Cover បទ​ចម្រៀង​ល្បីរបស់ Walt Disney តាម​បែប​សិស្ស​ជប៉ុន

ខ្សែភាពយន្ត live action remake នៃ​រឿង​គំនូរជីវចល Aladdin ជាស្នាដៃ​ល្បីរបស់ Walt Disney កំ​ពុង​តែ​ល្បី​នៅ​ប្រទេសជប៉ុន។ Fan ជប៉ុន​ចូលចិត្ត​ចំណង​មិត្តភាព​​ និង​ដំណើរផ្សងព្រេងត្រូវ​បាន​រួម​បញ្ចូលក្នុង​​ឈុត​ឆាក​ពិត។

លក្ខណៈពិសេស​ដែល​ធ្វើ​អោយ​ខ្សែ​ភាព​យន្ត​មាន​ភាព​ទាក់​ទាញ​ស្ថិត​នៅ​លើ​បទ​ចម្រៀងដែល​គេ​ច្រៀងថា Friend like me បទចម្រៀង​និយាយ​អំពី​លើក​ដំ​បូង​ជួប​​ផ្តើម​មិត្ត​ភាពរវាង Aladdin និង​ចង្កៀង​ទេវតា។

ថ្មីៗ​នេះ​ Disney បាន​បង្ហាញ Clip បទ​ចម្រៀង ​Friend like me ​ជប៉ុន ត្រូវ​បាន​សម្តែង​ដោយ​ប្អូនៗសិស្ស​វិទ្យ​ាល័យស្ថិត​ក្នុង​ក្រុម​របាំងរបស់​សា Tomioka រួមបញ្ចូលគ្នាជាមួយនឹងវង់តន្រ្តីសាលា Kyoto Meitoku។

បទ​ចម្រៀង Cover នេះរក្សាស្មារតីទាក់​ទាញ​តាម​បទ​ចម្រៀង​ដើម​ ហើយ​ក៏​បង្ហាញ​អំពី​ភាព​កំ​ប្លែង​គួរ​អោយ​ស្រលាញ់​របស់​ប្អូនៗសិស្ស​ស្រី​ផង​ដែរ។

ចំ​ណែក​ក្រុម​ Cover ជាមួយនឹង​ឧបករណ៍​តន្រ្តី​បង្ហាញ​ពី​ភាព​ស្ទាត់​ជំនាញ​របស់​ខ្លួន។

វគ្គ​បញ្ចប់​នៃវីដេអូរំ​លឹក​យើង​អំពី​ទំនាក់​ទំនង​រឹង​មាំរវាង​ចង្កៀង​ទេវតា និង​ Aladdin មិត្ត​ភក្តិ​ដែល​តែង​តែ​នៅ​ជុំ​វិញ​​យើង។

ការសម្តែងរបស់ប្អូនៗ​សមនឹងទទួលបានសិល្បៈលំដាប់ពិភពលោកជាមួយអត្តន័យ​ធ្វើ​អោយ​ Fan របស់​ Walt Disney ពេញ​ចិត្ត​។

ទោះ​បី​មិន​ងាយ​នឹង​មាន​មិត្ត​ភក្តិ​ពូកែ​ដូចជា​ចង្កៀង​ទេវតា​ ប៉ុន្តែ​ទេវតា​ចង្កៀង​ក៏​មាន​ពេល​វេលា​ដូច​មនុស្សចេះ​ស្រលាញ់ ចេះ​ខឹង និង​ប្រលែងជាមួយ​មិត្ត​ភក្តិ​។

មើល​មិត្ត​ភក្តិ​នៅ​ជុំ​វិញ​ខ្លួន​ហើយ​រាប់​មើល​តើ​អ្នក​មាន​ទេវតា​ចង្កៀង​ប៉ុន្មាន​? មិត្ត​ភក្តិ​ដែល​ព្រម​អង្គុយ​ស្តាប់​រឿង​រ៉ាវ សេ្នហា ក្តី​ស្រមៃ និងតែង​តែ​សរសើរ​អ្នក​ដោយ​ចិត្ត​ស្មោះ។

ប្រភព Soranews 

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: