នារីជនជាតិជប៉ុនថតរូបភាពភូមិតុក្កតា
ភូមិ Nagoro ឬត្រូវបានគេហៅថាភូមិតុក្កតាជប៉ុនគឺជាកន្លែងអាថ៌កំបាំង។ ទោះបីហៅថាភូមិប៉ុន្តែមិនសូវមានស្រមោលមនុស្សទេ ភាគច្រើនជារូបតុក្កតា។
អត្តន័យនៃរូបភាពទាំងនេះនិយាយអំពីបញ្ហាអត្រាកំណើតធ្លាក់ចុះ ហើយមនុស្សចាស់កើនឡើង។
Chika Usui ទទួលស្គាល់ខ្លួនជាអ្នកថតរូប និងបង្កើតរូបភាពតុក្កតាមនុស្សដំបូងនៅលើពិភពលោក ហើយក៏ជាអ្នកតំណាងក្នុងភូមិតតុក្កតា បានផុសរូបភាពរបស់ខ្លួនលើ Boredpanda។ នាងបានអោយដឹងខ្លួនបានខំប្រឹងដើម្បីបង្ហាញអំពីអត្តន័យនៃភូមិតុក្កតា។
ចំនួនប្រជាជននៅក្នុងភូមិបច្ចុប្បន្នមានត្រឹមតែ ៩ នាក់ ហើយអាយុជាមធ្យមរបស់ពួកគេជាង ៨០ ឆ្នាំ។ មានរូបថតមនុស្សតុក្កតាជាង ១៣០ ក្នុងភូមិត្រូវបានធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ និងបង្ហាញអំពីអត្រាប្រជាជននៅប្រទេសជប៉ុន។
ដើម្បីបង្ហាញពីរូបភាពខាងលើ Chika Usui បានប្រើគំនិតច្នៃប្រឌិតរបស់ខ្លួនធ្វើអោយរូបភាពរបស់នាងមានភាពទាក់ទាញ។។
ភូមិមានសុទ្ធតែមនុស្សតុក្កតា។
តើអ្នកឃើញមានអ្វីប្លែកក្នុងរូបភាពដែរឬទេ?
សូមមើលអោយបានច្បាស់ម្តងទៀត។
តើអ្នកមើលឃើញរូបរបស់នាងទេ?
សូមមើលរូបភាពខាងក្រោមផ្សេងទៀត។
ជិះកង់ដើរលេង
ធ្វើអោយដូចលោកយាយ
ដេកតាមលោកយាយ
មនុស្សតុក្កតាក្នុងរូបភាពភាគច្រើនបង្ហាញពីស្ថានភាពភូមិមានមនុស្សចាស់ច្រើន។ ពួកគេរីករាយនៅពេលជជែកជាមួយនាង។
នាងកំពុងតែជួយលោកតារុញរទេះអុស។
លោកយាយអោយលឿនបន្តិចខ្ញុំចង់ទៅបន្ទប់ទឹកដែរ។
កន្លែងលេងរបស់ក្មេងៗប៉ុន្តែគួរអោយស្តាយសុទ្ធតែជាតុក្កតាប៉ុណ្ណោះ។
តើលោកយាយកំពុងមើលអ្វីនឹង?
គ្រួសាររីករាយ
ប្រទេសជប៉ុននៅតែអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់អត្រាកំណើត ប៉ុន្តែស្ថានភាពយុវជនព្រងើយកន្តើយនឹងអាពាហ៍ពិពាហ៍កាន់តែកើនឡើង។ សង្ឃឹមថាជាមួយនឹងរូបភាពកំប្លែងនេះនឹងនាំមកនូវគំនិត ប្រទេសជប៉ុនមិនក្លាយទៅជាប្រទេសមនុស្សតុក្កតា។
ប្រភព Boredpanda
Sacchan