក៏ដោយ។
ប៉ុន្តែរហូតដល់ឆ្នាំ ២០១៦ Google ផ្លាស់ប្តូរសម្លេងផ្សាយរបស់ Noguchi Miho ទៅជាសម្លេងរបស់ AI។ នៅពេលនោះមានប្រជាជនជប៉ុនជាច្រើនរិះគន់អំពីការផ្លាស់ប្តូរនេះរបស់ Google មនុស្សជាច្រើនសង្ឃឹមថាអាចស្តាប់សម្លេងរបស់នាង។
រូបភាព https://news.skydoor.net/link/2398132
ឆ្លើយតបទៅនឹងបំណងប្រាថ្នានោះ Google បានកំណត់របៀបផ្លាស់ប្តូរសម្លេងរបស់ Google Map ជប៉ុន។ ដើម្បីអោយអ្នកទាំងឡាយណាដែលចង់បន្តប្រើវាអាចប្រើបាន។
រយៈពេល ៣ ឆ្នាំកន្លងទៅរហូតដល់ខែឧសភាកន្លងទៅ Google បានតម្លើងប្រព័ន្ធ និងដាក់ AI ទៅជាសម្លេងលំនាំដើម។
ដូច្នេះអ្នកដែលចូលចិត្តសម្លេងរបស់ Noguchi Miho ត្រូវផ្អាក។
លើ Twitter បានផុសវីដេអូអរគុណ និងប្រកាសបញ្ចប់ពី Google Map។
https://twitter.com/mihonog/status/1127556512778297345
ប្រហែលមនុស្សជំនាន់ក្រោយនឹងលែងស្គាល់នាង ប៉ុន្តែនៅក្នុងចិត្តរបស់ប្រជាជនជប៉ុនបច្ចុប្បន្នពេលរំលឹកដល់ Google Map ត្រូវនិយាយពី Noguchi Miho។
ប្រវត្តិរូបសង្ខេប
កោត្តនាម – នាម៖ Noguchi Miho
ឆ្នាំកំណើត៖ ១៩៧៣
ស្រុកកំណើត៖ ទីក្រុង Gifu ខេត្ត Gifu
សាកលវិទ្យាល័យ៖ អក្សរសាស្រ្តអង់គ្លេសសាកលវិទ្យាល័យ Nansan
សិក្សានៅបរទេស៖ ចូលរួមវគ្គបកប្រែភាសាអង់គ្លេសទាំងសាលា Noa នៃសាកលវិទ្យាល័យ Hawai
អាជីព៖ អ្នកផ្សាយព័ត៌មាន MC អ្នកផ្សាយវិទ្យុ Radio បកប្រែភាសាអង់គ្លេស-ជប៉ុន
TOEIC 985 ពិន្ទុ
ភាសា៖ ភាសាជប៉ុន ភាសាអង់គ្លេស ភាសាបារាំង
ស្ថានភាព៖ មិនទាន់រៀបការ
កូន៖ គ្មាន។
Chee