ហេតុអ្វីឈ្មោះនៅពីក្រោយរបស់នារីជប៉ុនភាគច្រើនបញ្ចប់ដោយពាក្យ 子-Ko?
ប្រសិនបើចាប់អារម្មណ៍អ្នកនឹងឃើញថាឈ្មោះពីក្រោយរបស់នារីជប៉ុនភាគច្រើនគឺពាក្យ 子-Ko ឧទាហរណ៍ Natsuko, Nako, Miko, Mariko, Yuuko -ល-។
ប្រទេសនីមួយៗមានឈ្មោះពិសេសសម្រាប់នារី នេះជារឿងធម្មតា។ ប៉ុន្តែតើអ្នកធ្លាប់មានចម្ងល់ពាក្យ 子-Ko មានអត្តន័យអ្វីធ្វើអោយឪពុកម្តាយជាច្រើនរើសដាក់ឈ្មោះអោយកូនរបស់ខ្លួន?
សំណួរនេះត្រូវបានគេលើកឡើងលើបណ្តាញសង្គមអីុនធឺណែតដែលមានជំនាញឆ្លើយតបរបស់អ្នកប្រើ QUORA។
ខាងក្រោមនេះជាចម្លើយពីរដែលសមហេតុផលបំផុត។
ចម្លើយដំបូងត្រូវបានផ្តល់ដោយ Yuki-Jennifer Aleksandra Kurumi។
ការពេញនិយមដាក់ឈ្មោះនេះចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៥៩ ពេលដែលព្រះចៅអធិរាជបច្ចុប្បន្នបានរៀបការជាមួយព្រះមហាក្សត្រី Michiko។ មុនពេលរៀបអភិសេកមិនសូវមាននារីមានឈ្មោះបញ្ចប់ដោយពាក្យ 子-Ko ទេ។
ព្រះមហាក្សត្រី Michiko Shoda (正田美智子) គឺជានិមិត្តរូបនៃស្ត្រីជប៉ុនជាច្រើននៅពេលនោះ។ ទោះបីជាមានប្រវត្តិគ្រួសារជាអ្នកមាន ប៉ុន្តែព្រះមហាក្សត្រីមិនមែនជារាជវង្សទេ។ ស្រ្តីជប៉ុនសរសើរគ្រប់យ៉ាងចំពោះព្រះមហាក្សត្រីតាំងពីសម្លៀកបំពាក់រហូតដល់អត្តចរិក ហើយពួកគេក៏ដាក់ឈ្មោះកូនអោយស្រដៀងនឹងឈ្មោះរបស់ព្រះមហាក្សត្រី។
រូបភាព http://www.lifetify.cc/article
ចម្លើយទីពីររបស់ Amanda Paul
子-Ko មានន័យថាកូន ដូច្នេះពាក្យនេះអាចប្រើជាមួយនាមឯទៀត។
ឧទាហរណ៍ Akiko (Aki ជារដូវស្លឹកឈើជ្រុះដូច្នេះ Akiko មានន័យថាកូននៃរដូវស្លឹកឈើជ្រុះ)។
ក្រៅពីនេះ 子-Ko នូវមានន័យថាក្មេងតូច។ ឧទាហរណ៍ដាក់ឈ្មោះ 幸子 (Sachiko) មានន័យថាក្មេងតូចមានសុភមង្គល។
របៀបដាក់ឈ្មោះបែបនេះជួយឱ្យឪពុកម្តាយអាចផ្ញើក្តីស្រមៃទៅកូនរបស់ខ្លួន។
រូបភាព デバク
ក្រៅពីនេះនូវមានរបៀបបកស្រាយមួយផ្សេងទៀត។
មិនដូចជាពេលបច្ចុប្បន្នពីមុនគ្រួសារជប៉ុនមានកូនច្រើន។ ដើម្បីអោយងាយចាំឈ្មោះ គេតែងដាក់ឈ្មោះតាមទម្រង់ណាមួយ។ សម្រាប់កូនប្រុសតាមលំដាប់បូកជាមួយ Ro (郎, “lang”) ឧទាហរណ៍កូនដំបូងឈ្មោះ Ichiro កូនបន្ទាប់នឹងមានឈ្មោះ Jiro។ សម្រាប់កូនស្រីពាក្យក្រោយគឺ 子-Ko។
តើអ្នកយល់ថារបៀបបកស្រាយខាងលើបែបណា? តើអ្នកមានរបៀបបកស្រាយណាផ្សេងពីនេះដែរឬទេ?
ប្រសិនដាក់ឈ្មោះជាភាសាជប៉ុន តើអ្នកចូលចិត្តឈ្មោះណា?
Sacchan