ប្រសិន​បើ​អ្នក​ខ្លាច​ធាត់ព្រោះ​ផឹក​តែ​ទឹក​ដោះ​គោ​ – មកដល់​ហើយ​ភេសជ្ជៈដែល​​ពេញ​និយម​នៅ​ជប៉ុន

តែទឹកដោះគោមានប្រភពដើមមកពីតៃវ៉ាន់ ហើយ​កំ​ពុង​តែ​ពេញ​និយម​​ក្នុង​បណ្តា​ប្រទេស​​នៅ​អាសីុរួម​ទាំងកម្ពុជា និង​ជប៉ុន។ ពេល​ដើរ​តាម​ដងផ្លូវក្រុង​ Tokyo អ្នក​អាច​មើល​ឃើញ​ហាង​លក់​តែ​ទឹក​ដោះ​គោជាច្រើន​កន្លែង។

ប៉ុន្តែ​ប្រហែល​ភាព​ពេញ​និយម​ផឹក​តែ​ទឹក​ដោះ​គោ​មិន​បាន​យូរ​ទេ ព្រោះ​តែ​ភេសជ្ជៈមួយ​ផ្សេង​កំ​ពុងដណ្តើម​ទី​ផ្សារ។

រូបភាព​ https://curazy.com/archives/245920

​សក្តានុពលនៃផលិតផលនេះត្រូវបានទទួលស្គាល់ដោយសិស្ស​ជប៉ុន តើ​អ្នក​ដឹង​ថា​នេះ​ជា​អ្វី​ដែរ​ឬទេ?

នេះគឺជាទឹកដោះគោអាល់ម៉ុន។

រូបភាព https://curazy.com/archives/245920

ទឹកដោះគោអាល់ម៉ុននេះ​ត្រូវ​បាន​ចម្រាញ់​ចេញ​ពី​គ្រាប់​អាល់ម៉ុនដែល​គិន​យកទឹក​​មាន​ពណ៌​ដូច​ទឹកដោះ​គោ បើ​ប្រៀប​នឹង​តែ​ទឹក​ដោះ​គោ​ វា​មិន​ត្រឹម​តែ​ឆ្ងាញ់ហើយ​ថែម​ទាំង​ល្អ​សម្រាប់​សុខ​ភាព​ និង​សម្រស់​ មិន​បារម្ភ​ថា​ឡើង​កី​ឡូទេ។

រហូតដល់​មាន​ក្រុម​សិស្សស្រី​​លក់​ទឹក​ដោះ​គោអាល់ម៉ុននេះ​ក្នុង​សាលា​ផង​។​

រូបភាព https://curazy.com/archives/245920

រូបភាព https://curazy.com/archives/245920

សូម្បី​តែ​នារី​ដែល​មិន​ចូលចិត្ត​អាល់ម៉ុនក៏​ទទួល​ស្គាល់​ថា​ទឹក​ដោះ​គោអាល់ម៉ុននេះ​ពិតជា​ឆ្ងាញ់។

ភាគ​ច្រើន​សុទ្ធ​តែ​យល់​ស្រប​ថា​នេះជាភេសជ្ជៈធ្វើ​អោយ​អ្នក​ចេះ​តែ​ចង់​ផឹក​។

រូបភាព https://curazy.com/archives/245920

ផលិតផលមានទឹកឃ្មុំ ជាមួយ​នឹង​ក្លិន​ឆ្ងុយ​នៃ​គ្រាប់​អាល់ម៉ុន នាំ​មក​នូវ​អារម្មណ៍​ស្រស់​ស្រាយ។ ហើយ​នេះ​ជាភេសជ្ជៈមាន​ Vitamin E ល្អសម្រាប់សម្រស់​ស្ត្រី​។

ពិតជាមិន​អាច​បដិសេធ​ភាព​ទាក់​ទា​ញនៃតែទឹក​ដោះ​គោ ប៉ុន្តែ​តែ​ទឹក​ដោះ​គោ​ធ្លាប់​ត្រូវ​ប្រកាសអោយ​ប្រុង​ប្រយ័ត្ន​​ពី​សុវត្ថិ​ភាព​​។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ផឹក​តែ​ទឹក​ដោះ​គោ​ច្រើន​អាច​បណ្តាល​អោយ​ធាត់ និង​បញ្ហា​មួយចំនួន​ចំពោះ​​សុខ​ភាព។

វិធី​តែ​មួយ​គត់​ដើម្បី​ឈប់ផឹក​តែ​ទឹក​ដោះ​គោ គឺ​​រក​ភេសជ្ជៈមួយ​ផ្សេង​ដើម្បី​ជំនួស​។

តើ​អ្នក​គិត​បែប​ណា​ចំពោះ​ទឹក​ដោះ​គោអាល់​ម៉ុន?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: